ផ្អើល​ឆោឡោ​ពេញ​បន្ទប់​ជួល នាំ​គ្នា​ជួយ​គាស់​ទ្វារ​សង្គ្រោះ​បុរស​ម្នាក់ តែ​អនិច្ចា​ណាស់​!!! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ឆោឡោ​ពេញ​បន្ទប់​ជួល នាំ​គ្នា​ជួយ​គាស់​ទ្វារ​សង្គ្រោះ​បុរស​ម្នាក់ តែ​អនិច្ចា​ណាស់​!!!

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​មាន​ជំងឺសរសៃប្រសាទ​ប្រចាំ​កាយ បាន​ដុត​ខ្លួនឯង រហូត​ដល់​ស្លា​.​ប់​នៅ​ក្នុង​បន្ទប់​ជួល​យ៉ាង​អាណោចអាធ័ម​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ក្នុង​បន្ទប់​ជួល​ក្បែរ​រោងចក្រ​ទឹកកក ផ្លូវលំ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​មាន​ជំងឺសរសៃប្រសាទ​ប្រចាំ​កាយ បាន​ដុត​ខ្លួនឯង រហូត​ដល់​ស្លា​.​ប់​នៅ​ក្នុង​បន្ទប់​ជួល​យ៉ាង​អាណោចអាធ័ម​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ក្នុង​បន្ទប់​ជួល​ក្បែរ​រោងចក្រ​ទឹកកក ផ្លូវលំ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

Picture

សេចក្តីរាយការណ៍​បន្ត​ថា ស​.​ព​ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ពៅ អូន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ស៊ីឈ្នួល​ដឹក​ខ្សែភ្លើង ស្នាក់​នៅ​បន្ទប់​ជួល ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​មាន​ប្រពន្ធ​ឈ្មោះ លន ស៊ី​ណែ​ត អាយុ​៣២​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ព្រមទាំង​មានកូន​ចំនួន​៣​នាក់​រស់នៅ​ស្រុក​កំណើត​ផង​ដែរ ។

តាម​សម្តី​ស្ត្រី​ជា​ប្រពន្ធ​បានអោយ​ដឹង​ថា ប្តី​របស់​គាត់ មាន​ជំងឺ​សរសៃ​ប្រាសាទ​ប្រចាំ​កាយ​៥​ទៅ​៦​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ។

Picture

ស្ត្រី​ជា​ប្រពន្ធ​បាន​បន្ត​ទៀត​ថា នៅ​ល្ងាច​ថ្ងៃ​កើតហេតុ ប្តី​របស់​គាត់​បាន​រករឿង​គាត់​ជា​ប្រពន្ធ ដោយ​យក​កាំបិត​ដេញ​ចាក់ ដេញ​អារ​.​ក​រូប​គាត់​ផ្អើល​អស់អ្នក​ផ្ទះ​ជួល​ម្តង​រួច​មក​ហើយ ធ្វើ​អោយ​រូប​គាត់​ជា​ប្រពន្ធ​មិន​ហ៊ាន​ទៅ​ដេក​ជាមួយ​ប្តី​នោះ​ទេ ក៏​សម្រេចចិត្ត​ទៅ​ដេក​បន្ទប់​អ្នក​ជិតខាង​ដែល​ត្រូវជា​សាច់ញាតិ ដោយ​ទុក​អោយ​បុរស​ជា​ប្តី​ដេក​នៅ​តែ​ម្នាក់ឯង ។

Picture

ប្រភព​ដដែល​បន្ត​ថា លុះដល់​ម៉ោង​កើតហេតុ រូប​គាត់​ជា​ប្រពន្ធ​មិនដឹង​ថា ប្តី​របស់​គាត់​ដុត​ខ្លួនឯង​ទេ តែ​គ្រានោះ​ត្រូវ​បាន​អ្នក​ជិតខាង​ឃើញ​មាន​ហ៊ុយ​ផ្សែង​ទ្រលោម​ចេញពី​បន្ទប់​ជួល ក៏​ផ្អើល​ឆោឡោ​នាំ​គ្នា​ជួយ​គាស់​ទ្វារ និង​យក​បំពង់​ពន្លត់​អគ្គិភ័យ និង​ទឹក​មក​ជួយ​បាញ់​ពន្លត់ តែ​នៅ​ពេល​ពន្លត់​នោះ គឺ​មិន​ទាន់​នោះ​ទេ ដោយសារ​តែ​អណ្តាតភ្លើង​បាន​ឆាបឆេះ​របស់របរ​ប្រើប្រាស់​នៅ​ក្នុងផ្ទះ និង​ឆេះ​ម៉ូតូ​ហុងដា​ឌ្រី​ម​១​គ្រឿង​អស់ទាំង​ស្រុង​ទៅ​ហើយ ចំណែក​បុរស​ជា​ប្តី​វិញ​ក៏​ត្រូវ​ភ្លើង​ឆេះ​ឡើង​រលួយរ​ឡេះ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​ដេក​ថ្ងូរ​នៅ​ក្នុង​បន្ទប់​តែ​ម្តង​។

Picture

ក្រោយ​ពេល​កើតហេតុ ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​ក៏​បាន​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​អោយមក​ដឹក​ជន​រង​គ្រោះ​យក​ទៅ​មន្ទីរពេទ្យ តែ​មិន​មាន​ឃើញ​រថយន្ត​សង្គ្រោះ​មក​នោះ​ទេ រហូត​ដល់​ជន​រង​គ្រោះ​ដេក​ស្រែកថ្ងូរ​អស់​រយៈពេល​ជិត​១​ម៉ោង​ក៏​ដាច់ខ្យល់​ស្លា​.​ប់​តែ​ម្តង ទើប​ឃើញ​រថយន្ត​សង្គ្រោះ​មក​ដល់​២​គ្រឿង​រង់ចាំ​ដឹក​ស​.​ព​ទៅ​វិញ ធ្វើ​អោយ​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​លាន់មាត់​គ្រប់​ៗ​គ្នា​ថា នៅ​ដែល​ជន​រង​គ្រោះ​ត្រូវការ​រថយន្ត​សង្គ្រោះ​មិនឃើញ​មក​ទទួល​នោះ​ទេ តែ​នៅ​ពេល​នុស្ស​ស្លា​.​ប់​ហើយ បែរជា​មាន​រថយន្ត​ដឹក​ស​.​ព​បំពាក់​ស៊ី​រ៉ែ​ន​បើក​មក​ដល់​២​ទៅ​៣​គ្រឿង រង់ចាំ​ទទួល​ដឹក​ស​.​ព​ទៅ​វិញ ។

Picture

បន្ទាប់​ពី​ខាង​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យវិច័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ពិនិត្យ​ស​.​ពរួច ក៏​បាន​ប្រគល់​ស​.​ព​អោយទៅ​ក្រុម​គ្រួសារ​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​តាម​ប្រពៃណី ៕