ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ស្លា.ប់​បាត់បង់​ជីវិត​ភ្លាម​ៗ ខណៈ​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ដួល​ចូល​ក្រោម​កង់​រថយន្ត LEXUS 570

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​បាន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ យ៉ាង​អ​ណោ​ច​អធម៌​ចោល​ប្តី និង​កូនស្រី​ម្នាក់ ខណៈ​នាង​ជិះ​ម៉ូតូ​ស្កូ​ពី​មួយ​គ្រឿង​ទន្ទឹម និង​រថយន្ត​ម៉ាក LEXUS មួយ​គ្រឿង ហើយ​ទាក់​ដៃចង្កូត​ដួល​ចូល​ទៅ​ខាងក្រោម​កិន​នោះ…

រាជធានី​ភ្នំពេញ ៖ នារី​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​បាន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ យ៉ាង​អ​ណោ​ច​អធម៌​ចោល​ប្តី និង​កូនស្រី​ម្នាក់ ខណៈ​នាង​ជិះ​ម៉ូតូ​ស្កូ​ពី​មួយ​គ្រឿង​ទន្ទឹម និង​រថយន្ត​ម៉ាក LEXUS មួយ​គ្រឿង ហើយ​ទាក់​ដៃចង្កូត​ដួល​ចូល​ទៅ​ខាងក្រោម​កិន​នោះ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០៩ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​រង្វង់​មូល​គួ​ច​កាណុង ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​មានឈ្មោះ រ័​ត្ន ចាន់​ណា​រុន ហៅ​ស្រី​ខួច អាយុ​៣៥ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ក្នុងភូមិ​ក្បាលជ្រោយ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ មាន​ប្តី និង​កូនស្រី​១​នាក់ ។

មុន​ពេល​កើតហេតុ នារី​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ស្កូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​១HD-៤០៨៣ ឆ្លង​ចុះ​ពី​ស្ពាន​ជ្រោយចង្វារ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ម្នាក់ឯង មាន​ពាក់មួក​សុវត្ថិភាព​ត្រឹមត្រូវ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ទៀត​ថា ពេល​នាង​ជិះ​ម៉ូតូ​មក​ដល់​ខាងក្រោម​នៅ​ចំណុច​រង្វង់​មូល​គួ​ច​កាណុង ក៏​បើក​ទន្ទឹម និង​រថយន្ត​ម៉ាក LEXUS 570 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២Z-៧៦៦៦ មួយ​គ្រឿង​របស់​២​នាក់​ប្តី​ប្រពន្ធ ដោយ​ម៉ូតូ​នៅ​ខាងឆ្វេង​ដៃ និង​រថយន្ត​នៅ​ខាងស្តាំ​ដៃ ។ ពេល​ដែល​រថយន្ត និង​ម៉ូតូ​បើក​ទន្ទឹម​គ្នា ក៏​ស្រាប់តែ​ទាក់​ដៃចង្កូត​នារី​រង​គ្រោះ​ចូល​ទៅ​ខាងក្រោម​កង់​រថយន្ត​កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធម៌​ភ្លាម​ៗ​តែ​ម្តង ។

រូបនារីរងគ្រោះ កាលនៅមានជីវិត

ភ្លាម​ៗ​កម្លាំង​មាន​សម្ថ​កិច្ច​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ជា​ប្តី​អ្នកបើកបរ​រថយន្ត​ម៉ាក LEXUS 570 យក​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល ហើយ​ធ្វើការ​វាស់វែង​រក​ខុស​ត្រូវ​ផង​ដែរ ។

​អ្នកបើកបរ​រថយន្ត​ម៉ាក LEXUS 570

ក្រោយ​ពេល​កើតហេតុ សាកសព​របស់​នារី​រង​គ្រោះ ត្រូវ​បាន​បុរស និង​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ចំណែកឯ​បុរស​ជា​អ្នកបើកបរ​រថយន្ត​បង្ក និង​រថយន្ត​ម៉ាក LEXUS 570 និង​ម៉ូតូ​ម៉ាក​ស្គូ​ពី​របស់​ជន​រង​គ្រោះ​ក៏​បាន​បញ្ជូន​យក​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ចាយ់​ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ