ក្នុងចន្លោះវ័យពី១៨ឆ្នាំទៅ២៥ឆ្នាំជាពេលវេលានៃការប្រែប្រួលដ៏សំខាន់មួយចំពោះយុវជនទាំងឡាយប្រៀបដូចសត្វបក្សីដែលកំពុងដុះស្លាប ត្រូវចាកចេញពីសំបុកស្វែងរកចំណីអាហារដោយខ្លួនឯងដូច្នេះដែរ ។ ម្យ៉ាងវាក៏ជាកំឡុងពេលមួយដែលពោរពេញទៅដោយគ្រោះថ្នាក់ខណៈបរិបទសង្គមកំពុងសុះសាយទាក់ទាញដោយការប្រើប្រាស់គ្រឿងស្រវឹងដល់យុវជនទាំងនោះ ។
បញ្ហាខ្ពស់បំផុតនៃការពិសាគ្រឿងស្រវឹងជាទូទៅកើតឡើងក្នុងចំណោមស្រទាប់យុវជនដែលមានវ័យចន្លោះពី១៨ឆ្នាំទៅ២៥ឆ្នាំប្រមាណជិត៤២% នៃអ្នកដែលទទួលទានហួសប្រមាណយ៉ាងហោចម្តងក្នុងមួយខែ ។
ខាងក្រោមនេះគឺជាគ្រោះថា្នក់ដែលបណ្តាលមកពីការសេពគ្រឿងស្រវឹងទាំងខ្លួននៅក្មេង ៖
-គ្រឿងស្រវឹងគឺកត្តាដ៏ធំមួយដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ។ តាមតួលេខ(នៅសហរដ្ឋអាមេរិក)ប្រមាណជា១ភាគ៣នៃអ្នកបើកបរចន្លោះវ័យ២១ទៅ២៤ឆ្នាំបានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០០៩ដែលគេរកឃើញថា អ្នកទាំងនោះមានផ្ទុកកម្រិតជាតិអាល់កុលក្នុងឈាមលើសពីច្បាប់កំណត់ ។
-ការពិសាគ្រឿងស្រវឹងអាចនឹងបង្កផលប៉ះពាល់ដល់ផងដែរ ។ ចំណែកបណ្តាអ្នកស្រាវជ្រាវមួយចំនួនជឿជាក់ថា ការទទួលទានជាតិស្រវឹងច្រើនហួសប្រមាណនៅក្នុងវ័យនេះពិសេសនៅពេលខួរក្បាលកំពុងអភិវឌ្ឍគឺអាចនឹងបណ្តាលឲ្យចុះខ្សោយនៅក្នុងភាពយូរអង្វែងនៃមុខងារខួរក្បាលដូចជា៖ ភាពចងចាំ ដំណើរមិនខុសឆ្គង និងជំនាញផ្សេងៗជាដើម ។ មួយវិញទៀត យ៉ាងហោចណាស់ក៏វាស្ថិតក្នុងចំណោមកត្តាដែលងាយនឹងធ្វើឲ្យអវិជ្ជមានចំពោះបុគ្គលម្នាក់ៗ ។
-ការពិសាជាតិស្រវឹងថែមទាំងអាចនាំមកនូវការប្រព្រឹត្តបទល្មើសដូចជាការចាប់រំលោភ ឬរុកកួនផ្លូវភេទជាដើម ។ តាមតួលេខនៅសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗមាននិស្សិតប្រមាណជា៩៧.០០០នាក់ដែលស្ថិតនៅចន្លោះអាយុ១៨ទៅ២៤ឆ្នាំ គឺជាអ្នករងគ្រោះដោយសារការចាប់រំលោភពាក់ព័ន្ធនឹងគ្រឿងស្រវឹងនេះ ៕
ចែករំលែកព័តមាននេះ