ចេកជាផ្លែឈើសាមញ្ញ និងមានការពេញនិយមសម្រាប់មនុស្សគ្រប់វ័យតាំងពីខ្ចីរហូតដល់ទុំអាចទទួលទានបានទាំងអស់ ។ គេអាចប្រើវាជាបង្អែមលាងមាត់ក្រោយបាយក៏បាន ។ ខាងក្រោមនេះជាអត្ថប្រយោជន៍ផ្លែចេក ៖
១-ជួយគ្រប់គ្រងសម្ពាធឈាម ៖ ដោយសារ វាជាផ្លែឈើដែលសម្បូរប៉ូតាស៉្យូមច្រើន និងកម្រិតអំបិលទាប ដូចនេះវាអាចជួយគ្រប់គ្រងសម្ពាធឈាមឱ្យនៅធម្មតា ព្រមទាំងជួយកាត់បន្ថយនូវហានិភ័យដោយជំងឺបេះដូង ។
២-ជួយឱ្យឆ្អឹងរឹងមាំ ៖ ដោយមានប៉ូតាស៉្យូមច្រើន ដូច្នេះទទួលទានផ្លែចេកពិតជាល្អសម្រាប់សុខភាពឆ្អឹងរបស់អ្នក ។ ទទួលទានឱ្យបានទៀងទាត់អាចជួយការពារឆ្អឹងមិនឱ្យឆាប់ខូច និងបន្សាបចំនួនសូដ្យូមក្នុងរាងកាយដែលទីបំផុតសង្គ្រោះបានកាល់ស្យូមដែលត្រូវលាងសម្អាតពីរាងកាយ ។
៣-ជាប្រភពនៃថាមពល ៖ ចេកផ្ទុកទៅដោយវីតាមីន និងរ៉ែជាច្រើនដូចជា វីតាមីន C និង B-6 ។ ដោយសារតែបែបនេះ ទើបបញ្ជាក់ថា ចេកផ្តល់ថាមពលដល់អ្នកទទួលទានវា ។ ចូរទទួលទានចេកឱ្យបាន២ផ្លែពេលរសៀលបន្ទាប់ពីអាហារថ្ងៃត្រង់របស់អ្នកនឹងជួយក្រពះដល់ដំណើរការរំលាយអាហារ ឬលោកអ្នកទទួលទានវាខណៈក្រពះត្រូវការអាហារក៏ជាការល្អ ។
៤-ផ្តល់សុខភាពដល់ពោះវៀនធំ ៖ ប្រសិនជាអ្នកមានបញ្ហាទល់លាមក ចេកជាផ្លែឈើដែលអ្នកគួរតែជ្រើសរើសមកទទួលទាន ។ សារធាតុសរសៃដ៏សម្បូរបែបជួយថែរក្សាប្រព័ន្ធពោះវៀនរបស់អ្នក ។
៥-កាត់បន្ថយ Stress(ភាពតានតឹង) ៖ នៅពេលដែលអ្នកជួបបញ្ហា Stress ចង្វាក់រំលាយអាហារនៃរាងកាយរបស់អ្នកកើនឡើងហើយកម្រិតប៉ូតាស្យូមក៏ថយចុះ ។ ហេតុដូច្នេះ ការទទួលទានចេកមួយផ្លែធ្វើឱ្យរាងកាយមានលំហូរប៉ូតាស្យូម ធ្វើឱ្យអ្នកមានការធូរស្បើយស្វ័យប្រវត្តិ ជាពិសេសជួយឱ្យចង្វាក់បេះដូងមានចលនាទៀងទាត់ ។
៦-ជាអាហាររបស់ខួរក្បាល៖ ប៉ូតាស្យូមក្នុងផ្លែចេកបានបង្កើតភាពអស្ចារ្យមួយទៀតដោយការធ្វើឱ្យខួរក្បាលអ្នកកាន់តែវាងវៃរហ័សរហួនពោលគឺវាហាក់ដូចជាប្រេងឥន្ទនៈសម្រាប់ខួរក្បាល ៕
ចែករំលែកព័តមាននេះ