ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ត្បូងឃ្មុំប្រហារដោយភ្លៀង​​​និងខ្យល់​​កន្ត្រាក់​ ​ផ្ទះ​៥១​​​ខ្នង​រង​ការ​ខូច និងរបួ​ស​មនុស្ស​​៥​​នាក់

2 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ គ្រោះ​ធម្មជាតិ​បាន​កើតឡើង​ចេញពី​ភ្លៀង​បាន​បង្អុរ​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ ដែល​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​៥ ឧសភា ២០២១ មក​លើ​ភូមិសាស្ត្រ​ ក្នុង​នោះ​រួម​មាន​ ស្រុក​អូរ​រាំង​ឪ ក្រុង​សួងស្រុក​ត្បូងឃ្មុំ…

ខេត្ត​ត្បូងឃ្មុំ​ ៖ គ្រោះ​ធម្មជាតិ​បាន​កើតឡើង​ចេញពី​ភ្លៀង​បាន​បង្អុរ​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ ដែល​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​៥ ឧសភា ២០២១ មក​លើ​ភូមិសាស្ត្រ​ ក្នុង​នោះ​រួម​មាន​ ស្រុក​អូរ​រាំង​ឪ ក្រុង​សួងស្រុក​ត្បូងឃ្មុំ ពញាក្រែក និង​ស្រុក​មេមត់ ជា​ហេតុ​បណ្ដាល​ឲ្យ​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ចំនួន​៥១​ខ្នង ត្រូវ​បាន​រង​ការ​ខូចខាត​របើក​ដំបូល ក្នុង​នោះ​ មាន​រលំ​មួយ​ខ្នង​បណ្ដាល​ឱ្យ​របួស​មនុស្ស​ចំនួន​៥​នាក់ មាន​បាក់​ភ្លៅ​ទាំង​សង្ខាង​ម្នាក់ ​របួសធ្ងន់​ជាងគេ ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់​ចាម​ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅ​ក្នុងស្រុក​មេមត់ គឺ​រលំ​ផ្ទះ​០១​ខ្នង របើក​ដំបូលផ្ទះ​០៥​ខ្នង -​របួស​មនុស្ស​៥​នាក់​ស្រី​៣​នាក់ ស្ថិត​នៅ​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង1 ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី​ជញ្ជាំង​ក្តា​រទំហំ ៤​ម​×៥​ម បាន​ដួល​រលំ​ដល់​ដី​ធ្វើ​ឲ្យ​របួស​មនុស្ស​នៅ​ក្នុងផ្ទះ ១-ឈ្មោះ ញ៉ែ​ម ម៉​ង់ ប​/២១​ប្តី របួសស្រាល ២-ឈ្មោះ គោ ខ្ញេ​ប ស​/១៩ ប្រ​ព​ន្ឋ​របួស ស្រាល ៣-ឈ្មោះ​គួ​យ មួយ ប​/១៤.​កូន​របួសស្រាល ៤-ឈ្មោះ​សាំង សា​រិ​ន ស​/៦០ ម្តាយ​របួស​ចំ​ក្បាល​ធ្ងន់​ប​ញ្ជួ​ន​ទៅ​ពេទ្យ​បង្អែ​ស្រុក​មេមត់​ និង៥-ឈ្មោះ​ស្វិត ហឿ​ន ស​/៥៧ ម្តាយ របួស​បាក់​ភ្លៅ​ទាំង​២ ប​ញ្ជួ​ន​ទៅ​ពេទ្យ​ខេត្តកំពង់ចាម ។

លោក​ឧត្តមសេនីយ៍ត្រី​ម៉ុ​ន មាគ៌ា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ មាន​ប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ដែរ​ថា ក្រោយ​ពី​មាន​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​នេះ​ កើតឡើង​រូប​លោក​បាន​បញ្ជា​ឱ្យ​លោក​អធិការ​នៅ​តាម​បណ្ដាល​ស្រុក​ក្រុង​ក្នុង​ខេត្ត​ត្បូងឃ្មុំ ត្រូវ​ទៅ​ចាត់​ឲ្យ​កម្លាំង​នគរបាល តាម​បណ្ដា​ប៉ុស្ដិ៍​ត្រូវ​សហការ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន ។​

ធ្វើ​យ៉ាងណា ​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ដោយ​ត្រូវ​ចំណាយ​កម្លាំង​ជួយ​រួស​រើ​លំនៅ​ឋាន​ឬ ក៏​ជួយ​ជួសជុលផ្ទះ​ដល់​ពួក​គាត់​ដែល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​។​សូម​បញ្ជាក់​ថា​ នៅ​ក្នុង​ហេតុការណ៍​ដែល​បាន​កើតឡើង​នេះ​មិន​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​បាត់​បង់ជីវិត​នោះ​ទេ​៕ ដោយ៖ ចាន់ថេត

អត្ថបទសរសេរ ដោយ