ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​មាន​មូលដ្ឋាន​នៅ​ភូមា​ចំនួន​២០ ​ចាប់​ផ្តី​ម​រើ​ការ​វិនិយោគ​មក​កាន់​ខេត្តកំពង់ស្ពឺ​សន្សឹម​ៗ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​រោងចក្រ​ដែល​ត្រូវ​មក​បើក នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ចំនួន ២០ ហើយ​ខ្លះ​ក៏​បាន​ចូល​មក​បណ្តើ​ៗ ខ្លះ​មាន​ដី ខ្លះ​ទៀត ជួល​រោងចក្រ គេ​ជាក់ស្តែង​មក​ដល់​ថ្មី​ៗ​នេះ…

រាជធានី​ភ្នំពេញ ៖ ​រោងចក្រ​ដែល​ត្រូវ​មក​បើក នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ចំនួន ២០ ហើយ​ខ្លះ​ក៏​បាន​ចូល​មក​បណ្តើ​ៗ ខ្លះ​មាន​ដី ខ្លះ​ទៀត ជួល​រោងចក្រ គេ​ជាក់ស្តែង​មក​ដល់​ថ្មី​ៗ​នេះ ជួល​បាន ២​រោងចក្រ​ហើយ​ ។ នេះ​បើ​យោង​តាម​ថ្នាក់ដឹកនាំ​កំពូល​នៃ​ខេត្តកំពង់ស្ពឺ​ ។

ឯកឧត្តម វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​មាន​ប្រសាសន៍​ថា «ក្រុមហ៊ុន​ទាំងនោះ​ភាគ​ច្រី​ន ជា​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ស្បែក​ជី​ង​និង​កាបូប​.​ក្នុង​សម័យកាល​នេះ​មានការ​រីក​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ គាត់​មិន​មក​បាន​ទេ តែ​គាត់​មាន​យន្ត​របស់​ពួក​គាត់​នៅ​ក្នុងស្រុក​យើង​ស្រាប់ អីចឹង​គាត់​អោយ​អ្នក​ដែល​នៅ​ក្នុងស្រុក ជា​អ្នករ​[​ប​ចំ រក​ដី ទីតាំង​រោងចក្រ​ជួល បើ​រកបាន គាត់​នឹង​រើ​រោច​ក្រ​មក តែ​ម្តង​ ។ យើង​ឃើញ​មាន​រោងចក្រ​២​ហើយ បាន​ដំណើ​ការ​ និង​២​ ផ្សេង​ទៀត​កំពុង​សាងសង់​ ។

បើ​តាម​ឯកឧត្តម​អភិបាលខេត្ត ខេត្ត​បាន​បី​ក​ទូលាយ​ដល់​ក្រុម​ហុ​ន​ក្នុង​ការ​ជ្រើសរើស​ទីតាំង ដោយ​គ្រាន់តែ​បង្ហាញ​ពី​ចំណុច​សក្តានុពល​ជូន​ពួក​គាត់​។ ឯកឧត្តម​លើក​ឡើង​ថា ដើម្បី​ទាក់ទាញ​ក្រុម​វិនិយោគ​គិ​ន​បរទេស យើង​ធ្លាប់​បាន​បង្ហាញ​ដល់​អ្នក​វិនិយោគ ដំបូង​គេ គឺ​បង្ហាញ​ពី​សុខ​សន្តិភាព​នៅ​ស្រុក​គ្មាន​ចម្បាំងរាំងជល់​, និយាយ​ពី​ទីតាំង​ភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ​ស្ថិត​នៅ​កណ្តាល ឫ​ចន្លោះ​ពោល​សេដ្ឋកិច្ច​ភ្នំពេញ​និង​កំពង់សោម​, យើង​មាន​ប្រជាសាស្ត្រ​គឺ ប្រជាជន​យី​ង​ច្រី​ន​ដល់​ជិត​១​លាន​នាក់​, យី​ង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ច្រី​ន យី​ង​មានទឹក ភ្លី​ង​ជាដើម .​អីចឹង​គាត់​សប្បាយចិត្ត និង​មក​វិនិយោគ​នៅ​ពេល​យី​ង​ប្រាប់​គាត់​.​ជា​ពិសេស គេ​ជឿជាក់​លី​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​ហុ​ន​សែន​ ។

ឯកឧត្តម វុី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​សង្កត់ធ្ងន់​ថា «បើ​ទោះបី​មិន​បាន​គ្រប់​រោងចក្រ យើង​រំពឹង​ថា​បាន​ក្រុមហ៊ុន​មក​ច្រី​ន​. តែ​នៅ​ចំពោះ​មុខ​មានការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ខ្លាំង​នេះ យី​ង​បាន​មក​៤​ក្រុមហ៊ុន​ហើយ ក្នុង​ចំណោម​ក្រុមហ៊ុន ២០ ។ ពួក​គាត់​មក​រាង​យឺត​ដោយសារ​ការ​ចេញចូល​វា​មានការ​ពិបាក ខ្លាច​មានការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ អីចឹង​បានជា​គាត់​មិន​ទាន់​ហ៊ាន​មក គាត់​កំពុង​តែ​គិត​អំពី​រឿង​នេះ​ ៕ »

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ