ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១០ ទម្លាប់​ល្អ​ៗ​ប្រចាំ​ថ្ងៃ ដើម្បី​បង្កើន​ការ​សន្សំ​ប្រាក់​របស់​អ្នក ​!

2 ឆ្នាំ មុន

បើ​និយាយ​ពី​បញ្ហា​សន្សំ មនុស្ស​ជា​ច្រើន​បាន​និយាយ​ថា ខ្លួន​មិន​អាច​សន្សំ​បាន​ទេ ព្រោះ​មាន​ភារកិច្ច​ច្រើន​ត្រូវធ្វើ​និង​ត្រូវ​ចំណាយ​លើ ប៉ុន្តែ​អ្នកជំនាញ​ជឿជាក់​ថា វា​គ្រាន់តែ​លេស​ប៉ុណ្ណោះ ​។ ប្រាក់​សន្សំ​មិនមែន​ត្រូវ​សន្សំ​ម្តង​ទាំង​អស់នោះ​ទេ ប្រាក់​សន្សំ​គឺជា​ប្រាក់​មួយ​ភាគ​តូច​ប៉​ណ្ណោះ​នៃ​ប្រាក់​ចំណូល​ ឬ​ប្រាក់ខែ​ដែល​អ្នកមាន…

បើ​និយាយ​ពី​បញ្ហា​សន្សំ មនុស្ស​ជា​ច្រើន​បាន​និយាយ​ថា ខ្លួន​មិន​អាច​សន្សំ​បាន​ទេ ព្រោះ​មាន​ភារកិច្ច​ច្រើន​ត្រូវធ្វើ​និង​ត្រូវ​ចំណាយ​លើ ប៉ុន្តែ​អ្នកជំនាញ​ជឿជាក់​ថា វា​គ្រាន់តែ​លេស​ប៉ុណ្ណោះ ​។ ប្រាក់​សន្សំ​មិនមែន​ត្រូវ​សន្សំ​ម្តង​ទាំង​អស់នោះ​ទេ ប្រាក់​សន្សំ​គឺជា​ប្រាក់​មួយ​ភាគ​តូច​ប៉​ណ្ណោះ​នៃ​ប្រាក់​ចំណូល​ ឬ​ប្រាក់ខែ​ដែល​អ្នកមាន ហើយ​ប្រាក់​សន្សំ​នេះ​ទៀត​សោត​មិនមែន​សន្សំ​រយៈពេល​ខ្លី​នោះ​ទេ​ ។ តោះ ​! មក​ស្តាប់​ការ​ណែនាំ​ខ្លះ​ៗ ដើម្បី​បង្កើត​ទម្លាប់សន្សំ​ប្រាក់ ដែល​អត្ថបទ​ខាងក្រោម​នេះ ៖

House Model and Golden Coins Stacks with blur Background.Savings Plans for Housing,Finance and Banking about House concept.

ទី​ ១) មាន​ភាព​ស្មោះត្រង់ និង​ផ្លាស់​ប្តូរ​ទម្លាប់​អាក្រក់​មួយ​ចំនួន​របស់​អ្នក ​៖ មិន​អី​ទេ​ប្រសិនជា​អ្នកមាន​ទំលាប់ ដែល​មិន​អាច​ប្រឈម​មុខ​នឹង​ការ​ពិត​បាន ដែល​អ្នក​ពិបាក​សន្សំ​ប្រាក់​នោះ ​។ អ្នក​អាច​ផ្តល់​ពេល​ឱ្យ​ខ្លួន​បន្តិច ដើម្បី​ទទួលយក និង​រៀន​ពី​ទំលាប់​ថ្មី ដែល​ងាយ​ឱ្យ​អ្នក​ចាប់អារម្មណ៍​លើ​ការ​សន្សំ​ប្រាក់ ជា​ជាង​អ្នក​គិត​ថា ចាំ​ចាយ​នៅ​សល់ចាំ​សន្សំ ហេតុផល​នេះ​អ្នក​គ្រាន់តែ​ប្រាប់​ខ្លួនឯង​ឱ្យ​ស្ងប់ចិត្ត​ប៉ុណ្ណោះ ដូចនេះ​ជំហាន​ដំបូង​អ្នក​ត្រូវ​រៀន​ស្មោះត្រង់​ខ្លួនឯង បើ​មិន​អាច​សន្សំ​បាន ប្រាប់​ខ្លួនឯង​ថា​មិន​បាន​ទៅ កុំ​ប្រាប់​ខ្លួនឯង​ថា ចាំ​ពេល​នេះ​ពេល​នោះ ចាំ​ខែ​ក្រោយ ​។​ល​។ អ្នក​ត្រូវ​គិត ​និង​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ទំលាប់​អាក្រក់​ៗ ដែល​អ្នក​តែងតែ​ខ្ជះខ្ជាយ​លុយ ឬ​ក៏​អ្នក​មិន​ដែល​បា​សន្សំ​ប្រាក់​សោះ វា​មិន​ទាន់​ហួសពេល​នោះ​ទេ​ប្រសិនបើ​អ្នក​ចាប់ផ្តើម​ពី​អី​ឡូ​វ ​។

ទី ​២) ទទួលស្គាល់​ស្មារតី​ខ្លួនឯង អ្នកមាន​អារម្មណ៍​បែប​ណា​លើ​ប្រាក់​សន្សំ​ ៖ នៅ​ពេល​អ្នក​លឺ​ពាក្យ​ថា «សន្សំ​ប្រាក់​» តើ​មាន​អ្វី​កើតឡើង​ក្នុង​ការ​គិត​របស់​អ្នក ? តើ​អ្នក​រំភើប​ទេ​ប្រសិនជា​អ្នក​គិតដល់​ការ​សន្សំ​សម្រាប់​អ្នក​ក្នុង​ថ្ងៃ​អនាគត នៅ​ពេល​អ្នក​ចង់​ចូល​និវត្តន៍ ? តើ​អ្នក​ងឿងឆ្ងល់​ទេ ក្រោយ​ពេល​អ្នក​បាន​ចាយ​លុយ​របស់​អ្នក​អស់ ? តើ​អ្នកធ្វើការ​បូក​សរុប​លុយ​ដែល​អ្នក​បាន​ចាយវាយ​ ឬ​អត់ ? ជា​ការ​ពិត​ភាគច្រើន​អ្នក​ចាយ​លុយ​អស់​ៗ ក៏​ព្រោះតែ​គេ​មិន​បាន​គិត​ឱ្យ​បាន​ជ្រៅជ្រះ​ក្នុង​ការ​ចាយវាយ និង​មិន​បាន​កំណត់​គោលដៅ​ច្បាស់លាស់ គឺ​នៅ​ពេល​ដែល​ពួក​គេ​ចាយ​លុយ​ គឺ​គិត​ត្រឹមតែ​ចង់បាន​ត្រូវ​តែ​ទិញ ​។ ដូចនេះ​ហើយ អ្នក​គួរ​ចំណាយពេល​ខ្លះ ក្នុង​កត់ត្រា​នៅ​ក្នុង​ប្រតិទិន​របស់​អ្នក ហើយ​អ្នក​ត្រូវ​សួរ​ខ្លួនឯង​ផង​ដែរ អ្នក​ត្រូវ​ស្វែង​យល់​ថា តើ​ចំពោះ​លុយ​ដែល​យើង​ចេះ​តែ​ចាយ​លើស​កម្រិត ឬ​ចាយ​អស់​ៗ ហើយ​មិន​មាន​ប្រាក់​សន្សំ​ទៀត​នោះ អ្នក​នឹង​ប្រឈម​បញ្ហា​អ្វីខ្លះ ? ឧទាហរណ៍​ថា កាលពី​មួយ​ឆ្នាំ​មុន អ្នក​បាន​ចាយ​អស់ ១០០០ ​ដុល្លារ ចុះ​ប្រសិនជា​ ១០០០​ ដុល្លារ​នោះ​អ្នក​បាន​សន្សំ ហើយ​មាន​វា​ក្នុង​ពេល​នេះ សួរ​ថា​អ្នក​អាច​ប្រើប្រាស់​លុយ​បាន​ទេ ? អ្នក​អាច​ប្រើប្រាស់​វា​បាន​ក្នុង​គ្រា​មាន​អាសន្ន​នោះ វា​បាន​ប្រែក្លាយ​ស្ថានភាព​អ្នក​ល្អ​ប្រសើ​ជាង​អ្នក​មិន​មាន​សូ​ម្បី​តែ​មួយ​រៀល​ក្នុង​ខ្លួន​ ។

ទី​ ៣) កំណត់​និយម​ន័យ និង​តម្រូវការ​របស់​អ្នក​ ៖ វា​ជា​ពេលវេលា​ដែល​អ្នក​គួរ​ចាប់ផ្តើម​រៀន​អំពី​ការ​កំណត់​របស់​ដែល​ជា​តម្រូវការ និង​របស់​មិនមែន​ជា​តម្រូវការ (​ការ​ចង់បាន និង​របស់​ចាំបាច់​ត្រូវ​មាន​)​ ។ វា​មិន​ខុស​ទេ ដែល​អ្នក​ចូល​ចិត្ត​របស់​ប្រ៊េ​ន​ៗ ​ឬ​យីហោ​ថ្លៃ​ៗ ប៉ុន្តែ​វា​ជា​បញ្ហា​ប្រសិនបើ​អ្នក​កំពុង​ព្យាយាម​ប្រើប្រាស់​និង​ទិញ​របស់​ថ្លៃ​ៗ​ទាំងនោះ ដើម្បី​កុំឱ្យ​ចាញ់​មិត្ត​ភ័​ក្ត ឬ​ខ្លាច​ខ្មាស់​គេ​នៅ​ក្នុង​គ្រួសារ​របស់​អ្នក​នោះ​ ។ ដូច​លោក Paula Pant មាន​ប្រសាសន៍​ថា​៖ «​អ្នក​អាច​មាន​សិទ្ធ​និង​លទ្ធភាព​ទិញ​អ្វី​ៗ​គ្រប់យ៉ាង​បាន ប៉ុន្តែ​មិនមែន​អ្វី​ៗ​សុទ្ធតែ​គួរតែ​ទិញ​ទាំង​អស់នោះ​ទេ​ ។ នេះ​ជា​មូលហេតុ​ដែល​អ្នក ត្រូវ​រៀន​កំណត់​នូវ​អ្វី ដែល​អ្នក​ចង់បាន និង​អ្វី​ដែល​ជា​តម្រូវការ​ចាំបាច់​»​ ។ អ្នក​ត្រូវ​បង្កើត​បញ្ជី​មួយ និង​កត់​នូវ​អ្វី​ដែល​អ្នក​ចាំបាច់​ត្រូវ​តែ​មាន ​។ ឧទាហរណ៍ ទូរស័ព្ទ​ដៃ អាហារ ឬ​ផ្ទះ គឺជា​តម្រូវការ​ចាំបាច់​ ។ ប​នា្ទ​ប់​មក​បង្កើត​បញ្ជី​មួយទៀត ដើម្បី​កត់​របស់​អ្នក​ដែល​ចង់បាន ដូច​ជា​ស្បែកជើង ឬ​ក៏​ស្មា​ត​ហ្វូ​ន​ដែល​ល្អ​បន្តិច​ ។ ប៉ុន្តែ​អ្នក​មិន​គួរ​ទិញ​អ្វី​គ្រប់យ៉ាង​ក្នុង​បញ្ជី​ចង់បាន លឿន​ពេក​ទេ ផ្ទុយ​ទៅ​វិញ​អ្នក​គួរ​សន្សំ​ប្រាក់​បន្តិច​ម្តង​ៗ ដើម្បី​ទិញ​វា (​របស់​ចង់បាន មិន​អាច​ឃើញ​ទិញ​ៗ​នោះ​ទេ​) មាន​ន័យ​ថា សន្សំ​លុយ​ជា​មុន ហើយ​ផ្តល់​រង្វាន់​ដល់​ខ្លួន​អ្នក ជាមួយ​របស់របរ​ក្នុង​បញ្ជី​ «ចង់បាន​» នោះ វា​នឹង​ធ្វើ​ឱ្យ​សម្រេច​គោលបំណង​ដោយ​មិនបាច់​នឿយហត់​ចិត្ត ពេល​ទិញ​របស់​រួច​ហើយ​ដាច់​បាយ​នោះ​ទេ ​។

ទី ​៤) ស្វែង​យល់​ពី​លំហូរ​សាច់ប្រាក់​របស់​អ្នក ​៖ អ្នក​គួរ​រៀន​អំពី​លំហូរ​សាច់ប្រាក់​របស់​អ្នក (​លុយ​រកបាន និង​ការ​ចំណាយ​)​ ។ អ្នក​ត្រូវ​ដឹង​ថា​ ការ​ចាយ​របស់​អ្នក​ច្រើន​ជាង​ប្រាក់ខែ ឬ​ប្រាក់​ចំណូល​ដែរ ​ឬទេ? នៅ​ពេល​អ្នក​មិន​មាន​គោលដៅ ហើយ​ការ​ចំណាយ​ផ្តេសផ្តាស់​ឬ​ច្រើន​ជាង​ប្រាក់​ចំណូល នោះ​ហើយ​ជា​ហានិភ័យ​សម្រាប់​អ្នក អ្នក​ត្រូវធ្វើ​យ៉ាងណា​រក​គោលដៅ​ជីវិត​ឱ្យ​ឃើញ ដូចនេះ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​សន្សំ​លុយ​យ៉ាង​មាន​ប្រសិទ្ធភាព ​។ មួយវិញទៀត អ្នក​ត្រូវ​ឧស្សាហ៍​តាមដាន​លំហូរ​សាច់ប្រាក់​របស់​អ្នក ប្រសិនជា​អ្នក​ចាយ​លើស​ត្រូវ​បន្ថយល្បឿន​បន្តិច ហើយ​ព្យាយាម​រក្សា​ប្រាក់​ខ្លះ​ៗ​ទៅ​ក្នុង​ការ​សន្សំ​ ។

ទី​ ៥) រៀន​ពី​របៀប​កំណត់​គោលដៅ ​៖ ដូច​គ្រប់​គ្នា​បានក​ដឹង​រួច​ហើយ ថា​ការ​សន្សំ​ដោយ​គ្មាន​គោលបំណង ​ឬ​គោលដៅ​ច្បាស់លាស់ នោះ​វា​នឹង​មិន​ដំណើរការ​នោះ​ទេ​ ។ ប៉ុន្តែ​បើ​អ្នក​គិត​ថា​គ្រាន់តែ​សន្សំ​ប្រាក់​ដើម្បី​ចូល​និវត្តន៍​នោះ វា​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ អ្នក​ត្រូវ​គោលដៅ​ថា ប៉ុន្មាន​ឆ្នាំ​ក្រោយ​អ្នក​នឹង​ក្លាយជា​អ្វី ? អ្នក​នឹង​ធ្វើ​អ្វី ? ឧទាហរណ៍ ចង់​ធ្វើ​អាជីវកម្ម ចង់បាន​ផ្ទះ​រកស៊ី ឬ​ចង់​ក្លាយជា​អ្នកមាន ដូចនេះ​អ្នក​ត្រូវ​តែ​កំណត់​វា​ឱ្យ​បាន និង​តាមដាន​ផែន ការ​នោះ​ជា​ប្រចាំ​ ។ តើ​ហេតុ​អ្វី​យើង​ត្រូវ​បង្កើត​គោលបំណង​ឬ​គោលដៅ ? វា​គឺ​ដើម្បី​អាច​តាមដាន​វឌ្ឍនភាព​របស់​អ្នក អ្នក​ត្រូវ​ពិនិត្យ​មើល​គោលដៅ​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​របស់​អ្នក និង​សន្សំ​វា​ដោយ​ភាព​វ័យឆ្លាត​ ។

ទី​ ៦) យកចិត្តទុកដាក់​តាមដាន​រាល់​ការ​ចំណាយ​របស់​អ្នក ​៖ ប្រសិនជា​អ្នក​មិន​អាច​គ្រប់គ្រង​ប្រាក់​របស់​អ្នក​បាន​ល្អ​ទេ នោះ​អ្នក​នឹង​ចំណាយ​វា​មិន​ត្រឹមត្រូវ​ ។ អ្នក​ត្រូ​ម​មាន​គោលដៅ ធ្វើ​យ៉ាងណា​គួរតែ​រក្សា​ការ​ចំណាយ​ឱ្យ​កាន់តែ​ទាប​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ខណៈ​ពេល​ដែល​អ្នកមាន​ប្រាក់​ចំណូល​ខ្ពស់​។ ព្រោះ​មាន​អ្នកខ្លះ​អាង​ថា​មាន​ប្រាក់ខែ​ច្រើន អ​ញ្ចឹ​ង​មិន​ខ្វល់​អ្វី​ច្រើន​ទេ មាន​ន័យ​ថា​កាល​មុន​ប្រាក់ខែ ៥០០ ​ដុល្លារ​ចាយ​មិន​គ្រប់ ដល់​ពេល​ឡើង​ដល់ ១៥០០​ ដុល្លារ​ហើយ​នៅ​តែ​ចាយ​មិន​គ្រប់​ទៀត នោះ​គឺ​យើង​មិន​ចេះ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ ។

ទី​ ៧) ចាប់ផ្តើម​រៀន​សន្សំ​លុយ​ដោយ​ស្វ័យប្រវត្ ត​៖ អ្នក​ឈប់​ទុកចិត្ត​ខ្លួនឯង​ថា​អ្នក​ពិតជា​អាច​សន្សំ​បាន អ្នកខ្លះ​បាន​យក​លេស​ដើម្បី​កុហក់​ខ្លួនឯង​ថា «ខ្ញុំ​ទិញ​តែ​មួយ​នឹង​ទេ ឈប់​ទិញ​ហើយ» ដូចនេះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពី​ខែ​ទៅ​មួយ​ខែ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ អ្នក​នឹង​មិន​សល់​អ្វី​នោះ​ទេ ក៏​ព្រោះតែ​ចាំ​ថ្ងៃស្អែក​ទៅ​ចាំ​ចាប់ផ្តើម​សន្សំ ​។ អ្នកជំនាញ​ជឿជាក់​ថា​ប្រសិនជា​អ្នក​មិន​បាន​យល់​ដឹង​ពី​ការ​សន្សំ និង​ផ្នែក​ហិរញ្ញវត្ថុ នោះ​អ្នកមាន​ប៉ុណ្ណា​ក៏​សល់​ដែរ ដូចនេះ​ហើយ​អ្នកជំនាញ​បាន​ណែនាំ​ឱ្យ​អ្នក​ធ្វើ​យ៉ាងណា​ត្រូវ​តែ​មាន​គណនេយ្យ​សន្សំ​ដាច់​ដោយឡែក គណនេយ្យ​នោះ​មិនមែន​ជា​គណនេយ្យ​ដែល​អ្នក​អាច​ដក​លុយ​បាន​គ្រប់ពេល​នោះ​ទេ ​។ ហើយ​អ្នក​ត្រូវ​តែ​ដក​លុយ​ដើម្បី​សន្សំ​នោះ​ភ្លាម​ៗ នៅ​ពេល​អ្នក​ទទួល​បាន​ប្រាក់ខែ ឬ​អ្នក​អាច​ដាក់​ប្រព័ន្ធ​កាត់​ដោយ​ស្វ័យប្រវត្តិ​ពី​ប្រាក់ខែ​របស់​អ្នក ចូល​ទៅ​ក្នុង​គ​ណេ​នេ​យ្យ​សន្សំ​នោះ​ក៏​បាន ដល់​ថ្ងៃ​វា​នឹង​ផ្ញើ​ចូល​ក្នុង​គណនេយ្យ​នោះ​ហើយ​ ។

ទី​ ៨) កុំ​ព្យាយាម​ប្រើប្រាស់​កាត​ឥណទាន​ ៖ មាន​បំណុល​ជា​ច្រើន​ដែល​អ្នក​ជាប់​ដោយ​មិនដឹង​ខ្លួន ជា​ការ​ពិត​កាត​ឥណទាន អ្នក​អាច​ប្រើប្រាស់​ក្នុង​ការ​ទូទាត់​ឥ​វ៉ា​ន់​បាន​មុន (​ខ្ជី​លុយ​គេ​ចាយ​) ហើយ​អ្នក​នឹង​ដាក់​សង​គេ​វិញ​នៅ​ពេល​អ្នក​បើក​ប្រាក់ខែ តើ​អ្នកដឹង​ទេ ? បំណុល​ជា​ហេតុផល ដែល​យើង​ភាគច្រើន​មិន​អាច​សន្សំ​ប្រាក់​បាន ដូចនេះ​ប្រ​សិ​ិ​ន​ជា​អ្នក​មិន​ទាន់​ជាប់បំណុល​នោះ​ទេ សូមកុំ​ព្យាយាម​ប្រើប្រាស់​សេវាកម្ម​ទូទាត់​លុយ​មុន ទើប​បង់​តាម​ក្រោយ​នេះ​អី​ ។ (​សូម​ជម្រាប​ជូន​ថា ចំណុច​នេះ​គឺ​អ្នក​ដែល​បាន​មាន​គណនី​ដែល​មាន​លុយ ក្នុង​មួយ​ខែ​ៗ ចំនួន ​៥០០ ​ដុល្លារ លុយ​ទាំងនោះ​ គឺ​បាន​មក​ពី​ធនាគារ​ឱ្យ​អ្នក​ចាយ​មុន ហើយ​នៅ​ពេល​អ្នក​បើក​ប្រាក់ខែ អ្នក​នឹង​ដាក់​បញ្ចូល​ចំនួន​ប្រាក់​ដែល​អ្នក​បាន​ដក​មុន​នោះ​)​ ។

ទី ​៩ ពិនិត្យ​ឡើង​វិញ​នូវ​វឌ្ឍនភាព​ហិរញ្ញវត្ថុ​ប្រចាំ​ថ្ងៃ​ ៖ អ្នក​ត្រូវ​ពិនិត្យ​មើល​ហិរញ្ញវត្ថុ​របស់​អ្នកជា​រៀងរាល់ថ្ងៃ បច្ចុប្បន្ន​វា​ងាយស្រួល​សម្រាប់​អ្នក​មើល​ប្រាក់​ក្នុង​គណនេយ្យ​របស់​អ្នក​ណាស់ គឺ​មើល​ក្នុង​អ៊ែ​ប​បាន​គ្រប់​វេលា ប៉ុន្តែ​ប្រសិនជា​អ្នក​ឧស្សាហ៍​ភ្លេច អ្នក​ក៏​អាច​ដាក់​កម្មវិធី​រំលឹក​អ្នកផង​ដែរ ប្រសិនបើ​អ្នក​ខ្ជិល អ្នក​អាច​ដាក់​រំលឹក​មួ​យស​ប្តា​ហ៍ម្ត​ង​ឬ​មួយ​ខែ​ម្តង ​។ អ្នកជំនាញ​លើកទឹកចិត្ត​ដល់​អ្នក​ឱ្យ​មាន​ទំលាប់​នេះ នៅ​ពេល​អ្នក​បានឃើញ​ហិរញ្ញវត្ថុ​របស់​អ្នក​មានការ​ឡើង​ជាង​មុន នោះ​ក៏​ជា​ផ្នែក​មួយ​ជួយ​ស្មារតី​អ្នក​ឱ្យ​រីករាយ​ដែរ ដោយ​មិនបាច់​ខ្វល់​ថា ចាយប្រាក់​ដល់​ដាច់​ខែ​ឬ​អត់ ហើយ​អាច​ធ្វើ​ឱ្យ​អារម្មណ៍​កាន់តែ​មានចិត្ត​ចង់​សន្សំ​វា​ច្រើន​ឡើង​ៗ​ ។ បន្ទាប់​មក​នៅ​ពេល​ដែល​អ្នក​សន្សំ​មាន​ប្រសិទ្ធភាព​ហើយ អ្នក​ក៏​អាច​ផ្តល់​រង្វាន់​សម្រាប់​ខ្លួនឯង​បាន​ដែរ ដោយ​ការ​ញុំ​ា​អាហារ​ឆ្ងាញ់​ម្តង (​តែ​កុំ​ញឹក​ពេក យូរ​ៗ​ម្តង​បាន​ហើយ​)​ ។ អ្នកដឹង​ទេ ? នៅ​ពេល​ដែល​អ្នក​បង្កើត​ទំលាប់​តាមដាន​ហិរញ្ញវត្ថុ ទំលាប់​សន្សំ យូរ​ៗ​វា​នឹង​ក្លាយជា​ការ​សន្សំ​ធម្មតា ​។

ទី​ ១០) ខ្ចប់​អាហារ​ថ្ងៃត្រង់​របស់​អ្នក​ដើម្បី​សន្សំ​ប្រាក់ ​៖ ដូច​អ្នក​គ្រប់​គ្នា​បានដឹង​ហើយ អាហារ​នៅ​ក្រៅ​ផ្ទះ​ភាគច្រើន​ថ្លៃ​ជាង​អាហារ​ដែល​យើង​ទិញ​មកពីផ្សារ​ហើយ​ធ្វើ​ខ្លួនឯង​ញុំ​ា​ទៅ​ទៀត វា​ត្រូវ​ហើយ​ព្រោះ​គេ​ប្រើ​កំលាំងកាយ ថ្លៃ​ដឹក​ថ្លៃ​ទៅ​ទិញ ហើយ​បើ​នៅ​ក្នុង​ហាង​វិញ​បូក​ទាំងអស់ រួម​ទាំង​ថ្លៃ​ម៉ាស៊ីនត្រជាក់​របស់​គេ​ទៀត​ចឹ​ង​អាហារ​នៅ​ក្រៅ​ផ្ទះ​គឺ​ថ្លៃ​ជាង​របស់​យើង​ធ្វើ​ខ្លួ​ុ​ន​ឯង​ហើយ ដូច​អ្នកជំនាញ​ណែនាំ​ថា អ្នក​គួរ​ខ្ចប់​អាហារ​ថ្ងៃត្រង់​ទៅ​ញុំ​ា​ខ្លួនឯង​ល្អ​ជាង​ញុំ​ា​បាយ​ក្រៅ​ ។ អ្នក​គិត​មើលទៅ​អ្នក​ញុំ​ា​បាន​គេ​មួយ​ពេល ថា​អស់ ២​ ដុល្លារ ចឹ​ង​គុណ​ ២២ ​ថ្ងៃ​អ្នកធ្វើការ​នោះ​នឹង​ឃើញ នេះ​គិតតែ​ត្រឹម​អាហារ​មួយ​ពេល​ថ្ងៃត្រង់​ក្នុង​មួយ​ថ្ងៃ​ទេ ចុះ​នៅ​អ្វី​ផ្សេង​ទៀត ​។ អ្នក​ត្រូវ​រៀន​ខ្ចប់​អាហារ​ទៅ​ញុំ​ា យូរ​ៗ​ទៅ​វា​ក្លាយជា​ទំលាប់​ទៅ​ហើយ ហើយ​ជួយ​អ្នក​មិន​ឱ្យ​ចំណាយ​ផ្តេសផ្តាស់​ទៀត​ផង​ ។ អ្នក​អាច​ទៅ​ផ្សារ​ម្តង​ទិញ​សម្រាប់​អាហារ​មួ​យស​ប្តា​ហ៍ ហើយ​អ្នក​ទុក​លុយ​ដែល​ធ្លាប់​ចាយ​ទៅ​លើ​អាហារ​ត្រង់នោះ​ទៅ អ្នក​នឹង​ឃើញ​ថា ​ការ​សន្សំ​អ្នក​នឹង​កើនឡើង វា​មិន​ត្រឹមតែ​ជួយ​សន្សំ​ប្រាក់​អ្នក​នោះ​ទេ តែ​វា​បាន​ជួយ​ដល់​សុខភាព​អ្នកផង​ដែរ​ ៕ ប្រភព ៖ Lifehack.com

អត្ថបទសរសេរ ដោយ