ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សាស្ត្រាចារ្យ​ម្នាក់​ធ្វើ​អត្ត.ឃាត​ បន្សល់​​​បណ្ដាំ​ប៉ុន្មាន​ពាក្យ​យ៉ាង​ឈឺចាប់​សម្រាប់​​ភរិយា

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ «​ខ្ញុំ​ខ្មាស់​គេ​ណាស់ ប្រពន្ធ​ផិតក្បត់ ខ្ញុំ​សុំ​លា​សិន​ហើយ សូម​ជួយ​រក​យុ​ត្តិ​ធ​ម៌​ឲ្យ​ខ្ញុំ​ផង »​។ នេះ​ជា​ពាក្យ​ពេ​ច​ន៍ដែល​បន្សល់​ទុក​នៅ​លើ​ក្ដា​រខៀន ដែល​សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ជាបឋម​ថា ជា​បណ្ដាំ​ចុង​ក្រោយ របស់​លោក​សាស្ត្រា​ចា​ម្នាក់…

ខេត្តបាត់ដំបង​៖ «​ខ្ញុំ​ខ្មាស់​គេ​ណាស់ ប្រពន្ធ​ផិតក្បត់ ខ្ញុំ​សុំ​លា​សិន​ហើយ សូម​ជួយ​រក​យុ​ត្តិ​ធ​ម៌​ឲ្យ​ខ្ញុំ​ផង »​។ នេះ​ជា​ពាក្យ​ពេ​ច​ន៍ដែល​បន្សល់​ទុក​នៅ​លើ​ក្ដា​រខៀន ដែល​សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ជាបឋម​ថា ជា​បណ្ដាំ​ចុង​ក្រោយ របស់​លោក​សាស្ត្រា​ចា​ម្នាក់ ដែល​បាន​សរសេរ​មុន​ពេល​គាត់​សម្រេច​ធ្វើ​​(​ចង.ក​) ខ្លួនឯង​នៅ​ក្នុងផ្ទះ នៅ​វេលា​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៥ ឧសភា នៅ​ភូមិ​អណ្ដូង​ចេញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ដែល​គេ​សង្ស័យ​ថា ផ្ដើម​ចេញពី​ភ្លើង​ប្រចណ្ឌ​។

សមត្ថកិច្ចបាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​រូប​នេះ ឈ្មោះ ទិ​ត្យ រ​ដ្ឋា អាយុ​៥៣​ឆ្នាំ ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​សាកល​វិ​ទ្យ​ល័យ​ឯកជន​មួយ​កន្លែង​នៅ​ក្នុង​ក្រុង​បាត់ដំបង ដែល​មាន​ភរិយា​ជា​គ្រូបង្រៀន​ដូច​គ្នា​។ គាត់​ត្រូវ​បាន​បងប្អូន​ប្រទះ​ឃើញ​ចង.ក​សម្លាប់​ខ្លួន​នៅ​ក្នុងផ្ទះ ដែល​ស្ថិត​នៅ​ចំណុច​កើតហេតុ​ខាងលើ​។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា លោក​សាស្ត្រាចារ្យ បាន​យក​ខ្សែកាប​ចង.ក​ភ្ជាប់​នឹង​ធ្នឹម​ផ្ទះ ក្រោយ​មាន​ផ្ទុះ​ជម្លោះ​ជាមួយ​ភរិយា ហើយ​ភរិយា​គាត់​បាន​គេច​ទៅ​ដេក​ជាមួយ​កូន​នៅផ្ទះ​ជួល​នា​យប់​នោះ​។

សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព និងកន្លែង​កើតហេតុ​ក្រោយ​ពី​ទ​ទូល​ដំណឹង​ដ៏​អកុសល​នេះ​។ ជាមួយនឹង​ការ​ធ្វើ​អត្ត.ឃាត​របស់​លោកគ្រូ​បង្រៀន​រូប​នេះ នៅ​ក្នុងផ្ទះ​របស់​គាត់​គេ​ឃើញ​មាន​សំ​ណេ​រ​ព​ណ៌​ក្រហម​ប៉ុន្មាន​ឃ្លា​នៅ​លើ​ក្ដារ​ខៀន​ក្នុងផ្ទះ​របស់​គាត់ ដែល​គេ​សន្និដ្ឋាន​ថា អាច​ជា​សំ​ណេ​រ​របស់​លោក​សស្ត្រា​ចា​រ្យ ដែល​គាត់​បាន​សរសេរ​ជា​បណ្ដាំ​ចុង​ក្រោយ​មុន​ពេល​ធ្វើ​អត្តឃាត​។

សំ​ណេ​រ​នោះ​មាន​ខ្លឹម​​សារ​យ៉ាង​ដូច្នេះ​ថា « ខ្ញុំ​ខ្មាស់​គេ​ណាស់ ប្រពន្ធ​ផិតក្បត់ ខ្ញុំ​សុំ​លា​សិន​ហើយ សូម​ជួយ​រក​យុ​ត្តិ​ធ​ម៌ឲ្យ​ខ្ញុំ​ផង »​។ បើ​យោង​លើ​ខ្លិ​ម​សារ​នៃ​បណ្ដាំ​នេះ គេ​មិន​ទាន់​ដឹង​ថា តើ​មាន​ជាប់​ពាក់ព័ន្ធ​កំរិត​ណា ទៅ​នឹង​ភរិយា​របស់​គាត់​នោះ​ទេ ? ប៉ុន្តែ​ស្រប​ពេល​ជាមួយ​គ្នា​នេះ មាន​ប្រភព​ព័​ត៏​មាន​ពី​សាច់ញាតិ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ប្ដី​ប្រពន្ធ ដែល​មានមុខ​របរ​ធ្វើ​គ្រូបង្រៀន​ដូច​គ្នា​នេះ តែង​ផ្ទុះ​ជម្លោះ​ជា​ញឹក​ញាប់ រហូត​ពេល​ខ្លះ​ឈាន​ដល់​ប្រើ​ហិង្សា​ទៀត​ផង ដែល​គេ​សង្ស័យ​ផ្ដើម​ចេញពី​ភ្លើង​ប្រចណ្ឌ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​យប់​កើតហេតុ ប្ដី​ប្រពន្ធ​នេះ ក៏​បាន​ឈ្លោះប្រកែក​គ្នា​ដែរ ហើយ​ពេល​នោះ​ប្រពន្ធ​របស់​គាត់ បាន​គេច​ចេញពីផ្ទះ ទៅ​ដេក​ជាមួយ​កូន​នៅផ្ទះ​ជួល ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត​។ ក្រោយ​ពី​ប្រពន្ធ​រត់គេច​ទៅ​ដេក​ជាមួយ​កូន​ខាងលើ លោក ទិ​ត្យ រ​ដ្ឋា ក៏​ជិះ​ម៉ូតូ​ទៅ​តាម​រករឿង​ប្រពន្ធ​ដល់ទី​នោះ​ទៀត​។ ប៉ុន្តែ​ដោយសារ​ខឹង​ប្រពន្ធ​និង​កូន​បិទទ្វារ​ជិត​មក​ឲ្យ​ជួប ព្រោះ​ខ្លាច​បង្ក​ហិ​ង្សា​ធ្ងន់ធ្ងរ ទើប​លោក​សាស្ត្រាចារ្យ​រូប​នេះ ត្រឡប់​មក​ផ្ទះ​វិញ​ទាំង​ចិត្ត​ក្ដៅ​ដូច​ភ្លើង​។

ប្រភព​ដោយឡែក​ពី​សាច់ញាតិ​ដែរ បាន​និយាយ​ថា ក្រោយ​ពី​លោក ទិ​ត្យ រ​ដ្ឋា ត្រឡប់​ទៅ​ដល់​ផ្ទះ នៅ​វេលា​រំលងអ​ធ្រា​ត្រ​ទៅ​ហើយ ដែល​ទំនង​មុន​ពេល​គាត់​ធ្វើ​អត្ត.ឃាត​បន្តិច គាត់​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​ម្ដាយ​របស់​គាត់ ដោយ​ពោល​ពាក្យ​ថា « ខ្ញុំមិន​ចង់​រស់នៅ​ទៀត​ទេ ចាំជាតិ​ក្រោយ ចាំ​ជួប​គ្នា » និយាយ​បាន​ត្រឹម​ប៉ុណ្ណឹង គាត់​ក៏​បិទ​ទូរស័ព្ទ​ទៅ​។

ប្រភព​បាន​បញ្ជាក់​ថា ដោយសារ​តែ​ពាក្យ​បណ្ដាំ​របស់​កូន​តាម​ទូរស័ព្ទ ធ្វើ​ឲ្យ​គាត់​មិន​អស់ចិត្ត ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ឧសភា ម្ដាយ​ដែល​នៅ​ឆ្ងាយ បាន​ប្រាប់​ឲ្យ​បងប្អូន​ទៅ​មើល ស្រាប់តែ​ឃើញ​លោក ទិ​ត្យ រ​ដ្ឋា បាន​ចង.ក​សម្លា.ប់​ខ្លួន​នៅ​ក្នុងផ្ទះ​បាត់​ទៅ​ហើយ ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។

យ៉ាងណា​ក្ដី ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​នេះ កោះសន្តិភាពមិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​បាន​ភ្លាម​ៗ​ពី​កូនចៅ ឬ ភរិយា ជន​រង​គ្រោះ​បាន​ភ្លាម​ៗ​ទេ ជុំវិញ​នឹង​ខ្លិ​ម​សារ​យ៉ាងធ្ងន់ធ្ងរ នៃ​សំ​ណេ​រ​របស់​លោកគ្រូ ទិ​ត្យ រ​ដ្ឋា ដែល​បន្សល់​ទុក​នៅ​លើ​ក្ដា​រខៀន​នោះ​។

ដោយឡែក​ សមត្ថកិច្ច​មួយ​ចំនួន ដែល​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព និង កន្លែង​កើ​ហេតុ បាន​ផ្ដល់​ព័​ត៌មាន​នេះ តែ​សុំ​មិន​ប្រាប់​អត្តសញ្ញាណ​។ ប៉ុន្តែ​បើ​តាម​មន្ត្រី​ដទៃ​ទៀត ដែល​បាន​សួរនាំ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​បញ្ចប់ជីវិត​ខ្លួនឯង​របស់​លោក​សាស្ត្រាចារ្យ ទិ​ត្យ រ​ដ្ឋា ដោយ​វិធី​ចង.ក​នេះ អាច​ផ្ដើម​ចេញពី​ហេតុផល​ចំនួន​០២ គឺ ផ្ដើម​ចេញពី «​ភ្លើង​ប្រចណ្ឌ និង វិបត្តិ​សេដ្ឋកិច្ច​នៅ​ក្នុង​គ្រួសារ​»​។ ប៉ុន្តែ​អាច​ធ្ងន់ធ្ងរ​ជាងគេ​គឺ​ភ្លើង​ប្រចណ្ឌ​តែ​ម្ដង​៕ ដោយ៖ ឆោម ពិសម័យ ​

អត្ថបទសរសេរ ដោយ