ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ទៅ​ផ្សារ​ទិញ​នំប៉័ង​មក​ផ្ទះ​ចែក​កូន​ៗ​ហូប ស្រាប់តែ​ជួប​គ្រោះ​មួយ​គ្រួសារ

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មនុស្ស​ប្រុស​ស្រី ចាស់​ក្មេង​មួយ​គ្រួសារ​ចំនួន​៥​នាក់ បាន​ហូប​នំប៉័ង បណ្តាល​ឱ្យ​ពុល​នំប៉័ង ហើយ​ក៏​ត្រូវ​បាន​នាំ​យក​មក​ធ្វើការ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រសៀល នា​ថ្ងៃ​ទី​៤…

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មនុស្ស​ប្រុស​ស្រី ចាស់​ក្មេង​មួយ​គ្រួសារ​ចំនួន​៥​នាក់ បាន​ហូប​នំប៉័ង បណ្តាល​ឱ្យ​ពុល​នំប៉័ង ហើយ​ក៏​ត្រូវ​បាន​នាំ​យក​មក​ធ្វើការ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រសៀល នា​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​ក្នុងភូមិ​អូរ​តា​មេ​ង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ប្រុស​ស្រី ចាស់​ក្មេង​ចំនួន​៥​នាក់​ដែល​ហូប​នំប៉័ង​ពុល​នោះ​មាន ១-​ឈ្មោះ មេ​ត មៀន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ (ត្រូវជា​ប្តី) ២-​ឈ្មោះ មៀន ផា​លី​ដា ភេទ​ស្រី អាយុ​១១​ឆ្នាំ (​កូន​) ៣-​ឈ្មោះ មៀន ផា​វី​ន អាយុ​១៧​ឆ្នាំ (​កូន​) ៤-​ឈ្មោះ អ៊ា​ង សុខ​ឡា ភេទ​ប្រុស អាយុ​៧​ឆ្នាំ (​កូន​) និង​ម្នាក់​ទៀត ៥-​ឈ្មោះ ផា​ន ភា ភេទ​ស្រី អាយុ​៤០​ឆ្នាំ (​កូន​) ជន​រង​គ្រោះ​ទាំង​៥នាក់​​រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

ទាក់ទិន​នឹង​ហេតុការណ៍​ហូប​នំប៉័ង​ពុល​ខាងលើ​នេះ បើ​តាម​ស្ត្រី​ម្នាក់​ឈ្មោះ នី​ន ដា​នី អាយុ​៤០​ឆ្នាំ ត្រូវ​ជាប្រពន្ធ​ជនរងគ្រោះ​ បាន​រៀបរាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​ខ្លួន​បាន​ធ្វើ​ដំណើរ​មក​ផ្សារ ក្នុង​ទីប្រជុំជន​ស្រុក​អន្លង់​វែង ហើយ​ក៏​បាន​ប្រទះ​ឃើញ​គេ​ដឹក​នំប៉័ង​លក់​តាម​ម៉ូតូ ។ ពេល​នោះ​ខ្លួន​បាន​ទិញ​នំប៉័ង​ចំនួន​៥​ដើម ដើម្បី​យក​ផ្ញើ​មក​កូន​ៗ កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រសៀល ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២១។

ស្ត្រី​រូប​នេះ​បន្ត​ថា ខណៈ​ពេល​ទៅ​ដល់​ផ្ទះ រូប​គាត់​ក៏​ចែក​កូន​ៗ​ម្នាក់​១​ហូប លុះដល់​វេលា​ម៉ោង​៤​ល្ងាច​ក្នុង​ថ្ងៃ​ដដែល ក៏​ស្រាប់តែ​មាន​អាកា​រៈ​មិន​ស្រួល ធ្វើទុក្ខ​ឈឺក្បាល ក្អួតចង្អោ រាករូស ហើយ​ក៏​ត្រូវ​បាន​កងកម្លាំង​អាវុធហត្ថ​ស្រុក​បញ្ជូន​យក​មក​ធ្វើការ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​តែ​ម្តង​។

បើ​តាម​លោក នៅ សំ​អន ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ប្រុស​ស្រី​ចាស់ និង​ក្មេង ដែល​ហូប​នំប៉័ង​ពុល​នេះ ក្រុម​គ្រូពេទ្យ​បាន​ធ្វើការ​សង្គ្រោះ ហើយ​រហូត​មក​ពេល​នេះ​គឺ​ជន​រង​គ្រោះ​បាន​ធូរស្រាល​អស់ហើយ ដោយ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ