ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យ​ឯកជន​ចំនួន៣ ក្រសួងសុខាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​០៤ ឧសភា ២០២១​នេះ បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន ស្តី​ពី​ការ​អនុញ្ញាត​ឲ្យ​សេវា​សុខាភិបាល​ឯកជន ចំនួន​៣​ទីតាំង មាន​សិទ្ធិ​ទទួល​ពិនិត្យ…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​០៤ ឧសភា ២០២១​នេះ បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន ស្តី​ពី​ការ​អនុញ្ញាត​ឲ្យ​សេវា​សុខាភិបាល​ឯកជន ចំនួន​៣​ទីតាំង មាន​សិទ្ធិ​ទទួល​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ។

មន្ទីរពេទ្យ​ឯកជន ដែល​ទទួល​បាន​សិទ្ធិ ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ទាំង​០៣ ទីតាំង រួម​មាន ៖

ទី​១. មន្ទីរពេទ្យ សង់​ត្រា​ល ផ្ទះ​លេខ​៨២A ផ្លូវ​លេខ​១៥៤ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ
ទី​២. មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់ ភ្នំពេញ ផ្ទះ​លេខ​៨៨៨ ផ្លូវ​សហព័ន្ធ​រុ​ស្ស៉ី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ
និងទី​៣. មន្ទីរ​ពហុ​ព្យាបាល​វិសាល​សុខ ផ្ទះ​លេខ​៨០ ផ្លូវ​មុនី​រ៉េ​ត សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ។

ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​៤ ឧសភា​នេះ លោក​វេជ្ជបណ្ឌិត ហុង គឹ​ម​ចេ​ង អគ្គនាយក​បច្ចេកទេស នៃ​ក្រសួងសុខាភិបាល បាន​ថ្លែង​ថា បច្ចុប្បន្ន​នេះ មាន​មន្ទីរពេទ្យ ឯកជន​ចំនួន ២៣​កន្លែង ត្រូវ​បាន​ក្រសួងសុខាភិបាល អនុញ្ញាត​ឲ្យ​ធ្វើតេស្តរ​កកូ​វី​ដ​-១៩ ។ ជាមួយ​គ្នា​នោះ មន្ទីរពេទ្យ​ឯកជន ចំនួន​២ ក៏​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ក្នុង​នោះ​មាន​មន្ទីរពេទ្យ​ជោ​រៃ និង​មន្ទីរពេទ្យ​វិសាល​សុខ ។ ប៉ុន្តែសេចក្តី​ប្រកាស​អនុញ្ញាត មិនឃើញមាន​ មន្ទីរពេទ្យ​ជោ​រៃ នោះទេ ឃើញតែមន្ទីរ​ពហុ​ព្យាបាល​វិសាល​សុខ, មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់ ភ្នំពេញ និងមន្ទីរពេទ្យ សង់​ត្រា​ល តែប៉ុណ្ណោះ។

សូមរម្លឹកថា លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអោយ​ដឹង​ថា ការ​សម្រាក​ព្យាបាល​របស់​អ្នកជំងឺ​កូ​វី​ដ​-១៩ នៅ​ពេទ្យ​ឯកជន ដែលក្រសួងសុខាភិបាល​អនុញ្ញាតស្របច្បាប់នៅ​ភ្នំពេញនោះ គឺ​អ្នកជំងឺ ត្រូវ​បង់ថ្លៃ​សេវា​ដោយ​ខ្លួនឯង ពោលគឺរដ្ឋមិនទទួលខុសត្រូវឡើយ

ខាងក្រោម​នេះ ជា​សេចក្ដី​ជូន​ព័ត៌មាន​ផ្លូវការ​របស់​ក្រសួងសុខាភិបាល ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ