ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ជាមួយ​អាជីវករ​ផ្សារ​សិរី​សោភ័ណ​៤៦​នាក់ គឺ​អវិជ្ជមាន​ទាំងអស់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នេះ​ជា​ដំណឹង​រីករាយ​មួយ​ដែល អ្នក​ជាប់​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ជាមួយ​អាជីវករ​ផ្សារ​សិរី​សោភ័ណ​ខេត្តបន្ទាយមានជ័យ ចំនួន​៤៦​នាក់ លទ្ធផល​ធ្វើតេស្ត​គឺ​អវិជ្ជមាន​ទាំងអស់ ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ផ្សាយ ។…

ខេត្តបន្ទាយមានជ័យ ៖ នេះ​ជា​ដំណឹង​រីករាយ​មួយ​ដែល អ្នក​ជាប់​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ជាមួយ​អាជីវករ​ផ្សារ​សិរី​សោភ័ណ​ខេត្តបន្ទាយមានជ័យ ចំនួន​៤៦​នាក់ លទ្ធផល​ធ្វើតេស្ត​គឺ​អវិជ្ជមាន​ទាំងអស់ ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ផ្សាយ ។

នៅ​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ ២០២១​នេះ អាជ្ញាធរ​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ បាន​ប្រមូល​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ជាមួយ​បុគ្គល​វិជ្ជមាន​កូ​វី​ដ​-១៩​ម្សិលមិញ ចំនួន​៤៦​នាក់​បន្ថែម ធ្វេ​ី​តេស្ត​រហ័ស​(Rapid Test)​ទាំង​៤៦​នាក់ លទ្ធផល​អវិជ្ជមាន​កូ​វី​ដ​-១៩​ទាំងអស់​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២១​គណៈ​បញ្ជាការ​ឯកភាព​ក្រុង​សិរី​សោភ័ណ ដឹកនាំ​ដោយ​លោក ហ៊ឹ​ល រ៉ា​យ៉ា ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ក្រុង​សិរី​សោភ័ណ ដឹកនាំ​កងកម្លាំង​បាន ចុះ​ប្រមូល​អាជីវករ នៅ​ក្នុង​ផ្សារ​សិរី​សោភ័ណ អ្នក​ពាក់ព័ន្ធ​ជាមួយ​ម្តាយ​បុគ្គល​ម្នាក់​ដែល​មាន​តេស្ត​វិជ្ជមាន​កូ​វី​ដ​-១៩ ដោយ​ម្តាយ​ជា​អាជីវករ​លក់ដូរ នៅ​ក្នុង​ផ្សារ​សិរី​សោភ័ណ រួម​នឹង​មិត្តភក្តិ បុគ្គល​ដែល​មាន​តេស្ត​វិជ្ជមាន កូ​វី​ដ​-១៩ មក​ធ្វើតេស្ត​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ ។

បច្ចុប្បន្ន​នេះ​អាជ្ញាធរ​បាន​តម្រូវ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ​រៀង​ៗ​ខ្លួន តែ​ត្រូវ​អនុវត្ត​តាម​វិធានការ​សុខាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ