ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយក​បច្ចេកទេស៖ “​មូលហេតុ តួលេខ​អ្នក​ឆ្លង​កូ​វី​ដ​-១៩​កើនឡើង កម្ពុជា​ប្រើ​តេស្ត​រហ័ស លើ​អ្នក​សង្ស័យ​”

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ហុ​ក គឹ​ម​ចេ​ង អគ្គនាយក​បច្ចេកទេស នៃ​ក្រសួងសុខាភិបាល បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​តួលេខ នៃ​ចំនួន​ឆ្លង​មានការ​កើនឡើង…

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ហុ​ក គឹ​ម​ចេ​ង អគ្គនាយក​បច្ចេកទេស នៃ​ក្រសួងសុខាភិបាល បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​តួលេខ នៃ​ចំនួន​ឆ្លង​មានការ​កើនឡើង គឺ​ដោយសារ​ប្រើ តេ​ស្តេ​រហ័ស SARS-CoV-2 Rapid Antigen Test ដើម្បី​ពិនិត្យ​រក​អង់​ទី​ហ្សែ​ន​មេរោគ​កូ​វី​ដ​-១៩ ទៅ​លើ​អ្នក​សង្ស័យ នេះ​បើ​តាម​ប្រភព​ពី​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​) ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៤ ឧសភា ២០២១​នេះ ។

លោក ហុ​ក គឹ​ម​ចេ​ង អោយ​ដឹង​ថា តេ​ស្តេ​រហ័ស វា​មាន​សមត្ថភាព​អាច​រក​ឃើញ​អ្នកមាន​វិជ្ជមាន ឫ​អវិជ្ជមាន លទ្ធផល​នឹង​ឃើញ​ភ្លាម​ៗ ដោយ​ប្រើ​រយៈពេល ១៥​នាទី បន្ទាប់​ពី​យក​សំណាក​រួច និង​បាន​បញ្ជូន​វត្ថុ​សំណាក ទៅ​មន្ទីរពិសោធន៍ ។

អគ្គនាយក​បច្ចេកទេស នៃ​ក្រសួងសុខាភិបាល ក៏​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ក្រហម គឺជា​តំបន់ មាន​ហានិភ័យ​ខ្ពស់ អា​ត្រា​នៃ​ការ​តេស្ត រក​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ពី​១០​ភាគរយ ឬ​លើស​១០​ភាគរយ ទៅ​ទៀត ។ ម្យ៉ាងទៀត ដោយសារ​រាជរដ្ឋាភិបាល ពិសេស​អាជ្ញាធរ​ចេញ​វិធានការ​បិទ​ខ្ទប់ តំបន់​មាន​ហានិភ័យ​ខ្ពស់ បាន​ទាន់​ពេលវេលា ទើប​យើង​អាច​មាន​លទ្ធភាព​តេស្ត រក​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​កាត់​ផ្ដាច់​ខ្សែចម្លង​វីរុស​កូ​វី​ដ​-១៩ ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់​ទៀត ។

ក្រសួងសុខាភិបាល​កម្ពុជា បាន​បញ្ជា​ទិញ តេស្ត​រហ័ស SARS-CoV-2 Rapid Antigen Test បន្ទាប់​ពី​មានការ​វាយតម្លៃ​ច្បាស់លាស់ ទៅ​លើ​តេស្ត​នេះ ពិតជា​មាន​ប្រសិទ្ធភាព ក្នុង​ការ​ស្វែង​វីរុស​កូ​វី​ដ​-១៩ ។

នៅ​តាម​បណ្តា​ខេត្ត​-​ក្រុង​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ សុទ្ធតែ​ទទួល​បាន តេ​ស្តេ​រហ័ស​ខាងលើ រួច​ហើយ សម្រាប់​ជា​តម្រូវការ​ចាំបាច់​ប្រើប្រាស់ ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​ឲ្យ​បាន​ល្អ​ប្រសើរ ។

តេស្ត​រហ័ស​រក​វីរុស​កូ​វី​ដ​-១៩ មិនមែន​ជា​ម៉ាស៊ីន​តេស្ត​រក​វីរុស​កូ​វី​ដ​ទេ វា​គឺជា​ប្រភេទ​បន្ទះ​ជ័រ​ម្យ៉ាង ដែល​យើង​យក​សំឡី​ត្បាល់ ក្នុង​ច្រមុះ​អ្នក​សង្ស័យ​ដើម្បី​យក​វត្ថុ​សំណាក ហើយ​ដាក់​ទៅ​បន្ទះ​នោះ នឹង​តេស្ត​ឃើញ​លទ្ធផល​ភ្លាម​ៗ ក្នុង​រយៈពេល ១៥​នាទី បន្ទាប់​ពី​យក​សំណាក​រួច ។

គិត​ត្រឹម​ថ្ងៃ​ទី​៤ ឧសភា ២០២១ ប្រទេស​កម្ពុជា​បាន​ធ្វើតេស្ត​ចំនួន ៩៣៦,១៥៥ ស្មើនឹង ៥៥,៧២៣ ក្នុង​១​លាននាក់ ។

នៅ​ថ្ងៃ​ទី​៤ ឧសភា​នេះ​ដែរ រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ចំនួន ៩៣៨​នាក់ (​ករណី​ឆ្លង​សហ​គម​ន៌​ទាំងអស់​) និង​មាន​ជា​សះស្បើយ ចំនួន ៣៦១​នាក់ និង​ស្លាប់ ១​នាក់ ផង​ដែរ ។

ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​គម្រាមកំហែង​ជាប់​ជា​និច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ ។ ត្រូវ​បន្ត គម្លាត​បុគ្គល​បន្ត​ទៀត ដូច​ជា​អង្គុយ​គម្លាត​ពី​គ្នា ឈរ​រង​ចាំ​គម្លាត​ពី​គ្នា ឈរ​ជជែក​គ្នា​គម្លាត​ពី​គ្នា​។ ល​។ ត្រូវ​បន្ត​ពាក់​ម៉ាស់​ជាប់​ជា​និច្ច និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ