ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ព្រះ​សីហ​នុស​ម្រេច​បិទ​ខ្ទប់​តំបន់​ក្រហម​នៅ​ក្នុង​ក្រុង​១​ស​ប្តា​ហ៍​ទៀត

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុស​ម្រេច​បន្ត​រក្សា​តំបន់​បិទ​ខ្ទប់ និង​តំបន់​ក្រហម​ក្នុង​ក្រុងព្រះសីហនុ រយៈពេល​១​ស​ប្តា​ហ៍​បន្ថែម​ទៀត ។ ការ​សម្រេច​បិទ​នេះ ដោយសារ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ក្រហម នៅ​តែ​បន្ត​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​-១៩ នៅឡើយ…

ខេត្តព្រះសីហនុ ៖ អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុស​ម្រេច​បន្ត​រក្សា​តំបន់​បិទ​ខ្ទប់ និង​តំបន់​ក្រហម​ក្នុង​ក្រុងព្រះសីហនុ រយៈពេល​១​ស​ប្តា​ហ៍​បន្ថែម​ទៀត ។

ការ​សម្រេច​បិទ​នេះ ដោយសារ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ក្រហម នៅ​តែ​បន្ត​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​-១៩ នៅឡើយ ។

យោង​តាម​បណ្តាញ​សង្គម​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ មេ​សា​ថា ក្នុង​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​បន្ត​បិទ​ខ្ទប់​ភូមិសាស្ត្រ​ក្រុងព្រះសីហនុ​នៃ​ខេត្ត​ព្រះ​សីហ​នុ​ដែល​ជា​តំបន់​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភ​: នៅ​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២១​នេះ ។

លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​សម្រេច​បន្ត​រក្សា​តំបន់​បិទ​ខ្ទប់ និង​តំបន់​ក្រហម ក្នុង​ក្រុងព្រះសីហនុ​រយៈពេល​១​ស​ប្តា​ហ៍​បន្ថែម​ទៀត ដោយសារ​មូលហេតុ​លទ្ធផល​នៃ​ការ​យក​សំណាក​ពី​សមាជិក​ក្រុម​គ្រួសារ​របស់​ប្រជាពលរដ្ឋ​លើក​ទី​២ និង​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​ក្រហម នៅ​តែ​បន្ត​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​-១៩ នៅឡើយ ។

ឯកឧត្តម គួ​ច ចំរើន បាន​បន្ត​ថា រដ្ឋបាល​ខេត្ត​បាន​បង្កើត​ក្រុមការងារ​រក​សំណាក​ជា​បី​ក្រុម ៖ ក្រុម​ទី​១.​យក​សំណាក​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម ពិសេស​បងប្អូន​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ ក្រុម​ទី​២.​យក​សំណាក​ក្រុម​គ្រួសារ​បងប្អូន​អាជីវករ និង​ក្រុម​ទី​៣.​ការ​យក​សំណាក​នៅ​វិមាន​ឯករាជ្យ​ស្ថិត​នៅ​សង្កាត់​លេខ​៣ ក្រុង​សីហ​នុ ។ ជម្រុញ​ការ​ត្រួតពិនិត្យ​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​នៅ​តាម​ចំណុច​គោលដៅ​ព្រំប្រទល់​រាជធានី​-​ខេត្ត ។

ការងារ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ក្នុង​ក្រុងព្រះសីហនុ ដោយ​ស្នើ​សុំ​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន ៣០.០០០​កញ្ចប់ មាន​ដូច​ជា អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និង​ទឹកបរិសុទ្ធ យើង​បាន​ចែក​ជូន​ប្រជាពលរដ្ឋ​តំបន់​បិទ​ខ្ទប់​បាន​ជិត​៣០.០០០​គ្រួសារ ដែល​មាន​ក្រុមការងារ​ចំនួន​១៦​ក្រុម ចុះ​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់ ។

ក្នុង​ឱកាស​នោះ លោក គួ​ច ចំរើន ក៏​បាន​ធ្វើការ​ណែនាំ​អ្នក​ក្រុម​គ្រូពេទ្យ​ត្រូវ​ត្រួតពិនិត្យ​តាមដាន​អ្នកជំងឺ​ជាប់​ជា​ប្រចាំ និង​តាមដាន​អ្នកជំងឺ​ជា​សះស្បើយ ព្រោះ​បច្ចុប្បន្ន​ខេត្ត​ព្រះ​សី​ហនុមាន​ម៉ាស៊ីន​តេស្ត​រក​វីរុស​កូ​វី​ដ​-១៩ ពិសេស​ការ​តេស្ត​ដោយ Rapid Test ដែល​រង់ចាំ​រយ​:​ពេល​ពី​១៥​ទៅ ២០​នាទី​តែ​ប៉ុណ្ណោះ ។

ក្នុង​តំបន់​បិទ​ខ្ទប់​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​លក់ដូរ​នៅ​តាម​ផ្ទះ​ដូច​ជា​គ្រឿង​ឧបភោគបរិភោគ (​សម្រាប់​ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​-១៩ អវិជ្ជមាន​២​ដង និង​មាន​លិខិតបញ្ជាក់​ពី​មន្ទីរ​សុខាភិបាល​ខេត្ត​) ដោយឡែក​ក្រៅ​តំបន់​បិទ​ខ្ទប់​ប្រជាពលរដ្ឋ​អាច​លក់ដូរ​បាន តែ​ត្រូវ​គោរព​តាម​ស្តង់ដារ វិធាន​សុវត្ថិភាព​ជា​ចំបង ដូច​ជា ការ​ពាក់​ម៉ាស ការ​រក្សា​គម្លាត​សុវត្ថិភាព -​ល​-​។

បន្ត​រឹត​បណ្តឹង​អ្នក​ដែល​មិន​ពាក់​ម៉ាស និង​រក្សា​គម្លាត​ដោយ​ធ្វើការ​ផាកពិន័យ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ