ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិនិត្យ និង​សួរសុខទុក្ខ​ពលរដ្ឋ​កំពុង​ធ្វើ​ច​តា្ត​ឡី​ស័ក​៤​ឃុំ ក្នុងស្រុក​បាទី និង​មួយ​ឃុំ​នៅ​ស្រុក​ព្រៃកប្បាស

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ អភិបាល​ខេត្តតាកែវ​ចុះ​ត្រួតពិនិត្យ និង​សាកសួរ​សុខទុក្ខ​ពលរដ្ឋ កំពុង​ធ្វើ​ច​តា្ត​ឡី​ស័ក​ចំនួន​០៤​ឃុំ ក្នុងស្រុក​បាទី និង​មួយ​ឃុំ នៅ​ស្រុក​ព្រៃកប្បាស នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែឧសភា…

ខេត្តតាកែវ ៖ អភិបាល​ខេត្តតាកែវ​ចុះ​ត្រួតពិនិត្យ និង​សាកសួរ​សុខទុក្ខ​ពលរដ្ឋ កំពុង​ធ្វើ​ច​តា្ត​ឡី​ស័ក​ចំនួន​០៤​ឃុំ ក្នុងស្រុក​បាទី និង​មួយ​ឃុំ នៅ​ស្រុក​ព្រៃកប្បាស នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២១ ។ នេះបើយោងតាមផេករដ្ឋបាលខេត្តតាកែវ បានចេញផ្សាយមុននេះ។

ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ អមដំណើរ​ដោយ​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​អញ្ជើញ​ចុះ​ពិនិត្យ និង​សាកសួរ​សុខទុក្ខ​ពលរដ្ឋ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក មាន​ចំនួន ៤​ទីតាំង ៖ ទីតាំង​ទី​១ មណ្ឌល​ច​ត្តា​ឡី​ស័ក សាលា​បឋម​សិក្សា​អង្គ​សឹ​ង្ហ ឃុំ​ចំបក់ ទីតាំង​ទី​២ វិទ្យាល័យ ហ៊ុន សែន ១​មិថុនា ឃុំ​ពា​រាម ទីតាំង​ទី​៣ វិទ្យាល័យ​គិត​ម៉េ​ង​ប្រាសាទ ឃុំ​ដូង និង​ទីតាំង​ទី​៤ សាលា​បឋម​សិក្សា ភូមិ​ថ្មី ឃុំ​ត្នោត ក្នុងស្រុក​បាទី និង​ទីតាំង​មណ្ឌល​ច​ត្តា​ឡី​ស័ក​សាលា​បឋម​សិក្សា ភ្នំ​ចចក ស្ថិត​នៅ​ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស ។

សូម​បញ្ជាក់​ដែរ​ថា ក្នុង​ឱកាស​ចុះ​នោះ​ដែរ ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ ក៏​បាន​ធ្វើការ​ឧបត្ថម្ភ​នូវ​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន នៅ​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក ក្នុងស្រុក​បាទី និង​ស្រុក​ព្រៃកប្បាស​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ