ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កូន​​យក​ប្រេង​ចាក់​ដុត​​ឆេះទាំងខ្លួនឆេះ​​ទាំង​ផ្ទះ​​​ហ្មត់​ឈឹង​

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ យុវជន​ម្នាក់​ដែល​គេ​អះអាង​ថា ជា​មនុស្ស​បែក​ថ្នាំ​ដល់​កំរិតបាន​យក​ប្រេង​ម៉ា​ស៊ូត​ចាក់​ដុត​ខ្លួនឯង ​បណ្ដាល​ឱ្យ​ឆេះ​ស្លា.ប់​ខ្លួនឯង និងឆេះ​រាលដាល​ដោយ​ទាំង​ផ្ទះ​ និង​ទ្រព្យសម្បត្តិ​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​០៣ ឧសភា នៅ​ភូមិ​កៀន​កែស​២…

ខេត្តបាត់ដំបង ​៖ យុវជន​ម្នាក់​ដែល​គេ​អះអាង​ថា ជា​មនុស្ស​បែក​ថ្នាំ​ដល់​កំរិតបាន​យក​ប្រេង​ម៉ា​ស៊ូត​ចាក់​ដុត​ខ្លួនឯង ​បណ្ដាល​ឱ្យ​ឆេះ​ស្លា.ប់​ខ្លួនឯង និងឆេះ​រាលដាល​ដោយ​ទាំង​ផ្ទះ​ និង​ទ្រព្យសម្បត្តិ​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​០៣ ឧសភា នៅ​ភូមិ​កៀន​កែស​២ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ។

អធិការ​ស្រុក​ថ្មគោល លោក ផង់ សុភាព បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ឈ្មោះ ទុ​យ សា​ឡៅ ប្រុស​ អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​កៀន​កែស​២ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ។ រីឯ​អ្នក​ស្លា.ប់​នៅ​ក្នុង​ភ្លើង​ដោយសារ​ចាក់​ប្រេង​ដុត​ខ្លួនឯង ​ឈ្មោះ រើ​ន ឡី ប្រុស​ អាយុ​២៤​ឆ្នាំ ត្រូវជា​កូន​ម្ចាស់ផ្ទះ​។ លោក​បាន​ប្រាប់​ថា កូនប្រុស​ម្ចាស់ផ្ទះ​រូប​នេះ​ ជា​មនុស្ស​សេព​ថ្នាំ​ញៀន ដែល​ទំនង​បែក​ដល់​កំរិត​ក៏​យក​ប្រេងម៉ាស៊ូត​ចាក់​ស្រោច​លើ​ខ្លួន រួច​ដុត​បណ្ដាល​ឲ្យ​ឆេះ​ស្លា.ប់​ខ្លួនឯង រាលដាល​ឆេះ​ទាំង​ផ្ទះ រួម​ទាំង​ទ្រព្យ​ស​ម្ប្ត​ត្តិ​ជា​ច្រើន​ផង​អស់​គ្មាន​សល់​។

នៅ​ក្នុង​របាយ​ការ​ណ៍​បានឱ្យ​ដឹង​ថា ទ្រព្យសម្បត្តិ​ដែល​ខូចខាត​ដោយសារ​ស្នាដៃ​លោក​កូន​បែក​ថ្នាំ រួម​មានផ្ទះ​តម្កល់​ទំហំ ៥​ម​x៦​ម ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ (​ខូចខាត ៨០%). ទូរទស្សន៍​០១​គ្រឿង​. តុ​ឈើ​ចំនួន​០២. ម៉ាស៊ីនដេរ​០១. សម្លៀក​បំពាក់​. ចានឆ្នាំង​. ឯកសារ​គ្រួសារ​ផ្សេង​ៗ​ទៀត គឺ​ខូចខាត​ទាំងស្រុង​តែ​ម្ដង ដែល​គិត​ជា​ទឹកប្រាក់​អស់​ប្រហែល ៣០.០០០.០០០​រៀល (​សាមសិប​លាន​រៀល​)​។

បើ​តាម​សាក្សី​ថា នៅ​ពេល​ភ្លើង​ចាប់ផ្ដើម​ឆេះ ​គេ​បាន​ព្យាយាម​ជួយ​ពន្លត់ តែ​ជន​នេះ​បាន​រត់​ពេញ​ផ្ទះ ទើប​ធ្វើ​ឱ្យ​អណ្ដាតភ្លើង​ឆេះ​រាលដាល​អីវ៉ាន់​នៅផ្ទះ​តែ​ម្ដង បើ​ទោះជា​រថយន្ត​ទឹក​របស់​សមត្ថកិច្ច​និង​រថយន្ត​ដឹក​ទឹក​របស់​អ្នក​ភូមិ​មក​ជួយ​ក៏​មិន​អាច​ទប់ទល់​បាន​ដែរ​។ លោក​ផង់ សុភាព អធិការ​ស្រុក​ថ្មគោល បាន​បញ្ជាក់​ថា បើ​តាម​ពិនិត្យ​ជាក់ស្ដែង និង ការ​បំភ្លឺ​ពី​ម្ចាស់ផ្ទះ គឺ​មានទ្រព្យ​សម្បត្តិ​តិច​ទូច​ណាស់​ដែល​ជន​រង​គ្រោះ​រំដោះ​បាន​។ ពោល​គឺ​ទ្រព្យសម្បត្តិ​ស្ទើរ​ទាំងអស់​បាន​ក្លាយជា​ចំណី​ព្រះ​អគ្គី​៕ ដោយ៖ ឆោម ពិសម័យ

អត្ថបទសរសេរ ដោយ