ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេខ្យល់​យកប្រាក់​ក្នុងម្នាក់៥ពាន់​បាត​ដើម្បី​នាំ​ឆ្លង​​ចេញ​​​​​​ទៅ​​​ថៃ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖​ កម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៩១១​ បានឃាត់មេខ្យល់ម្នាក់បម្រុងនាំពលករ២​នាក់​លួច​ឆ្លងទៅប្រទេសថៃ​ នៅវេលាម៉ោង៦ និង៤០នាទីថ្ងៃទី០៣ ​ឧសភា ស្ថិតក្បែរព្រំដែនស្ថិតភូមិអាងសីឡា ឃុំអូរបីជាន់ ស្រុក​អូរជ្រៅ។…

ខេត្តបន្ទាយមានជ័យ ៖​ កម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៩១១​ បានឃាត់មេខ្យល់ម្នាក់បម្រុងនាំពលករ២​នាក់​លួច​ឆ្លងទៅប្រទេសថៃ​ នៅវេលាម៉ោង៦ និង៤០នាទីថ្ងៃទី០៣ ​ឧសភា ស្ថិតក្បែរព្រំដែនស្ថិតភូមិអាងសីឡា ឃុំអូរបីជាន់ ស្រុក​អូរជ្រៅ។

លោកវរៈសេនីយ៍ឯក សូរ ចាន់រី​ មេបញ្ជាការនគរបាលវរៈការពារព្រំដែនគោក​លេខ៩១១​បានប្រាប់ថា ​មេខ្យល់ដែលត្រូវឃាត់​ខ្លួន​ឈ្មោះ សេន រតនា ហៅជីត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសាលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងពលករ២នាក់ ឈ្មោះ វ៉ន ដែន ភេទប្រុស​អាយុ២៦ឆ្នាំ និងឈ្មោះ វ៉ាន់ សាល ភេទប្រុសអាយុ២៨ឆ្នាំ ដែលរស់នៅភូមិដំរីលើ ឃុំសឿ ស្រុកមង្គលបូរី​ ។

លោកបានបញ្ជាក់ថា​ នៅពេលកងកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៩១១​ឈរជើងតាមបន្ទាត់ព្រំដែនក្នុង​ភូមិសាស្គ្រ​ឃុំអូរបីជាន់បានចេញល្បាត​រួមជាមួយកម្លាំងយោធាបានប្រទះ​ឃើញពលករ២នាក់​ដែលមេខ្យល់​បម្រុងនាំឆ្លង​ដែនទៅប្រទេសថៃ​ដោយខុសច្បាប់ ដើម្បីរកការងារធ្វើ ហើយត្រូវកម្លាំងឃាត់ទាំងបីនាក់បញ្ជូនប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។

លោក​បានបញ្ជាក់ទៀតថា​តាមសំដីពលករខ្មែរ២នាក់​ បានអោយដឹងគឺពួកគាត់បម្រុង​ឆ្លងដែនទៅប្រទេសថៃ​ ដើម្បីរកការងារ​ធ្វើតាមរយៈមេខ្យល់ឈ្មោះ សេន រតនា ហៅជីត ​ក្នុងយកតំលៃ៥,០០០បាត ដោយសន្យាជូនដល់កន្លែងធ្វើការងារប្រទេសថៃ​តែត្រូវបានកម្លាំងសមត្តកិច្ចឃាត់ ។ ក្រោយពេលសាកសួរហើយពលករ២នាក់បញ្ជូនទៅដាក់មណ្ឌលធ្វើចត្តាឡីស័ក​រយៈពេល១៤ថ្ងៃ​និងមេខ្យល់កសាងសំណុំរឿងបញ្ជូនសាលាដំបូងចាត់ការតាមច្បាប់ ។ ដោយ៖ ប៊ុនធឿន​