ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ពិជ័យ សេនា​ទៀ បា.ញ់ អំពាវនាវ​ពលរដ្ឋ​ក្នុង​តំបន់​ក្រហម​ខណ្ឌ​ទាំង​៤​ចាក់​វ៉ាក់សាំង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច ពិជ័យ សេនា​ទៀ បាញ់ ឧ​បក​នាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​អំពាវនាវ​ពលរដ្ឋ​ដល់​ពលរដ្ឋ​នៅ​តំបន់​ក្រហម នៅ​ខណ្ឌ​៤ នៅ​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ សម្តេច ពិជ័យ សេនា​ទៀ បាញ់ ឧ​បក​នាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​អំពាវនាវ​ពលរដ្ឋ​ដល់​ពលរដ្ឋ​នៅ​តំបន់​ក្រហម នៅ​ខណ្ឌ​៤ នៅ​រាជធានី​ភ្នំពេញ ទៅ​ចាក់​វ៉ាក់សាំង​ទាំងអស់​គ្នា ។

សម្តេច ទៀ បាញ់ បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៤ មេ​សា ឆ្នាំ​២០២១​ថា សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​ក្នុង​តំបន់​ក្រហម​នៃ​ខណ្ឌ​ចំនួន​៤ រួម​មាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​កំ​បូល មក​ទទួល​ការ​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វី​ដ​-១៩ ទៅ​តាម​កាលកំណត់​របស់​អាជ្ញាធរ ដើម្បី​ចៀសវាង​នូវ​ភាព​កកកុញ និង​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត​នូវ​វិធានការ «៣​ការពារ ៣​កុំ​» ។

សូម​ជម្រាប​ថា សម្តេច​តេ​ជោ បាន​សម្រេច​បើក​ដំណើរ​ឲ្យ​តំបន់​បិទ​ខ្ទប់​នៅ​ភ្នំពេញ និង​ទីក្រុង​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​៦ មេ​សា ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ