ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ថែរក្សា​សុខភាព​ធ្មេញ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ

10 ឆ្នាំ មុន

សុខភាព​មាត់​ធ្មេញ​ល្អ​មិនមែន​មាន​ន័យ​ត្រឹម តែ​បំបាត់​ការ​ឈឺចាប់ ធ្មេញ​មិន​មាន​ប្រហោង​ដោយសារ​ដង្កូវ​ចោះ ក្លិន​មាត់​ល្អ​ប៉ុណ្ណោះ​ទេ វា​អាច​ឆ្លុះ​បញ្ចាំង​ពី​សុខភាព​ទូទៅ​របស់​មនុស្ស​គ្រប់​រូប​ផង​ដែរ ជា​ពិសេស​សម្រាប់​ស្ត្រី​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ​គប្បី​ឈ្វេងយល់​ពី​បញ្ហា​សុខភាព​មាត់​ធ្មេញ​នេះ​ឲ្យ​មែនទែន ហើយ​ចាំបាច់​ដុស​សំអាត​ថែរក្សា​ឲ្យ​បាន​ស្អាត​ជា​និច្ច ។ មាន​ចំណុច​ខ្លះ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​អនុវត្ត ៖

១-​បំប៉ន​សុខភាព ដោយ​ត្រូវ​បរិភោគ​ចំណីអាហារ​ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់ ដូច​ជា ត្រី សាច់ ស៊ុត បន្លែស្រស់ ផ្លែ​ឈឺ​ស្រស់ ជា​ពិសេស​អាហារ​ដែល​សម្បូរ​ជាតិ​កាល់ស្យូម និង​វិ​តា​មីន​សេ ។

២-​គប្បី​ដុស​សំអាត​ធ្មេញ​យ៉ាងតិច​មួយ​ថ្ងៃ​ឲ្យ​បាន​ពីរ​ដង​ជាមួយ​ថ្នាំដុសធ្មេញ​ដែល​មានគុណ​ភាព​ពិសេស គួរ​ដុស​មុន​ពេល​ចូល​ដំណេក ។

៣-​ត្រូវ​ជួប​ជាមួយ​ពេទ្យធ្មេញ ដើម្បី​លាង​សំអាត និង​ព្យាបាល​ធ្មេញ​ដែល​មាន​បញ្ហា ព្រមទាំង​អាច​ទទួល​បានការ​ណែនាំ​ស្តី​ពី​ការ​ថែទាំ​សុខភាព​មាត់​ធ្មេញ​ផង​ដែរ ។

៤-​ថ្នាំដុសធ្មេញ​ប្រភេទ​ខ្លះ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​កំពុង​បំបៅ​ដោះ​កូន និង​កុមារ​មាន​អាយុ​ក្រោម​១០​ឆ្នាំ មិន​ត្រូវជា​វយ​កមក​ប្រើប្រាស់​ទេ ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​បើជា​ការ​ចាំបាច់​គួរ​ទៅ​ពិភាក្សា​ជាមួយ​ជំនាញ ។

ទាំង​អស់នេះ​គឺជា​ការ​ថែរក្សា​សុខភាព​មាត់​ធ្មេញ​របស់​ស្ត្រី​មាន​ផ្ទៃពោះ  ដែល​ស្ត្រី​គ្រប់​គប្បី​អនុវត្ត​ឲ្យ​បាន​ទៀងទាត់​ដើម្បី​បញ្ចៀស​ពី​ជំងឺ​ធ្មេញ ។

ពិត​ណាស់​បើកាលណា​លោក​អ្នកមាន​សុខភាព​ធ្មេញ​ល្អ អាច​ជួយ​ឲ្យ​យើង បរិភោគ​អាហារ​មាន​រស់ជាតិ​ឆ្ងាញ់​, បង្កើន​សម្រស់​មុខមាត់​ឲ្យ​កាន់តែ​ស្អាត​, និយាយ​ច្បាស់​ល្អ និង​មិន​មាន​ក្លិន​មាត់​ជះ​ទៅ​ដៃគូ​សន្ទនា ៕