ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយខ្មែរយ៉ាងណាដែរធៀបនឹងលុយប្រទេសសំខាន់ៗទាំងនេះ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាសហ៍នេះ សូមមកតាមដានហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនដែលពលរដ្ឋកម្ពុជានិយមចាយញឹកញាប់ជាងគេ ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣ខែឧសភា ឆ្នាំ២០២១នេះឱ្យដឹងថា…

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាសហ៍នេះ សូមមកតាមដានហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនដែលពលរដ្ឋកម្ពុជានិយមចាយញឹកញាប់ជាងគេ ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣ខែឧសភា ឆ្នាំ២០២១នេះឱ្យដឹងថា ១ដុល្លារអាមេរិក ស្មើនឹង ៤០៤៨ រៀល, ១អឺរ៉ូ ទិញចូល ៤៨៧០ រៀល លក់ចេញ ៤៩១៩ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ៣១២៩ រៀល លក់ចេញ ៣១៦០ រៀល ។

ថ្ងៃនេះផងដែរហាងឆេងប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរ គឺ ១យន់ចិន ទិញចូល ៦២៥ រៀល លក់ចេញ ៦៣១ រៀល ហើយ ១០០យ៉េនជប៉ុនទិញចូល ៣៧០២ រៀល លក់ចេញ ៣៧៣៩ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៦៣ រៀល លក់ចេញ ៣៦៦ រៀល ។

ជាមួយគ្នានេះដែរហាងឆេងប្រាក់ដុល្លារសាំងហ្គាពួរធៀបនឹងប្រាក់រៀលខ្មែរ គឺ ១ដុល្លារសាំងហ្គាពួរ ទិញចូល ៣០៤៣ រៀល លក់ចេញ ៣០៧៤ រៀល ខណៈ ១បាតថៃ ទិញចូល ១៣០ រៀល លក់ចេញ ១៣១ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៧៦ រៀល លក់ចេញ ១៧៧ រៀល ៕    

            

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ