ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​ដែល​មានកូន​ល្អ​ទើប​ជា​អ្នក​មានជោគ

2 ឆ្នាំ មុន

យុវវ័យ​សម័យនេះ​មួយ​ចំនួន​ដែល​ភ្លើតភ្លើន​ទៅ​តាម​វិទ្យាសាស្ត្រទំនើប ធ្វើ​អ្វី​ទៅ​តាមទំ​នើ​ង​ចិត្ត​របស់​ខ្លួន មិន​លុះ​ក្នុង​ដំបូន្មាន​ឪពុក​ម្តាយ​ឡើយ តែបើ​ម៉ែឪ​ទាំងឡាយ​ណា​ដែល​មានកូន​ចេះ​ស្គាល់ប្រមាណ​ខ្លួន ចេះ​ដឹង​ចំពោះ​ឋានៈ​ក្នុង​គ្រួសារ​របស់​ខ្លួន គោរព​ចាស់ទុំ ម៉ែឪ​ទាំងឡាយ​នោះ​ទើប​ជា​អ្នក​មានជោគ​ល្អ​បីដូច​បាន​ទទួល​ពរ​អំពី​ព្រះ​ឥន្ទ​ដូច្នោះ​ដែរ ។ នៅ​ក្នុង​សម័យ​ទំនើប​នេះ កូន​ពិតជា​បានឃើញ​ហើយ​ចំពោះ​ប្រុស​ស្រី​ខ្លះ​រៀបចំ​តុង​តែងខ្លួន​ឆើតឆាយ…

យុវវ័យ​សម័យនេះ​មួយ​ចំនួន​ដែល​ភ្លើតភ្លើន​ទៅ​តាម​វិទ្យាសាស្ត្រទំនើប ធ្វើ​អ្វី​ទៅ​តាមទំ​នើ​ង​ចិត្ត​របស់​ខ្លួន មិន​លុះ​ក្នុង​ដំបូន្មាន​ឪពុក​ម្តាយ​ឡើយ តែបើ​ម៉ែឪ​ទាំងឡាយ​ណា​ដែល​មានកូន​ចេះ​ស្គាល់ប្រមាណ​ខ្លួន ចេះ​ដឹង​ចំពោះ​ឋានៈ​ក្នុង​គ្រួសារ​របស់​ខ្លួន គោរព​ចាស់ទុំ ម៉ែឪ​ទាំងឡាយ​នោះ​ទើប​ជា​អ្នក​មានជោគ​ល្អ​បីដូច​បាន​ទទួល​ពរ​អំពី​ព្រះ​ឥន្ទ​ដូច្នោះ​ដែរ ។

នៅ​ក្នុង​សម័យ​ទំនើប​នេះ កូន​ពិតជា​បានឃើញ​ហើយ​ចំពោះ​ប្រុស​ស្រី​ខ្លះ​រៀបចំ​តុង​តែងខ្លួន​ឆើតឆាយ តាក់តែង​កាយ​ដោយ​សម្លៀក​បំពាក់​ដែល​មាន​តម្លៃ​ខ្ពស់ ប្រើប្រាស់​របស់​ប្រេ​ន​ៗ ព្រម​ដោយ​អលង្ការ​ដ៏​មាន​តម្លៃ​បំផុត ប៉ុន្តែ​ពួក​គេ​ទាំងនោះ​មិន​ចេះ​រៀបចំ​ខ្លួន​គួរ​ឱ្យ​ជាទី​ស្រឡាញ់​ចូល​ចិត្ត​ឡើយ ។ ប្រុស​ស្រី​របៀប​នេះ មិន​អាច​ប្រៀប​បាន​នឹង​អ្នក​ដែល​គេ​ចេះ​តែងខ្លួន​គ្រាន់តែ​ឲ្យ​បាន​សមរម្យ​ប៉ុណ្ណោះ ប៉ុន្តែ​រៀបរយ​ត្រឹមត្រូវ ចរិយា​សុភាព​រាបសា ច្រើន​ទៅ​ដោយ​មេត្តាករុណា​នោះ​ឡើយ ។

កែវភ្នែក​ស្រទន់ កិរិយា​សុភាព វាចា​ពីរោះ​ស្មោះត្រង់​ត្រឹមត្រូវ និង​ចិត្ត​ពេញ​ទៅ​ដោយ​ព្រហ្មវិហារ នោះ​គឺជា​មន្ត​ស្នេហ៍​ទាញ​ស្រូប​មនុស្ស​ទាំងឡាយ​ឲ្យ​ស្រឡាញ់ ឲ្យ​គោរព​កោតក្រែង បីដូច​ជា​ជ្រោះ​ជើងភ្នំ​ដែល​ជាទី​ហូរ​ធ្លាក់​ចុះ​មក​នៃ​ទឹក​ដូច្នោះ​ឯង តម្លៃ​មនុស្ស​គឺ​ស្ថិត​នៅ​ត្រង់​ហ្នឹង​ណា​កូន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ