ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​មុខ​ឡើង​ខ្លោច ដោយសារ​ខំ​បំពេញការងារ​ទាំង​ថ្ងៃ​ក្តៅ បែរជា ត្រូវ​បុគ្គលិក​ដឹកជញ្ជូន Food Panda បើក​ម៉ូតូ បុក រងរបួស​ធ្ងន់​ទៀត

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ មន្ត្រីនគរបាល​ខណ្ឌមានជ័យ​ម្នាក់ រងរបួស​ជើង​ស្តាំ​ធ្ងន់ធ្ងរ ដោយសារ​បុគ្គលិក​ដឹកជញ្ជូន​ម្ហូបអាហារ Food panda ម្នាក់ បាន​បើក​ម៉ូតូ ឆ្លង​គោលដៅ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច ហើយ​មិនបាន​បង្អង់​ល្បឿន…

​រាជធានី​ភ្នំពេញ​៖ មន្ត្រីនគរបាល​ខណ្ឌមានជ័យ​ម្នាក់ រងរបួស​ជើង​ស្តាំ​ធ្ងន់ធ្ងរ ដោយសារ​បុគ្គលិក​ដឹកជញ្ជូន​ម្ហូបអាហារ Food panda ម្នាក់ បាន​បើក​ម៉ូតូ ឆ្លង​គោលដៅ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច ហើយ​មិនបាន​បង្អង់​ល្បឿន ជាហេតុ​ធ្វើអោយ​បុក​មន្ត្រីនគរបាល ទាំង​កំរោល​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ចំណុច​ច្រមុះជ្រូក​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ នៅវេលា​ម៉ោង ១៨​ល្ងាច ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២១​។

​ប៉ូលិស រងគ្រោះ មានឈ្មោះ សុខ ពន្លឺ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជា​មន្ត្រីនគរបាល​ផ្នែក​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​។ ចំណែក​ជនបង្ក ពុំ​ត្រូវ​ទាន់​ស្គាល់​អត្តសញ្ញាណ ខណៈ​សមត្ថកិច្ច ឃាត់ខ្លួន និង​សាកសួរ​។

​ប្រភពព័ត៌មាន អោយដឹងថា នៅមុន​កើតហេតុ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខណ្ឌមានជ័យ បានដាក់​គោលដៅ​អនុវត្ត​វិធាន​ការបិទ​ខ្ទប់​តំបន់​ក្រហម ដោយ​ហាមឃាត់​ប្រជាពលរដ្ឋ មិន​ឲ្យ​ធ្វើដំណើរ​លើ​ដងផ្លូវ ដោយ​គ្មាន​កាតព្វកិច្ច​។ លុះដល់​វេលា​កើតហេតុ ស្រាប់តែ​បុរស​ម្នាក់ ជា​បុគ្គលិក​ដឹកជញ្ជូន Food Panda បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក GBX ពណ៌​ក្រហម យ៉ាង​លឿន ពី​ចម្ងាយ​ប៉ង​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច ជាហេតុ​ធ្វើអោយ​នគរបាល ដែល​កំពុង​ឈរ​ត្រៀបត្រា ពេញ​លើ​ដងផ្លូវ បាន​ស្រែក​អោយ​ឈប់ តែ​ជនបង្ក មិន​ឈប់ ក៏​ជ្រុល​ទៅបុក​នឹង​នគរបាល​ខាងលើ​តែម្តង បណ្តាលអោយ​ចំ​ជើង​ខាងស្តាំ រងរបួស​ធ្ងន់​។​

​ភ្លាមៗ ជនបង្ក ត្រូវបាន​សមត្ថកិច្ច ចាប់​ឃាត់ខ្លួន និង​បញ្ជូន​ទៅកាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹងមានជ័យ​៣ ដើម្បី​សាកសួរ​នាំ បន្ត​នីតិវិធី​។ ដោយឡែក មន្ត្រីនគរបាល​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច ទាក់ទង​ទៅ​រថយន្ត​សា​ម៉ុ​យ ដឹក​យកទៅ​ព្យាបាល នៅ​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព ម្លឹះ ដង្កោ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ក្នុង​ខណ្ឌដង្កោ​។

​ជុំវិញ​ករណី​ខាងលើនេះ លោករ​សេនីយ៍​ទោ ជឹម សុភ័ក្ត្រ អធិការរង​នគរបាល​ខណ្ឌមានជ័យ ទទួល​ផែន​ចរាចរណ៍ បាន​ប្រាប់ថា បច្ចុប្បន្ន ជនបង្ក កំពុងធ្វើការ​សម្របសម្រួល​សង​សំណង​ថ្លៃ​ព្យាបាល​របួស ទៅកាន់​នគរបាល​រង​គ្រោះ ប៉ុន្តែ​មិនទាន់​ដឹងថា ត្រូវរ៉ូវ​គ្នា ឬ​យ៉ាងណាទេ​។

​ដោយឡែក ចំពោះ​ការបន្ត​នីតិវិធី​ច្បាប់ ឬ​យ៉ាងណា​នោះ លោក​អធិការរង ក៏​ពុំទាន់​សម្រេច​ដែរ រង់ចាំ​ការសម្រេច​ពី​មេ​កើយ​សិន​។

​អ្វី​ជា​ក្តី​អាណិតអាសូរ​នោះ គឺ​ផ្ទៃមុខ​របស់​មន្ត្រីនគរបាល​រងគ្រោះ​ខាងលើ មើលទៅ​ខ្មៅ​ពាក់កណ្តាល ស​ពាក់កណ្តាល ដោយសារ​រូបគេ ពាក់​ម៉ាស និង​ខិតខំ​ប្រឹងប្រែង ក្នុងការ​អនុវត្ត​ភារកិច្ច​ទាំង​កណ្តាល​ថ្ងៃ​ចែស ពិសេស​កំឡុង​ការបិទ​ខ្ទប់​ប៉ុន្មាន​ថ្ងៃនេះ​តែម្តង​។ លុះ​ពេល​បានមក​អនុវត្ត​ការងារ នៅពេល​ល្ងាច ដែលជា​ពេល​ព្រលប់ លែងមាន​កំដៅថ្ងៃ​ហើយ​នោះ បែរជា​មក​ត្រូវ គេ​បើក​ម៉ូតូ​បុក​ទៅវិញ​៕ លី​ហេង​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ