ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​លើ​រាង​កាយ​ស្រី្ត សុដន់​ជាទី​តាំង​ដំបូង​គេ​ដែល​បុរស​ចោល​ភ្នែក​មើល

10 ឆ្នាំ មុន

សុដន់​ជា​អវយវៈ​មួយ​ផ្នែក​ដ៏​លេចធ្លោ​ស្រស់​ស្អាត​ជាងគេ​បំផុត​នៅ​លើ​រាង​កាយ​ស្ត្រី ។ វា​គឺជា​ទីតាំង​លំដាប់​ទី​១​ដែល​បណ្តា​បុរស​ៗ​ចោល​ភ្នែក​មើល​ដំបូង​គេ ។ ស្ត្រី​តែងតែ​សង្កេត​មើល​សុដន់​របស់​ខ្លួន ប៉ុន្តែ​ប្រហែលជា​ពួក​គេ​បានដឹង​តិចតួច​បំផុត​អំពី​វា ។ ក្រៅ​តែ​ពី​ធ្វើ​ឱ្យ​មាន​ចំណង់​ផ្លូវភេទ សុដន់​ក៏​ជា​និមិត្តរូប​សម្រស់​សម្រាប់​ស្ត្រីភេទ​ផង​ដែរ ។
យើង​សូម​បង្ហាញ​ជូន​នូវ​លក្ខណៈ​៧​ចំណុច​ដែល​គេ​គួរតែ​ដឹង​ជា​ពិសេស​គឺ​ស្ត្រី​ខ្លួនឯង​ដើម្បី​កុំឱ្យ​មានការ​ភ្ញាក់ផ្អើល ឬ​អំពល់​ចិត្ត ៖

១-​សុដន់​ស្ត្រី​ខាងឆ្វេង​រមែង​ធំ​ជាង​ខាងស្តាំ​៖ ចំណុច​នេះ​ពិតជា​ពិបាក​សង្កេត​បន្តិច ប៉ុន្តែ​ជា​ធម្មតា​ខាងឆ្វេង​ពិតជា​ធំ​ជាង​ខាងស្តាំ ។ ជា​ការ​ពិត​សុដន់​មួ​​យ​គូ​នេះ​មិន​មាន​ទំហំ​ប៉ុនគ្នា​នោះ​ទេ ។ ចំណែកឯ​ក្បាល​វា​វិញ​ក៏​ផ្លាស់​ប្តូរ​ទំហំ​ផង​ដែរ​និង​មាន​អ្នកខ្លះ​វៀច​ទៅ​ម្ខាង ដូច្នេះ​ជួប​បញ្ហា​នេះ​ស្ត្រី​មិន​គួរ​ភ្ញាក់ផ្អើល​ទេ ។

២-​គ្រប់​ស្ត្រី​តែង​មាន​ដុះ​រោម​នៅ​លើ​បរិវេណ​ជុំវិញ​ក្បាល​សុដន់ (Areola) ៖ រោម​នៅ​ទី​នេះ សម្រាប់​បុរស​គឺ​មិន​ចូល​ចិត្ត​ទេ ប៉ុន្តែ​យ៉ាងណា​នេះ​គឺជា​កត្តា​ធម្មជាតិ​។ ដោយឡែក​ពណ៌​រោម​នេះ​អាស្រ័យ​ទៅ​តាម​សម្បុរ​របស់​ស្បែក និង​សក់​របស់​ស្ត្រី​ផង​ដែរ ។ ប្រសិនជា​គេ​មាន​សក់ខ្មៅ និង​សម្បុរ​ខ្មៅ រោម​នៅ​ជុំវិញ​ក្បាល​សុដន់​នោះ​ក៏​ខ្មៅ​ដែរ​។ មួយវិញទៀត សុដន់​ស្ត្រី​ក៏​អាច​កើត​មុន និង​អាចម៍រុយ​ដែរ ។ ដូច្នេះ​សូម​ថែរក្សា​សុដន់​របស់​អ្នក​ប្រកបដោយ​អនាម័យ​ស្អាត​ជា​និច្ច ។

៣-​ជា​មធ្យម​សុដន់​មាន​ទម្ងន់​ប្រហែល​០,៥​គីឡូក្រាម ៖ ទម្ងន់​ជា​មធ្យម​របស់​សុដន់​គឺ​ប្រហែលជា ០,៥​គីឡូក្រាម ។ ប៉ុន្តែ​ទម្ងន់​អាច​នឹង​ប្រែប្រួល​(​ធ្ងន់​ជាង​មុន​)​នៅ​ពេល​ស្ត្រី​មាន​វ័យចាស់​បន្តិច ។ ត្រូវ​ចង​ចាំ​ដែរ​ថា ស្ត្រី​ជក់បារី​មាន​សុដន់​យារ​ធ្លាក់​ជាង​ស្ត្រី​មិន​ចេះ​ជក់ ។

៤-​ស្ត្រី​ជាង​២​លាន​នាក់​លើ​លោក​វះកាត់​កែ​សុដន់ ៖ យោង​តាម​តួលេខ​នេះ​បញ្ជាក់​ថា ស្ត្រី​ភាគច្រើន​គិត​ពី​សុដន់​របស់​ខ្លួន​ដ្បិត​មិនមែន​ស្ត្រី​គ្រប់​រូប​ដែល​វះកាត់​រួច​សុទ្ធតែ​ទទួល​បាន​លទ្ធផល​ពេញចិត្ត​នោះ​ឡើយ ។ ទោះ​យ៉ាងណា ស្ត្រី​ចូល​ចិត្ត​ធ្វើ​បែប​នេះ​ភាគច្រើន​មាន​អាយុ​ចាប់ពី​៣៤​ឆ្នាំ​ឡើង​ទៅ ។

៥-​សុដន់​រីក​ធំ​ឡើង​នៅ​ពេល​ដែល​មាន​អារម្មណ៍​រីករាយ​ផ្នែក​សិច ៖ សុដន់​ឡើង​តឹង​នៅ​ពេល​ស្ត្រី​មាន​អារម្មណ៍​រីករាយ​ផ្លូវភេទ ។

៦-​សុដន់​មិន​ត្រូវការ​បោក​យោល​ទៅ​មក​ទេ ៖ ការ​រត់ ការ​ដើរ និង​ការ​ហាត់ប្រាណ​អាច​ធ្វើ​ឱ្យ​សុដន់​យោល​បោក​ទៅ​មក ។ ចូរ​ពាក់អាវ​ទ្រនាប់​ពិសេស​ណាមួយ​ដើម្បី​កាត់​បន្ថយ​ការ​យោល​បោក​ឱ្យ​បាន​តិច​ជាទី​បំផុត ។ ធ្វើ​បែប​នេះ​អាច​ជួយ​ឱ្យ​ស្ត្រី​កាត់​បន្ថយ​បានការ​ឈឺចាប់ ។ ត្រូវ​ចង​ចាំ​ថា មុខងារ​សំខាន់​របស់​អាវទ្រនាប់​គឺ​ជួយ​ការពារ​សុដន់​របស់​អ្នក​ឱ្យ​មាន​សុខភាព​ល្អ ។

៧-​សុដន់​អាច​ប្តូរ​រូបរាង ៖ វា​ស្តាប់​ទៅ​ហាក់ដូចជា​ចម្លែក ប៉ុន្តែ​ការ​ដេក​ផ្កាប់មុខ​ជួនកាល​អាច​ធ្វើ​ឱ្យ​ខូច​រូបរាង​សុដន់ ។ ស្ត្រី​គួរ​យកចិត្ត​បន្ថែម​ទៀត​លើ​ឥរិយាបថ​ដេក​ទើប​អាច​រក្សា​បាន​ភាព​រឹង​ក្បំ និង​ទ្រង់ទ្រាយ​ទំហំ​សុដន់​របស់​ខ្លួន​មូល​ល្អ​ដដែល ។ ឥរិយាបថ​ដេក​ល្អ​ជាងគេ​គឺ​ដេក​ផ្អៀង និង​យក​ខ្នើយ​កល់​ពីក្រោម​ការពារ​សុដន់​ធ្លាក់​សំយុង​ចុះ៕