ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុគន្ធ នី​សា ត្រៀម​វិល​មក​ស្រុក​ខ្មែរ​វិញ ក្រោយ​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​កមួយ​រយៈពេល​ខ្លី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង សុគន្ធ នី​សា បាន​ប្រកាស​ថា អ្នក​នាង​នឹង​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ នៅ​ក្នុងអំឡុងពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ក្រោយ​ពី​នាង​បាន​ចាកចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​ក្នុង​រយៈពេល​ខ្លី​។ តារាចម្រៀង​រូប​នេះ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង សុគន្ធ នី​សា បាន​ប្រកាស​ថា អ្នក​នាង​នឹង​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ នៅ​ក្នុងអំឡុងពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ក្រោយ​ពី​នាង​បាន​ចាកចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​ក្នុង​រយៈពេល​ខ្លី​។

តារាចម្រៀង​រូប​នេះ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ជាមួយ​ស្វាមី​របស់​នាង​ឆ្ពោះទៅ​កាន់​សហរដ្ឋអាមេរិក កាលពី​អំឡុង​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​។ ការ​ចាកចេញ​នោះ នា​ពេល​នេះ​បាន​ធ្វើ​មហាជន ជា​ពិសេស​ប្រិ​យ​មិត្ត​គាំទ្រ​របស់​នាង​សម្តែង​ការ​ភ្ញាក់ផ្អើល ក្នុង​ពេល​ដែល​ស្ងាត់​ៗ​នាង​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​កដោយ​ភ្លាម​ៗ​បែប​នេះ​។

ការ​ចាកចេញ​របស់ សុគន្ធ នី​សា ត្រូវ​បាន​មហាជន​មួយ​ចំនួន​បាន​ធ្វើការ​សន្និដ្ឋាន​ថា នាង​អាច​នឹង​ទៅ​រស់នៅ​អា​មេ​រិ​ក​ជាមួយ​ស្វាមី ដោយ​មិន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ឡើយ​។

យ៉ាងណា សុគន្ធ នី​សា មិន​បាន​បញ្ជាក់​មូលហេតុ​ជាក់លាក់​ណាមួយ​ពី​ការ​ចាកចេញ​របស់​នាង​ទៅ​កាន់​សហរដ្ឋ​អាម​រិ​ក​នា​ពេល​នេះ​ឡើយ​។ តារា​រូប​នេះ​បាន​ត្រឹម​បញ្ជាក់​ហេតុផល​ដោយ​ខ្លី​ថា នាង​ចាកចេញ​ទៅ​កាន់​សហរដ្ឋ​អាម​រិ​ក​នា​ពេល​នេះ គឺ​ដោយសារ​ការងារ​ចាំបាច់​ផ្ទាល់ខ្លួន​នៅ​ក្នុង​រង្វង់​គ្រួសារ​នាង​ប៉ុណ្ណោះ​។ ហេតុផល​មួយ​នេះ មិន​បាន​ធ្វើ​អោយ សុគន្ធ នី​សា បន្ត​ការ​រស់នៅ​អា​មេ​រិ​ក​ជា​រៀង​រហូត​ឡើយ ពោល​គឺ​នាង​នឹង​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ ជាមួយនឹង​ការ​បន្ត​អាជីព​សិល្បៈ​របស់​នាង​ដដែល​។

សុគន្ធ នី​សា បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា ជំរាបសួរ ពុក​ម៉ែ​បងប្អូន ខ្ញុំ​មានការ​នឹករលឹក​ស្រុក​ខ្មែរ​ណាស់ មិនយូរ​ទេ​ខ្ញុំ​នឹង​វិល​ត្រឡប់​ទៅ​វិញ នឹក​ម៉ាក់ នឹង​បងប្អូន​ក្មួយ​ៗ​ខ្ញុំ នឹក​ហ្វេ​ន​ៗ នឹក​ការងារ នឹក​ផ្ទះ នឹក​កូន​ៗ នឹក​ផ្លូវ​គ្រប់កន្លែង​ដែល​ធ្លាប់​ប​លើក​ឡាន​ខ្លួនឯង​ទៅ​គ្រប់កន្លែង​ដែល​ខ្លួនឯង​ចង់ទៅ​។

តារា​រូប​នេះ​ក៏​ធ្លាប់​បាន​បញ្ជាក់​មូលហេតុ​ពី​ខាង​រដ្ឋ​អា​មេ​រិ​ក​ដែរ​ថា ខ្ញុំ​បាន​មក​ដល់ Boston ថ្ងៃ​ទី 16,04,2021 មានការ​ចាំបាច់​ត្រូវ​តែ​មក ពេល​រួចរាល់​ការងារ​ប្រចាំ​គ្រួសារ​ហើយ ខ្ញុំ​នឹង​ត្រឡប់​ទៅ​ប្រទេស​យើង​វិញ​។​នាង​ថា ជិត​10​ឆ្នាំ​ហើយ​ដែល​មិន​បាន​មក អ្វី​ៗ​ប្រគល់​អោយ​ដំណើរ ខ្ញុំ​អស់ភារៈ​កិច្ច​។

ទោះជា​យ៉ាងណា ដំណឹង​ពី​ការ​វិល​ត្រឡប់​របស់ សុគន្ធ នី​សា នា​ពេល​នេះ​ក៏​បាន​ក្លាយជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​ប្រិ​យ​មិត្ត​គាំទ្រ​របស់​នាង ក្នុង​ពេល​ដែល​ម្នាក់​ៗ​បាន​សម្តែង​ក្តី​រីករាយ​នៅ​ពេល​ដែល​នាង​ទើប​ទទួល​ការ​ព្យាបាល​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ