ភាពល្អូកល្អិននៃជីវិតលើគ្រែរវាងគូស្វាមីភរិយាមួយចំនួនកាន់តែសាបរលាបទៅក្នុងខណៈពួកគេរស់នៅជាមួយគ្នាកាន់តែយូរ ឬបន្ទាប់ពីមានកូនច្រើននាក់ ប៉ុន្តែនេះមិនមែនមានន័យថា ពួកគេឈប់ស្រឡាញ់គ្នានោះទេ គ្រាន់តែជាអារម្មណ៍មួយដែលគេគិតថា អ្វីៗគឺដដែលៗ(សម្លប្រហើររាល់ថ្ងៃពេកទៅវាដូចជាសាំដែរ) ។ ត្រង់ចំណុចនេះ គេមិនអាចដាក់កំហុសទៅលើតែភាគីបុរសនោះឡើយ ស្ត្រីក៏មានចំណែកមួួយដែរ ដ្បិតការតុបតែងខ្លួនគឺជារឿងមួយសំខាន់បំផុតដែលមិនអាចខ្វះបានក្នុងចំណែកនៃការទាក់ទាញចំណង់ប្តីរបស់ខ្លួន ។ ដូច្នេះដើម្បីរក្សាចំណាប់អារម្មណ៍ផ្លូវភេទបុរសជាស្វាមីមកលើខ្លួនឲ្យដូចគ្រាដំបូងនោះ ស្ត្រីដែលជាភរិយាគួរប្រតិបត្តិកិច្ចការមួយចំនួនដូចខាងក្រោមនេះ ៖
១-បង្កើតបរិយាសកាសស្រើបស្រាលក្នុងពេលងូតទឹក ៖
បុរសមួយចំនួនអាចនឹងចូលចិត្តសេចក្តីស្នេហាក្រោមតំណក់ទឹកផ្កាឈូក ។ ការប៉ះពាល់លើរាងកាយតាមរយៈសកម្មភាពដូចជា ការដុសក្អែលជាដើមអាចជាការបញ្ឆេះអារម្មណ៍ផ្លូវភេទ ។ វានឹងនាំឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លាសម្រាប់ការចាប់ផ្តើមសកម្មភាពបន្ទាប់ ។
២-ព្យាយាមរំលឹកស្នេហ៍គ្រាដំបូង ៖
ចូរបញ្ឆេះតណ្ហាពីយុវវ័យរបស់អ្នកតាមរយៈការបបួលស្វាមីធ្វើសកម្មភាពដែលធ្លាប់ធ្វើកាលពីស្រឡាញ់គ្នាគ្រាដំបូង តួយ៉ាងដូចជា ទៅមើលកុន ទៅកម្សាន្តនៅរមណីយដ្ឋាន…។
៣-តុបតែងខ្លួនដោយការស្លៀកពាក់សិចស៊ីបញ្ចេញសាច់ម៉ដ្ឋរលោង ៖
ការស្លៀកពាក់បញ្ចេញសាច់ដើរទៅមកឱ្យស្វាមីឃើញអាចជាការទាក់ទាញអារម្មណ៍ភេទមួយផងដែរ ។ ទោះតិចឬច្រើនក្តី បុរសជាស្វាមីអាចនឹងចោលកន្ទុយភ្នែកមើលដំណើរពើងទ្រូងរបស់អ្នកមិនខាន ។
៤-រាំរបៀបសិចស៊ីបង្អួតស្វាមី ៖
ការរាំពត់ពេនពើងខ្លួនតាមរបៀបជាសិចស៊ី ឬធ្វើកាយវិការក្រមិចក្រមើមអាចជាវិធីសាស្ត្រល្អមួយនៃការទាក់ទាញផងដែរ ។
៥-ប្រើភាសាកាយវិការ ៖
ការរៀនពីបច្ចេកទេសប្រើភាសាកាយវិការអាចធ្វើឱ្យបុរសជាស្វាមីបានដឹងថា អ្នកមានអារម្មណ៍លើអ្វីមួយ ។ ព្យាយាមនិងធ្វើត្រាប់តាមសកម្មភាពមួយចំនួនរបស់គេ ហើយប្រសិនជាគេទ្រោបខ្លួនលើអ្នក នោះជាឱកាសវិសេសរបស់អ្នកហើយ ពួយឲ្យអស់ដៃតែម្តងទៅ។
៦-និយាយលលេង ៖
បុរសចូលចិត្តការនិយាយបែបខិលផងដែរ។ អ្នកអាចខ្សឹបដាក់ត្រចៀកគេប្រាប់ពីបំណង ឬចំណង់របស់ខ្លួនដោយត្រង់ៗកុំលាក់លៀម និងកុំអៀនខ្មាសព្រោះជាប្តីប្រពន្ធយើងទេតើ ៕
ចែករំលែកព័តមាននេះ