ខណៈភាពតានតឹងក្នុងអារម្មណ៍(Stress)បន្តមានជាប្រចាំក្នុងអាជីពការងារ សុខភាពបេះដូងពិតជាចុះអន់ថយជាមិនខាន ។ ក្នុងន័យនេះ ការគាំងបេះដូងតែងកើតមានជាញឹកញាប់លើមនុស្សមួយចំនួននាពេលបច្ចុប្បន្ន ។ យើងសូមណែនាំពីវិធីសាស្ត្រការពារ១៤ចំណុច ៖
១-ហាត់ប្រាណដោយធាក់កង់ ៖ ហាត់ប្រាណទៀងទាត់ជាវិធីសាស្ត្រល្អធ្វើឱ្យសុខភាពប្រសើរឡើង ។ ការសិក្សាស្រាវជ្រាវជាច្រើនសុទ្ធតែបានបង្ហាញថា ហាត់ប្រាណជាប់ជាប្រចាំជួយកាត់បន្ថយហានិភ័យពីជំងឺគាំងបេះដូង និងជំងឺផ្សេងៗទៀត ។
២-ទទួលទានសូកូឡាពណ៌ខ្មៅ ៖ សារធាតុ Flavonoids ដែលមាននៅក្នុងសូកូឡាប្រភេទនេះជាភ្នាក់ងារប្រឆាំងនឹងការរលាក ធ្វើឱ្យសរសៃឈាមមានភាពរស់រវើក ។
៣-ប្រើវីតាមីន B Complex ៖ លេបវីតាមីន B Complex ទៀងទាត់អាចធ្វើឱ្យកម្រិត homocysteine (សមាសធាតុនាំឱ្យកើតជំងឺបេះដូង)ថយចុះ ។ បន្ថែមពីលើនេះទៀត B Complex ជួយពង្រីកសរសៃឈាម និងសម្រួលដល់ចលនាឈាមឲ្យដំណើរការល្អ ។
៤-ទទួលទានដំណេកឱ្យបានគ្រប់គ្រាន់៖ ដេកតិចជាង៧ម៉ោងប្រឈមខ្ពស់បំផុតទៅនឹងជំងឺបេះដូង ។ ដំណេកលក់ស្កប់ស្កល់ពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការរក្សាសម្ពាធឈាមនិងកម្រិតខ្លាញ់កូឡេស្តេរ៉ូលឱ្យនៅធម្មតា ។
៥-ទទួលទានត្រី ៖ សាច់ត្រីផ្ទុកទៅដោយអាស៊ីដខ្លាញ់អូមេហ្គា-៣ដែលជាជំនួយក្នុងការផ្លាស់ប្តូរថ្មីនៃកោសិកាសរសៃឈាមក៏ដូចជារក្សាកម្រិតកូឡេស្តេរ៉ូលក្នុងឈាម ។ បន្ថែមពីលើនេះទៀត វាជួយកាត់បន្ថយការបង្កើតសរសៃ ។ ទទួលទានពពួកត្រីសមុទ្រមួយចំនួនដូចជា ត្រីសាម៉ុង ត្រី halibut និងត្រីcods ២ដងក្នុងមួយសប្តាហ៍ជួយធ្វើឱ្យល្អប្រសើរដល់សុខភាពបេះដូង ។
៦-ទទួលទានអាហារសម្បូរសារធាតុសរសៃក្នុងពេលព្រឹក៖ វាជាវិធីល្អបំផុតដែលអាហារពេលព្រឹករបស់យើងផ្ទុកដោយសារធាតុសរសៃខ្ពស់តែកម្រិតជាតិស្ករមានតិចតួច ។ ការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថា បណ្តាបុរសដែលទទួលទានអាហារពេលព្រឹកសម្បូរដោយសារធាតុសរសៃមានឱកាសកើតជំងឺបេះដូងតិចជាង២៣ភាគរយ ។
៧-គ្រាប់ល្ពៅ ៖ វាត្រូវគេចាត់ទុកជាឱសថរក្សាសុខភាពបេះដូងក៏ព្រោះគ្រាប់ល្ពៅផ្ទុកសារធាតុសរសៃយ៉ាងច្រើនលើសលប់ និងបណ្តាសារធាតុខ្លាញ់សំខាន់ៗមួយចំនួនទៀតផង ។
៨-ខ្ទឹមស ៖ ជាភ្នាក់ងារដ៏ឆ្នើមក្នុងការកាត់បន្ថយខ្លាញ់កូឡេស្តេរ៉ូល បង្កើនសកម្មភាពអ័រម៉ូន និងសម្អាតឈាម ។ ទទួលទាន១-២កំពឹសរាល់ថ្ងៃនឹងធ្វើឱ្យល្អប្រសើរដល់សុខភាពបេះដូងរបស់អ្នក ។
៩-ទឹកតែ ៖ ទាំងតែខ្មៅ និងតែបៃតងសុទ្ធសឹងមានអត្ថប្រយោជន៍ដល់បេះដូង ។ សមាសធាតុប្រឆាំងអុកស៊ីដកម្មរបស់វាបានដើរតួនាទីជាអ្នកគ្រប់គ្រងសារធាតុរាវ សម្អាតសរសៃឈាមក៏ដូចជាបញ្ចុះកម្រិតកូឡេស្តេរ៉ូល ។ ផឹកតែ២ពែងជាប្រចាំ នោះឱកាសកើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាលមានត្រឹមតែ១១ភាគរយប៉ុណ្ណោះ ។
១០-ការរួមភេទ៖ ជីវិតសិចល្អប្រសើរជាបច្ច័យល្អមួយរក្សាមុខងាររាងកាយហើយរក្សាបានសុខភាពបេះដូងផងដែរ ។ ជាធម្មតា សិចជំរុញឱ្យមានការផលិតអ័រម៉ូន ។ ការសិក្សាស្រាវជ្រាវជាច្រើនបានរកឃើញថា បុរសរួមភេទ២ដងក្នុងមួយសប្តាហ៍មានឱកាសកើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាលតិចបំផុតក្នុងពេលឈានដល់វ័យ៥០ឆ្នាំឡើងទៅ ។
១១-ផ្លែឈៀរី ៖ ការសិក្សាជាច្រើនសុទ្ធតែបានបង្ហាញថា សារធាតុពណ៌ anthocyamineគឺជាគ្រឿងផ្សំយ៉ាងសំខាន់មួយជួយកាត់បន្ថយអាស៊ីដ Uric ។ បេះដូងនឹងគាំងឈប់ដើរ ប្រសិនជានៅក្នុងឈាមផ្ទុកទៅដោយអាស៊ីដប្រភេទនេះច្រើនលើសលប់ ។ ទទួលទានផ្លែឈៀរីចំណុះពេញមួយក្តាប់ដៃទាំងស្រស់ឬស្ងួតនឹងជួយរក្សាសុខភាពបេះដូងបានយូរអង្វែង ។
១២-ក្រូចពោធិ៍សាត់ ៖ ទទួលទានផ្លែឈើនេះញឹកញាប់អាចធ្វើឱ្យកម្រិតកូឡេស្តេរ៉ូលថយចុះ និងជួយសម្អាតឈាម។
១៣-គួរផឹកទឹកឱ្យបាន២លីត្រកន្លះក្នុងមួយថ្ងៃ ៖ ទឹករក្សាឱ្យឈាមរាវជានិច្ចកាត់បន្ថយបានឱកាសកកផ្នែកខាងក្នុង ។ ដូចនេះផឹកទឹក២លីត្រកន្លះរៀងរាល់ថ្ងៃអាចជួយបង្ហូរសារធាតុពុលចេញពីប្រព័ន្ធរាងកាយក៏ដូចជា ធ្វើឱ្យកាន់តែល្អប្រសើរនូវកម្រិតកូឡេស្តេរ៉ូល ។
១៤-ត្រូវពិនិត្យកូឡេស្តេរ៉ូលឱ្យបានទៀងទាត់ ៖ ការពិនិត្យ១ឆ្នាំម្តងពិតជាមានសារសំខាន់ណាស់ដ្បិតវានឹងជួយផ្តល់ព័ត៌មានឱ្យអ្នកទាន់ពេលវេលានិងអាចគេចផុតពីជំងឺគាំងបេះដូង ៕
ចែករំលែកព័តមាននេះ