ខេត្តសៀមរាប ៖ ទីបំផុតទៅដំណោះស្រាយរឿងវិវាទរវាងក្រុមអាជីវករនិងថៅកែផ្សារដើមក្រឡាញ់បានបិទបញ្ចប់ហើយ ក្រោយពេលដែលលោកឧកញ៉ាតំណាងរាស្រ្ត សៀង ណាំ និង អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានប្រកាសនៅចំពោះមុខក្រុមអាជីវករទំាងអស់នៅព្រឹកថ្ងៃទី១៨ តុលានេះ ដោយអនុញ្ញាតឲ្យអាជីវករបន្តលក់រយៈពេល១០ឆ្នាំទៀត ។
សូមបញ្ជាក់ថា ក្រោយពេលផ្សារដើរមក្រឡាញ់ ស្ថិតនៅភូមិត្រពំាងសេះ សង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានភ្លើងឆេះបំផ្លាញកាលពីឆ្នាំ២០១៣នោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់ថវិកា៣០ម៉ឺនដុល្លារដើម្បីសាងសង់ឡើងវិញ ហើយថៅកែបានអនុញ្ញាតឲ្យក្រុមអាជីវករលក់ក្នុងរយៈពេល៦ឆ្នាំប៉ុណ្ណោះ តែត្រូវបានអាជីវករបដិសេធ និងក្រោយមកមានការតវ៉ាជាញឹកញាប់។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕












ចែករំលែកព័តមាននេះ