ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដំណើរ​ចេញចូល​ខេត្តមណ្ឌលគិរី ត្រូវ​ស្ម័គ្រចិត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤​ថ្ងៃ​

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​៖ អាជ្ញាធរខេត្ត​មណ្ឌលគិរី នៅតែ​បន្ត​ការអនុវត្ត​វិធាន​សុខាភិបាល ដើម្បី​ធានា​សុវត្ថិភាព​ពី​ការចម្លង​ជំងឺ​ក្នុង​សហគមន៍ លើ​អ្នកដំណើរ​ចេញចូល​ឆ្លងខេត្ត ហើយ​ក្នុងករណី​ចាំបាច់​អ្នកដំណើរ ត្រូវ​ស្ម័គ្រចិត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤​ថ្ងៃ បើ​មិន​ដូច្នោះ​ទេ…

ខេត្តមណ្ឌលគិរី​៖ អាជ្ញាធរខេត្ត​មណ្ឌលគិរី នៅតែ​បន្ត​ការអនុវត្ត​វិធាន​សុខាភិបាល ដើម្បី​ធានា​សុវត្ថិភាព​ពី​ការចម្លង​ជំងឺ​ក្នុង​សហគមន៍ លើ​អ្នកដំណើរ​ចេញចូល​ឆ្លងខេត្ត ហើយ​ក្នុងករណី​ចាំបាច់​អ្នកដំណើរ ត្រូវ​ស្ម័គ្រចិត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤​ថ្ងៃ បើ​មិន​ដូច្នោះ​ទេ សមត្ថកិច្ច​មិន​អនុញ្ញាត​ឲ្យ​ចូល​ខេត្ត​ឡើយ ដ្បិត​នៅ​ក្រុង​សែន​មនោ​រម្យ ក៏​កំពុងមាន​ករណី​អ្នកជំងឺ​កូ​វីដ​១៩ សម្រាក​ព្យាបាល​ដែរ​។

​យោងតាម​សេចក្តីសម្រេច ដែល​រាជរដ្ឋាភិបាល​កម្ពុជា ជូនដំណឹង​កាលពី​ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២១ សម្រេច​បញ្ចប់​ការហាម​ឃាត់​ការធ្វើដំណើរ និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំងប្រទេស ដែល​ត្រូវបាន​សម្រេច​ដោយ​សេចក្តីសម្រេច​លេខ ៤៤ សសរ ចុះ​ថ្ងៃទី ០៦ ខែមេសា ឆ្នាំ​២០២១ និងសេចក្តីសម្រេច​លេខ ៥១ សសរ ចុះ​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២១ របស់​រាជរដ្ឋាភិបាល សម្រាប់​ការធ្វើដំណើរ​ចេញ​-​ចូល និង​ឆ្លងកាត់​ភូមិសាស្ត្រ​នានា ដែល​ត្រូវបាន​បិទ​ខ្ទប់ ត្រូវ​អនុវត្តតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ស្ដីពី ការបិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល និងសេចក្តីសម្រេច​ពាក់​ព័ន្ធ​នានា​របស់​រដ្ឋបាល​រាជធានី​ខេត្ត ដែលមាន​ជា​ធរមាន​។

​យោង​ខ្លឹមសារ​សម្រេច​ខាងលើនេះ រដ្ឋបាលខេត្ត បានអនុញ្ញាត​ឲ្យ​មានការ​ធ្វើដំណើរ​ចេញ​-​ចូល ខេត្តមណ្ឌលគិរី ប៉ុន្តែ​សម្រាប់​អ្នកដំណើរ ដែលមាន​គោលដៅ​ចូលទៅ​ខេត្តមណ្ឌលគិរី តម្រូវ​ឲ្យ​មាន​វិធានការ​សុខាភិបាល ដោយនៅ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ តាម​ការរៀបចំ​របស់​អាជ្ញាធរ ជៀសវាង​ការចម្លង​ជំងឺ​កូ​វីដ​១៩​ចូល​សហគមន៍​។ ដូច្នេះ​ចំពោះ​បងប្អូន ដែល​មិនទាន់មាន​ការចាំបាច់​ខ្លាំង ត្រូវធ្វើ​ដំណើរ​ចូល ទៅ​ខេត្តមណ្ឌលគិរី សូម​ស្នាក់នៅ​ទីតាំង ដែល​ខ្លួន កំពុង​រស់នៅ​បច្ចុប្បន្ន​ជា​ប៉ុណ្ណោះ​អាសន្ន ដោយ​រង់ចាំ​សេចក្តីជូនដំណឹង​ជាថ្មី​របស់​រដ្ឋបាលខេត្ត​មណ្ឌលគិរី​។ ក្នុងន័យនេះ​មិនមែន​ហាមឃាត់​បងប្អូន មិន​ឲ្យ​ធ្វើដំណើរ​ចូល​ខេត្តមណ្ឌលគិរី​នោះទេ ប៉ុន្តែ​បើ​ស្ថិតក្នុង​ភាពចាំបាច់​ខ្លាំង ពេលធ្វើ​ដំណើរ​ទៅដល់​ខេត្តមណ្ឌលគិរី បងប្អូន​ត្រូវ​ស្ម័គ្រចិត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ដោយឡែក សម្រាប់​រថយន្ត​ដឹកទំនិញ​នានា អាច​ចេញចូល​ជាធម្មតា​បាន តែ​មិន​អនុញ្ញាត​ឲ្យ​មាន​គ្នី​គ្នាច្រើន​រួម​ដំណើរ​ទេ ហើយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធាន​សុខាភិបាល​ឲ្យ​បាន ១០០% ហើយ​ការ​ល្មើសបទបញ្ជា ឬ​បម្រាម​របស់​សុខាភិបាល បុគ្គល​នោះ និង​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​៕ សាយ ករុណា​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ