ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង​ទាំង ៣ របស់​អ្នក​សន្សំលុយដែល​​ជោគជ័យខ្លាំង !

2 ឆ្នាំ មុន

មាន​មនុស្ស​ជា​ច្រើន​បរាជ័យ​ក្នុង​ការ​សន្សំ​ប្រាក់ បើ​ទោះបី​ខ្លួន​ខំប្រឹង​សន្សំ​យ៉ាងណា​ក្តី​ ។ មានការ​លើក​ឡើង​ថា អ្នក​ដែល​មិន​បាន​ទទួលផល​ពី​ប្រាក់​សន្សំ ក៏​ព្រោះថា ​ពួក​គេ​មិន​មាន​ផែនការ​ចាយ​លុយ​ច្បាស់លាស់ និង​មិន​មានការ​ប្តេជ្ញា​ចិត្ត​ឱ្យ​បាន​ខ្លាំងក្លា​ផង​ដែរ​ ។ ដូចនេះ​មក​ស្តាប់​វិធីសាស្ត្រ​ខ្លះ​ៗ…

មាន​មនុស្ស​ជា​ច្រើន​បរាជ័យ​ក្នុង​ការ​សន្សំ​ប្រាក់ បើ​ទោះបី​ខ្លួន​ខំប្រឹង​សន្សំ​យ៉ាងណា​ក្តី​ ។ មានការ​លើក​ឡើង​ថា អ្នក​ដែល​មិន​បាន​ទទួលផល​ពី​ប្រាក់​សន្សំ ក៏​ព្រោះថា ​ពួក​គេ​មិន​មាន​ផែនការ​ចាយ​លុយ​ច្បាស់លាស់ និង​មិន​មានការ​ប្តេជ្ញា​ចិត្ត​ឱ្យ​បាន​ខ្លាំងក្លា​ផង​ដែរ​ ។ ដូចនេះ​មក​ស្តាប់​វិធីសាស្ត្រ​ខ្លះ​ៗ ក្នុង​ការ​សន្សំ​ប្រាក់​ឱ្យ​មាន​ប្រសិទ្ធភាព តើ​អ្នកមាន​ឆ្ងល់​ទេ​ថា ហេតុ​អ្វី​ព្យាយាម​សន្សំ​ប្រាប់​ហើយ នៅ​តែ​មិន​សល់​ទៀត ? តាម​ការ​ដកស្រង់​បទ​ពិសោធន៍​ពី​អ្នកជំនាញ បានឱ្យ​ដឹង​ថា ក៏​ព្រោះតែ​មិន​ផែនការ​ច្បាស់លាស់ ហើយ​ចិត្ត​របស់​អ្នក​មិន​មានការ​ប្តេជ្ញា​ណាមួយ​ឱ្យ​បាន​ជាក់លាក់​ផង​ដែរ ​។ តោះ​ខាងក្រោម​នេះ ជា​វិធីសាស្ត្រ​សន្សំ​លុយ ដែល​បាន​ផ្សាយ​នៅ​លើ​វេ​ប​សាយ Discover ៖

ដំបូង​មុន​ចូល​ដល់​ការ​បកស្រាយ​ចំណុច​នីមួយ​ៗ យើង​សុំ​សួរ​ប្រិ​យ​មិត្ត​ក៏​ដូច​ជា អ្នក​ចូល​ចិត្ត​អាន​អត្ថបទ​ដែល​ទាក់ទង​នឹង​ការ​សន្សំ​លុយ​ថា តើ​អ្នក​ធ្លាប់​បានដឹង​អំពី​របៀប​ចំណាយ​តិច ហើយ​សន្សំ​បាន​ច្រើន​ដែរ​ ឬទេ? ហើយ​តើ​អ្នក​ធ្លាប់​បានឮ​ទេ​ថា ពាក្យសេរីភាព​ហិរញ្ញវត្ថុ ? វា​មាន​ន័យ​ថា ការ​មាន​លុយ​គ្រប់គ្រាន់ ដើម្បី​ធ្វើ​អ្វីមួយដែល​អ្នក​ចង់​ធ្វើ​នា​ពេល​អនាគត ឬ​គម្រោង​ដែល​អ្នក​បាន​គ្រោងទុក ? អ្វី​ក៏​ដោយ​អ្នក​សុទ្ធតែ​អាច​ធ្វើ​បាន វា​គ្រាន់តែ​ថា​ទាមទារ​ឱ្យ​មានការ​តាំងចិត្ត​ខ្ពស់​ ។ ប៉ុន្តែ​សំនួរ​សួរ​ថា តើ​អ្នក​ទៅ​ដល់​គោលដៅ​របស់​អ្នក​ដោយ​របៀប​ណា ? វិធី​មួយ​គឺ​ត្រូវ​សិក្សា​ពី​អាថ៌​កំបាំង​នៃ​ការ​សន្សំ​សំចៃ​របស់​សហគ្រិន​ជោគជ័យ ហើយ​អ្នក​អាច​អនុវត្ត​តាម​យុទ្ធសាស្ត្រ​របស់​ពួក​គេ ​។

ទី​ ១) រស់នៅ​តាម​លទ្ធភាពរបស់​អ្នក ឬរស់នៅដោយសាមញ្ញបំផុត​ ៖
លោក Warren Buffet អាច​មាន​ប្រាក់​ប្រមាណ​ជា​ជាង ៨៨ ពាន់​លាន​ដុល្លារ ប៉ុន្តែ​គាត់​ការ​រស់​របស់​គាត់ ហាក់​សាមញ្ញ​បំផុត គឺ​គាត់​រស់នៅ​បែប​សន្សំ​សំចៃ​ណាស់​ ។ ផ្ទះ​របស់​គាត់​មាន​តម្លៃ ត្រឹមតែ ៣១.៥០០ ដុល្លារ​នោះ​ទេ ដោយ​គាត់​ទិញ​តាំងពី​ឆ្នាំ ១៩៥៨ មក​ម្ល៉េះ បើ​ទោះបីជា​គាត់​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទិញ​ផ្ទះ​ថ្លៃ​ជាង​នេះ​ក៏​ដោយ​ ។ គាត់​មាន​ប្រាក់​គោល ១០ ម៉ឺន​ដុល្លារ ដែល​គាត់​រកបាន​ក្នុង​រយៈពេល ១៥ ឆ្នាំ​ ។ ដំបូន្មាន ដែល​លោក Warren Buffet បាន​ចែករំលែក គឺ​ធ្វើ​យ៉ាងណា ចៀស​ឱ្យ​ផុត​ពី​ការ​ប្រើប្រាស់​ប័​ណ្ឌ​ឥ​ទាន (credit cards) ​។ មនុស្ស​ជា​ច្រើន​បាន​ប្រើ​ឥណទាន ដើម្បី​ទិញ​របស់របរ ដែល​ពួក​គេ​ចង់បាន ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ​វា​អាច​បង្កើត បានជា​ប្រាក់​បំណុល​ប្រចាំខែ​ឱ្យ (​ត្រង់​ចំណុច​នេះ មាន​មនុស្ស​ភាគច្រើន​បាន​ប្រើ​សេវាកម្ម ចាយ​លុយ​មុន​ក្នុង​គណនេយ្យ​របស់​គេ​ក្នុង​ការ​ទូទាត់​ទិញ​ទំនិញ​នានា ហើយ​គេ​គ្រាន់​ដល់​ថ្ងៃ​កំណត់ គេ​ដាក់​ប្រាក់​ចូល​ទៅ​ក្នុង​គណនេយ្យ​នោះ​ជា​ការ​ស្រេច​) ​។

លោក Warren Buffet បន្ត​ថា អ្នក​ត្រូវ​រស់នៅ​ទៅ​តាម​សមត្ថភាព​ប្រាក់ខែ ឬ​ប្រាក់​ចំណូល​ប្រចាំខែ​របស់​អ្នក ​។ អ្នក​ក៏​ត្រូវ​តែ​រស់នៅ និង​គិតពិចារណា​នៅ​ពេល​អ្នក​ចង់​ទិញ​របស់របរ​អ្វីមួយ ថា​តើ​របស់​នោះ​ជា​តម្រូវការ​ចាំបាច់ ឬ​ក៏​ត្រឹមតែ​អ្នក​ស្រឡាញ់​ហើយ​ចង់បាន​នោះ ​។ ការ​រស់នៅ​សាមញ្ញ ការ​ចំណា យ​ទៅ​លើ​របស់​ចាំបាច់ និង​មិន​ចាយ​លុយ​ខ្ជះខ្ជាយ មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ អ្វី​ដែល​អ្នក​ត្រូវធ្វើ​នោះ គឺ​ការ​សន្សំ​ប្រាក់​នៅ​ក្នុង​គណនេយ្យ​សន្សំ​ដាច់​ដោយឡែក​មួយ ការ​សន្សំ​ប្រាក់​នេះ​ទៀត​សោត​គឺជា​ការ​សន្សំ​ដែល​អ្នក​មិន​អាច​ដក​ចេញ​បាន​នោះ​ទេ ហើយ​អ្នក​អាច​ទុក​ប្រាក់​ទាំងនេះ​ដោយ​ចាំតែ​ទទួល​បានការ​ប្រាក់​ខ្ពស់ ​។

ទី​ ២) បង្កើត​ផែនការ​ហិរញ្ញវត្ ថុ​៖
អ្នក​នាង Shark Tank ជា​សហគ្រិន Barbara Corcoran ដែល​បាន​ប្រែក្លាយ​ប្រាក់​កម្ចី ១០០០ ដុល្លារឱ្យទៅ​ជា​ទ្រព្យសម្បត្តិ​រាប់​លាន​ដុល្លារ​ ។ អ្នក​នាង​បាន​ណែនាំ​វិធី​ខ្លះ​ៗ ដែល​អាច​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កសាង​ទ្រព្យសម្បត្តិ​ទាំងនេះ ដោយ​លោកស្រី​ជឿជាក់​យ៉ាង​មុតមាំ​ថា ការ​បង្កើត​ផែនការ​ហិរញ្ញវត្ថុ គឺ​ផ្តល់​នូវ​រចនាសម្ព័ន្ធ​ផ្សេង​ៗ ដែល​អាច​ជួយ​មនុស្ស​ក្នុង​បង្កើត និង​សម្រេច​គោលដៅ​សន្សំ ​។ រឿង​ដំបូង​ដែល​អ្នក​នាង​ណែនាំ គឺ​មាន​គណនី​សន្សំ ក្នុង​គោលបំណង មូលនិធិ​បន្ទាន់ (Emergency Fund សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្មី​នេះយើងបាន​លើកយកមូលនិធិ​បន្ទាន់​យក​មក​បកស្រាយ​រួច​មក​ហើយ​)​ ។ អ្នក​អាច​ធ្វើការ​សន្សំ ៣ ​ខែ ឬ ៦ ​ខែ​ម្តង វិធី​នេះ​គឺ​ជួយ​អ្នក​នៅ​ពេល​អ្នកមាន​អាសន្ន ឬ​ហេតុ​ការ​អ្វីមួយ​ដែល​អ្នក​មិន​បានដឹង​មុន ដូចនេះ​មូលនិធិ​បន្ទាន់​គឺ​អាច​ជួយ​អ្នក​បាន​ ។ អ្នក​នាង​ក៏​បាន​ណែនាំ​ផង​ដែរ​ថា យើង​ម្នាក់​ៗ​គួរ​ចំណាយ​ពេលវេលា​ខ្លះ ដើម្បី​ប្រមូល​ចំណេះដឹង អំពី​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ផង ហើយ​មានឱកាស​អាច​ចូលរួម​សិក្ខាសាលា​ហិរញ្ញវត្ថុ ឬ​អ្នក​អាច​បើក​មើល​អ៊ីនធឺណិត​ពី​ការ​បង្រៀន​ហិរញ្ញវត្ថុ ដែល​វេ​ប​សាយ​ខ្លះ​មិន​តម្រូវ​ឱ្យ​យើង​បង់ប្រាក់​នោះ​ទេ (youtube ក៏​មាន​ដែរ​)​ ។

ទី​ ៣) រៀន​ទប់ទល់​នឹង​ការ​ចង់បាន ដែលមិនសមហេតុផង ឬមិនមែនជាតម្រូវការចាំបាច់ ​៖
លោក Suze Orman ជា​អ្នកនិពន្ធ​ល្បីឈ្មោះ​មួយ​រូប និង​ជាទី​ប្រឹក្សា​ហិរញ្ញវត្ថុ​ម្នាក់​ផង​ដែរ បាន​ណែនាំ​ថា ការ​សន្សំ​ប្រាក់​អាច​សម្រេច​បាន ដោយ​កាត់​ចោលការ​ចំណាយ​ដែល​អ្នក​ចង់បាន (​ត្រង់នេះ​សូម​បងប្អូន​កុំ​យល់​ច្រឡំ​ថា តម្រូវការ​ចាំបាច់ និង​ការ​ស្រឡាញ់​ចង់បាន វា​ទាំងនេះ​ខុស​គ្នា​)​ ។ អ្នក​ត្រូវ​តែ​ដឹង​ថា អ្វី​ដែល​អ្នក​មិន​ត្រូវការ​ដើម្បី​ចិញ្ចឹមជីវិត ហើយ​ផ្តោត​តែ​លើ​អ្វី ដែល​អ្នក​ត្រូវការ​ចាំបាច់​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ (​ត្រង់​ចំណុច​ផង​ដែរ សារព័ត៌ មាន​ក៏​ធ្លាប់​បាន​លើកយក​របស់របរ​ដែល​ចាំបាច់​និង​មិន​ចាំបាច់​យក​មក​បកស្រាយ​រួច​ហើយ​)​ ។ លោក Suze Orman បាន​ណែនាំ​បន្ត​ថា ៖ «​នៅ​ពេល​អ្នក​រៀបនឹង​ទិញ​របស់​អ្វីមួយ សូម​សួរ​ខ្លួនឯង​ថា តើ​វា​ជា​តម្រូវការ​ចាំបាច់​ត្រូវ​តែ​ទិញ​ ឬទេ? ប្រសិនបើ​វា​ជា​តម្រូវការ​សូម​ទិញ​វា​ចុះ ប៉ុន្តែ​ប្រសិនបើ​វា​គ្រាន់តែ​ជា​ការ​ចង់បាន​របស់​អ្នក​ទេ សូម​ដើរ​ឱ្យ​ហួស​តែ​ម្តង​ទៅ (​ដើរ​ចេញ​ទៅ​)​ ។ បន្ទាប់​មក​យក​លុយ ដែល​អ្នក​គិត​ថា​នឹង​ទិញ​របស់​នោះ ទៅ​ដាក់​សន្សំ​ក្នុង​គណនី​សន្សំ​វិញ​ល្អ​ជាង​ ។ ការ​ក្លាយជា​មនុស្ស​ចេះ​សន្សំ និង​ទទួល​បាន​ជោគជ័យ តម្រូវ​ឱ្យ​មាន​វិន័យ និង​ផ្លាស់​ប្តូរ​ទំលាប់​ខ្លះ​ៗ​ចោល ប៉ុន្តែ​លទ្ធផល​វា​នឹង​ធ្វើ​ឱ្យប្រាក់​សន្សំ​កាន់តែ​មាន​តម្លៃ​ ។ ការ​មាន​ទំលាប់​ត្រឹមត្រូវ​ក្នុង​ការ​ចាយវាយ ក្នុង​ការ​សន្សំ​ប្រាក់ និង​មាន​ផែនការ​សន្សំ​ប្រាក់​ច្បាស់លាស់ វា​នឹង​អាច​ជួយ​សម្រេច​ផែនការ​ជីវិត​របស់​អ្នក​ក្នុង​ពេល​អនាគត​ ៕

អត្ថបទសរសេរ ដោយ