ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​ចំនួន​១០​​នាក់​បន្ថែម​ទៀត​នៅ​ស្រុក​ព្រៃកប្បាស

3 ឆ្នាំ មុន
  • តាកែវ

​ខេត្ត​តាកែវ​ ៖ លោក នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​បានអោយ​ដឹង​កាលពី​​ព្រឹក​ថ្ងៃ​ទី​២៥ មេសា ​ឆ្នាំ​២០២១ កន្លងទៅ​នេះ​ថា ​កាលពី​​ល្ងាច​ថ្ងៃ​ទី២៤…

​ខេត្ត​តាកែវ​ ៖ លោក នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​បានអោយ​ដឹង​កាលពី​​ព្រឹក​ថ្ងៃ​ទី​២៥ មេសា ​ឆ្នាំ​២០២១ កន្លងទៅ​នេះ​ថា ​កាលពី​​ល្ងាច​ថ្ងៃ​ទី២៤ ខែមេសា ឆ្នាំ​២០២១​ មន្ត្រី​សុខាភិបាល​បាន​ធ្វើតេស្ត​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩​ចំនួន​១០​នាក់​បន្ត​ទៀត​នៅ​ក្នុងស្រុក​ព្រៃកប្បាស ហើយអ្នក​​វិជ្ជមាន​​ជំងឺ​កូ​វី​ដ​១៩​ទាំង​១០​នាក់ ក្នុង​​នោះគឺ​ត្រូវ​​បានរក​ឃើញ​នៅ​ក្នុង​ឃុំ​ស្នោ​ចំនូ​ន​៧​នាក់​ និង​ឃុំ​ព្រៃកប្បាស់​ចំនួន​៣​នាក់​។ ប​ច្ចប្ប​ន្ន​អ្នក​​​ជំងឺ​កូ​វី​ដ​ទាំង​១០​នាក់​ត្រូវ​បាន​ដាក់​អោយ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រៃកប្បាស់ ដោយឡែក​អ្នក​ពាក់ព័ន្ធ​ត្រូវ​បាន​យក​សំណាក​ទៅ​ធ្វើតេស្ត​រក​ជំងឺ​កូ​វី​ដ​និង​បាន​ណែនាំ​អោយធ្វើ​ច​ត្តា​ឡី​ស័​ក​អោយ​បាន​ត្រឹមត្រូវ​។

កន្លង​មក​អាជ្ញាធ​ខេត្តតាកែវ​បាន​ធ្វើការ​បិទ​ភូមិ​ស្នោ ឃុំ​ស្នោ ស្រុក​ព្រែក​ប្បាសជាង​មួ​យស​ប្ដា​ហ៍​កន្លង​មក​ហើយ ​បន្ទាប់​ពី​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នៅ​ក្នុងភូមិ​នេះ​ជិត​៣០​នាក​។​

លោក​នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​បាន​ធ្វើការ​អំពាវនាវ​យ៉ាង​ទទូ​ច​​ដល់​បងប្អូន​ប្រជាពលរដ្ឋ​​ទាំងអស់​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់​ក្នុង​ការ​បង្កា​រ និង​ទប់ស្កាត់​ការ​​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ​ពិសេស​ត្រូវ​អនុត្ត​អោយ​បាន​នូវ​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ