ទឹកគឺជាវត្ថុរាវដ៏មានសារសំខាន់មួយ ដែលមនុស្សគ្រប់រូបត្រូវការមិនអាចខ្វះបានដើម្បីទ្រទ្រង់ជីវិតរស់នៅឲ្យប្រព្រឹត្តទៅរាល់ថ្ងៃ តែបើជាតិទឹកនៅក្នុងរាងកាយមិនគ្រប់គ្រាន់វិញ មិនអាចឲ្យលូតលាស់ធំធាត់ និងធ្វើឲ្យស្បែកស្ងូតបែកស្រកាទៀតផង ។
ជាមួយគ្នានេះដែរលោក Michael R.Long អនុបណ្ឌិតជំនាញឯកទេសទឹកស្អាត អន្តជាតិ បានប្រាប់កោះសន្តិភាពឲ្យដឹងថា មនុស្សគ្រប់រូបនៅទូទាំងពិភពលោកយើងនេះត្រូវការទឹកជាចាំបាច់ ហើយនៅក្នុងរាងកាយរបស់មនុស្សមាន២ភាគ៣គឺត្រូវបានបង្កើតឡើងដោយទឹក ដូច្នេះបើសិនជាមនុស្សម្នាក់មានទម្ងន់១០០គីឡូក្រាម ក្នុងនោះមាន៧៥គីឡូក្រាមគឺជាទម្ងន់ទឹក ។
លោក Michael R.Long បានបន្តទៀតថា ជាទូទៅមនុស្សដែលអត់អាហារ អាចមានជីវិតរស់នៅបានរហូតដល់៣០ទៅ៦០ថ្ងៃ ប៉ុន្តែបើសិនជាខ្វះជាតិទឹកវិញយា៉ងយូររស់បានត្រឹមតែ៥ថ្ងៃប៉ុណ្ណោះអ្នកនោះនឹងស្លាប់ ។ កុំុថាឡើយខ្វះទឹករហូតដល់៥ថ្ងៃ សូម្បីតែខ្វះជាតិទឹកតែបន្តិចបន្តួចក៏អាចមានផលប៉ះពាល់ជាច្រើនដល់រូបកាយដែរដូចជា ៖
-ប៉ះពាល់ដល់ការគិត ប្រព័ន្ធខួរក្បាលមិនអាចដំណើរការល្អ ។
-ធ្វើឲ្យស្បែកស្ងួត ប្រេះបែកស្រកា ។
-ហេវហត់ គ្មានកម្លាំង ។
-អាចបណ្តាលឲ្យកើតមានជំងឺផ្សេងៗទៀត ដោយសារតែខ្វះជាតិទឹកនេះ ។
ជាការពិត ទឹកដែលលោកអ្នកទទួលទានក៏គួរកំណត់ឲ្យបានត្រឹមត្រូវដែរ តែអ្វីដែលជាការប្រសើរនោះគឺត្រូវទទួលទានឲ្យបាន១ថ្ងៃពី៣ទៅ៤លីត្រ ពោលគឺកាន់តែច្រើនកាន់តែល្អ ។
រាល់ថ្ងៃនេះ មនុស្សម្នាក់ៗ តែងតែទទួលទានទឹកត្រឹមតែពី២ទៅ៣លីត្រប៉ុណ្ណោះក្នុងមួយថ្ងៃ តែដើម្បីឲ្យរាងកាយរឹងមាំង និងមានសុខភាពល្អអាចចៀសផុតពីជំងឺផ្សេងៗនោះ លោកអ្នកចាំបាច់ត្រូវទទួលទានទឹកឲ្យបានច្រើនជាងនេះ ជាការប្រសើរ ៕
ចែករំលែកព័តមាននេះ