ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេវាដឹកជញ្ជួនមានឧបសគ្គក្នុងការបញ្ជួនស្បៀងអាហារឱ្យដល់ដៃពលរដ្ឋក្នុងតំបន់បិទខ្ទប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រៅពីការខ្វះខាតថវិកាទិញស្បៀង គ្មានស្បៀង និងទំនិញគ្រប់គ្រាប់ដើម្បីទិញគ្រឿងឧបភោគបរិភោគ ជាពិសេសប្រឈមនឹងទំនិញឡើងថ្លៃនោះ សេវាដឹកជញ្ជួនទំនិញឲ្យដល់ដៃពលរដ្ឋដែលនៅតំបន់បិទខ្ទប់ ពិសេសនៅតំបន់ក្រហម មានការលំបាកជាខ្លំាង ។…

រាជធានីភ្នំពេញ ៖ ក្រៅពីការខ្វះខាតថវិកាទិញស្បៀង គ្មានស្បៀង និងទំនិញគ្រប់គ្រាប់ដើម្បីទិញគ្រឿងឧបភោគបរិភោគ ជាពិសេសប្រឈមនឹងទំនិញឡើងថ្លៃនោះ សេវាដឹកជញ្ជួនទំនិញឲ្យដល់ដៃពលរដ្ឋដែលនៅតំបន់បិទខ្ទប់ ពិសេសនៅតំបន់ក្រហម មានការលំបាកជាខ្លំាង ។ ពលរដ្ឋត្អូញត្អែរថា ពេលខ្លះពួកគាត់បានបញ្ជាទិញទំនិញតាមអនឡាញ ប៉ុន្តែបានចំណាយពេលរង់ចំាច្រើនថ្ងៃទើបបានទំនិញនោះមកដល់ដៃ គឺមកដល់ពេលដែលសាច់ បន្លែ បានខូចគុណភាពមិនអាចទទួលទានបានទៅហើយ ។

លោក សុផល ពលរដ្ឋម្នាក់រស់នៅក្នុងរាជធានីភ្នំពេញ បាននិយាយថា លោកមានគ្រឿងឧបភោគបរិភោគជា ត្រី សាច់មាន់ អង្ករដែលបងប្អូនបានផ្ញើពីខេត្តតាកែវមក ប៉ុន្តែទំនិញទំាងអស់នោះប្រើរយៈពេល ៦ថ្ងៃទើបមកដល់គ្រួសារលោក ។ លោកថា ពេលទំនិញមកដល់ផ្ទះសាច់ និងបន្លែបានខូចគុណភាពមិនអាចទទួលទានទៅហើយ ។ លោកបានត្អូញត្អែរថា ការបិទខ្ទប់ទីក្រុងភ្នំពេញភ្លាមៗបានធ្វើឲ្យគ្រួសារលោកជួបបញ្ហាខ្វះស្បៀងជាខ្លំាងពីព្រោះមិនបានត្រៀមទុក ។

អ្នកស្រី បុប្ផា ពលរដ្ឋម្នាក់ទៀតនៅភ្នំពេញ និយាយថា សេវាដឹកជញ្ជួនជាផ្នែកសំខាន់ណាស់នៅក្នុងពេលបិទខ្ទប់នេះ ក្នុងការបញ្ជូនស្បៀងអាហារដល់ដៃពលរដ្ឋមានចំណីអាហារទទួលទានគ្រប់គ្រាន់ ប៉ុន្តែអ្នកស្រីបានមើលឃើញថា សេវានេះមានតែក្រុមហ៊ុនឯកជនតិចតូចប៉ុណ្ណោះ បានដំណើរការ មិនគ្រប់គ្រាន់នៅពេលមានមានតម្រូវការដូចពេលបច្ចុប្បន្ននេះ ។ «ខ្ញុំបានបញ្ញាទិញបន្លែ ត្រីសាច់ តាមអនឡាញ តំាងពីមិនទាន់មានការបិទខ្ទប់រាជធានីភ្នំពេញមកម្លេះ ពីមុនខ្ញុំបញ្ជាទិញភ្លាមមានអ្នកដឹកមកដល់ផ្ទះភ្លាម ប៉ុន្តែពេលនេះគឺអត់ទេ យើងកុម្ម៉ង់ទិញថ្ងៃនេះ មួយថ្ងៃ ឬពីរថ្ងៃក្រោយទើបមានអ្នកដឹក ដូច្នេះខ្ញុំកុម្ម៉ង់ស្បៀងនៅពេលបន្លែ និងសាច់នៅក្នុងទូរទឹកកកខ្ញុំជិតអស់ ខ្ញុំមិនទុករហូតអស់គ្មានអ្វីហូប ទើបទិញនោះទេ បើធ្វើដូច្នេះប្រាកដជាគ្មានអ្វីទទួលទានឡើយ» ។ អ្នកស្រីបន្ថែមថា សូមឲ្យអាជ្ញាធរគិតគូរពីបញ្ហានេះបន្ថែម ។ ពលរដ្ឋលំបាករឿងគ្មានប្រាក់ទិញស្បៀងហើយ គួរណាមានសេវាដឹកជញ្ជួននេះជួនពលរដ្ឋឲ្យបានរលូនផង ។

ចំណែកលោក ធី ពលរដ្ឋម្នាក់ទៀតនិយាយថា ក្នុងស្ថានភាពបិទខ្ទប់សេវាកម្មដឹកជញ្ជូនទំនិញត្រូវការចាំបាច់ដើម្បីបំពេញតម្រូវការក្រពះ ។ ប៉ុន្តែការដឹកជញ្ជួនកំពុងជួបឧបសគ្គខ្លំាង ។លោកថា នៅពេលពលរដ្ឋមិនអាចេញពីផ្ទះបាន មានតែសេវាដឹកជញ្ជួនទេជួយសម្រួល ប៉ុន្តែពេលនេះលំបាកណាស់ ។ មានអាហារទិញ ប៉ុន្តែគ្មានអ្នកដឹកមកឲ្យឡើយ ។ «អ្នកដឹកខ្លះមិនចង់ប្រឈមនឹងការឆ្លងកូវីដ ១៩ គាត់ឈប់សម្រាកនៅពេលនេះ ។ ចំណែកអ្នកនៅប្រកបរបរនេះខ្លះត្អូញថា អាជ្ញាធរតឹងតែងពេកមិនអាចដឹកជញ្ជួនបានភ្លាមៗបានទេ» ។

លោក យ៉ង់ សំាងកុមារ អតីតប្រធានអង្គការសេដាក់ និងជាម្ចាស់ផ្សារធម្មជាតិលក់បន្លែ ត្រីសាច់ នៅភ្នំពេញនាពេលបច្ចុប្បន្ននេះ បានលើកឡើងថា ក្រុមអ្នកដឹកជញ្ជូនស្បៀងទៅតាមផ្ទះជាក្រុមសមរភូមិមុខសំខាន់មួយដែរក្នុងការជួយកម្ពុជាប្រយុទ្ធទប់ទល់កូវីដ ១៩ ។ «យើងពិតជាត្រូវការក្រុមនេះ ។ ខ្ញុំយល់ថា រដ្ឋបាលរាជធានីភ្នំពេញគួរតែមានគោលការណ៍ជួយឲ្យក្រុមនេះទទួលបានវ៉ាក់សាំងមុនគេ និងទទួលបានការសម្រួលថែមទៀតក្នុងការដឹកឆ្លងពីតំបន់មួយទៅតំបន់មួយ ។ លោកបានបន្តថា កសិករនៅកំពុងជួបការលំបាកក្នុងការយកផលិតផលចូលរាជធានីភ្នំពេញ និងខ្វះកន្លែងស្តុក និងបែកចែកបន្លែ និងស្បៀងផ្សេងទៀត» ។

រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅមុននេះបានចេញលិខិតបញ្ជាក់ប្រាប់ពលរដ្ឋថា កម្ពុជាមិនខ្វះបន្លែ និងកសិផលជាស្បៀងអាហារដើម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋនៅក្នុងដំណាក់កាល់បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ប៉ុន្តែអ្វីដែលជាបញ្ហា គឺការដឹកជញ្ជូនចេញ-ចូលរាជធានី ។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានប្រាប់អ្នកសារព័ត៌មានបន្ថែមថា ក្រសួងកសិកម្មបាននឹងកំពុងពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរ ចំពោះបញ្ហាធ្វើយ៉ាងណាដើម្បីបញ្ជួនស្បៀងអាហារឆ្លើយតម្រូវការពលរដ្ឋទាន់ពេលវេលានេះ លោកបានបញ្ជាក់ថា គេអាចបង្កើតជាស្ដង់ថ្មីសម្រាប់លក់បន្លែ ត្រីសាច់ នៅតាមទីតាំងណាដែលពលរដ្ឋមានតម្រូវការជាក់ស្ដែង ជាដើម ។ 

សូមជម្រាបថា នៅពេលនេះក្រសួងពាណិជ្ជកម្ម បានកំពុងចាត់ចែងឲ្យមានស្តង់លក់ស្បៀងចំបាច់មួយចំនួន នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅជិតៗតំបន់ក្រហមដើម្បីងាយស្រួលដល់ពេលចេញមកទិញស្បៀងអាហារ នៅក្នុងនោះមានដូចជា ក្នុងខណ្ឌមានជ័យមាន៣ ទីតាំងគឺទល់មុខស្ថានីយប្រេងឥន្ធនៈ PTT ភូមិស្ទឹងមានជ័យចាស់ សង្កាត់ស្ទឹងមានជ័យទី ១ នៅទល់មុខសាលា CUS ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យទី ១ និងនៅទល់មុខកងរាជអាវុធហត្ថក្រុង ភូមិដំណាក់ធំ ៥ សង្កាត់ស្ទឹងមានជ័យទី ៣ ។

ចំណែកនៅក្នុងខណ្ឌពោធិ៍សែនជ័យមាន ៤ ទីតាំង ទីមួយនៅទល់មុខ K-Mall ភូមិតំពាំងថ្លឹង ២ សង្កាត់ចោមចៅ ១ ទី ២ នៅទល់មុខផ្សារឯករាជ្យ ១ (ធនាគារកាណាឌីយ៉ា) ភូមិត្រពាំងថ្លឹង ២ សង្កាត់ចោមចៅ ១ ទី ៣ នៅទល់មុខផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង ៤ សង្កាត់ចោមចៅ ១ និងទី ៤ នៅទល់មុខរោងចក្រ ហុងដាកម្ពុជា ភូមិត្រពាំងថ្លឹង ៣ សង្កាត់ចោមចៅ ១ ។ ចំពោះនៅខណ្ឌទួលគោក មាន ១ ទីតាំង នៅលើផ្លូវ ៣៦៦ កែងផ្លូវ ២៤៥ ភូមិ ១២ សង្កាត់បឹងសាឡាង ។ នៅខណ្ឌសែនសុខ មាន ៣ ទីតាំង គឺទី ១ នៅទល់មុខផ្សារបឹងឈូក ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ទី ២ ផ្លូវចូលទល់មុខហ្គ្រេនភ្នំពេញ ភូមិសំរោង សង្កាត់ឈ្មួញនិងទី៣នៅមុខមជ្ឈមណ្ឌល Water Park ភូមិទឹកថ្លា សង្កាត់ទឹកថ្លាជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ