ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​បិទ​ភូមិ​សំបូរ ក្រោយ​ពី​រក​ឃើញ​ពលរដ្ឋ​ឆ្លង​កូ​វី​ដ​១៩​ជា​បន្តបន្ទាប់

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ តាម​រយៈ​ការ​ស្រាវជ្រាវ​របស់​អាជ្ញាធរ​មូលដ្ឋាន​រួម​នឹង​ជំនាញ​សុខាភិបាល បាន​រក​ឃើញ​ថា មន្ត្រី​ម្នាក់​បម្រើ​ការងារ​នៅ​មណ្ឌល​សុខភាព​សំបូរ ស្ថិត​ក្នុង​ឃុំ​សំបូរ​ស្រុក​បា​ធា​យ បាន​ឆ្លង​កូ​វី​ដ​-១៩​។ មណ្ឌល​សុខភាព​នេះ ត្រូវ​បាន​អាជ្ញាធរ​បិទ​ជា​បណ្ដោះ​អាសន្ន បន្ទាប់​មក​ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជា​បន្តបន្ទាប់​ចំនួន​៥​នាក់​ទៀត…

ខេត្តកំពង់ចាម ៖ តាម​រយៈ​ការ​ស្រាវជ្រាវ​របស់​អាជ្ញាធរ​មូលដ្ឋាន​រួម​នឹង​ជំនាញ​សុខាភិបាល បាន​រក​ឃើញ​ថា មន្ត្រី​ម្នាក់​បម្រើ​ការងារ​នៅ​មណ្ឌល​សុខភាព​សំបូរ ស្ថិត​ក្នុង​ឃុំ​សំបូរ​ស្រុក​បា​ធា​យ បាន​ឆ្លង​កូ​វី​ដ​-១៩​។ មណ្ឌល​សុខភាព​នេះ ត្រូវ​បាន​អាជ្ញាធរ​បិទ​ជា​បណ្ដោះ​អាសន្ន បន្ទាប់​មក​ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជា​បន្តបន្ទាប់​ចំនួន​៥​នាក់​ទៀត ហើយ​ត្រូវ​បាន​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ អមដំណើរ​ដោយ​អភិបាលរង​ខេត្ត អញ្ជើញ​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២១ ដោយ​តម្រូវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ខិតខំ​នាំ​គ្នា​ទប់ស្កាត់​ឲ្យ​បាន​ផុសផុល​។

តាម​ប្រភព​ពី​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ពី​ករណី​វិជ្ជមាន​កូ​វី​ដ​១៩ ក្នុង​នោះ​រួម​មានឈ្មោះ ៖១. ឈ្មោះ​ខៃ លន ភេទ​ស្រី អាយុ​៥១​ឆ្នាំ ២. ឈ្មោះ ខុ​ម ផានិត ភេទ​ប្រុស អាយុ​១១​ឆ្នាំ ៣. ឈ្មោះ​ខៀវ ម៉េ​ង​ស្រួយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ៤. ឈ្មោះ​ខៀវ ដា​លី​ន ភេទ​ស្រី អាយុ​៣២​ឆ្នាំ និង​៥. ឈ្មោះ​ខៀវ ឈាង​ម៉ៃ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ។ ក្រោយ​ក្រុម​ឆ្លើយ​តប​បន្ទាន់​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក បាន​ចុះ​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល ដើម្បី​ជៀសវាង​កុំ​ឲ្យ​ជំងឺ​នេះ​រីក​រាលដាល​ឆ្លង​បន្ត​ពី​ម្នាក់​ទៅ​ម្នាក់​។

អាជ្ញាធរ​មូលដ្ឋាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា ចំពោះ​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ ឈ្មោះ ខៀវ ម៉េ​ង​ស្រួយ ក្នុង​នោះ​រួម​មាន ៖ ១. ឈ្មោះ រឿ​ន ម៉ា​ណែ​ត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ២. ឈ្មោះ​ភ័ស សុ​ផាត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​។ ដោយឡែក​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ ឈ្មោះ ខៀវ ដា​លី​ន មានឈ្មោះ​ដូច​ជា ៣. ឈ្មោះ​ឃាង សុខ​ខុំ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ។

រីឯ​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ ឈ្មោះ ខៃ លន​, ឈ្មោះ​ខុ​ម ផានិត និង ឈ្មោះ​ខៀវ ឈាង​ម៉ៃ ក្នុង​នោះ​មាន ៖ ៤. ឈ្មោះ​ហ៊ួ ដើ​ង ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ៥. ឈ្មោះ​ពិន លី ភេទ​ស្រី អាយុ​៦០​ឆ្នាំ ៦. ឈ្មោះ​ហុង ស្រី​អូន ភេទ​ស្រី អាយុ​១៨​ឆ្នាំ ៧. ឈ្មោះ​ខន ណា​ន ភេទ​ស្រី អាយុ​៦២​ឆ្នាំ ៨. ឈ្មោះ​ជួប ឌឿ​ន ភេទ​ស្រី អាយុ​៦១​ឆ្នាំ ៩. ឈ្មោះ​ប៊ិ​ន អិត ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ១០. ឈ្មោះ​ឡេ​ង លី ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ១១. ឈ្មោះ​ភឿន សោ​ភ័​ណ្ឌ ភេទ​ស្រី អាយុ​៤២​ឆ្នាំ ១២. ឈ្មោះ​ហុង សុខ​ហេង ភេទ​ស្រី អាយុ​១១​ឆ្នាំ ។

ដោយឡែក​អ្នក​ប៉ះពាល់​ប្រយោល ក្នុង​នោះ​មាន ១. ឈ្មោះ​ឌី ខន ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ២. ឈ្មោះ​កែម គុណ​ហេង ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ៣. ឈ្មោះ​ប៊ី សំអាង ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ៤. ឈ្មោះ​រឿង ម៉​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៥. ឈ្មោះ​រឿ​ន នី​តា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ៦. ឈ្មោះ​រឿ​ន លុយ​ហួរ ភេទ​ប្រុស អាយុ​១១​ឆ្នាំ ៧. ឈ្មោះ​ហី​ម យី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ៨. ឈ្មោះ​មាំ សុជាតា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ៩. ឈ្មោះ​ហី​ម ស្រី​វន ភេទ​ស្រី អាយុ​៣២​ឆ្នាំ ១០. ឈ្មោះ​យ៉ុ​ន ស្រី​លី​ម ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ១១. ឈ្មោះ​អន ភ័​ស្ត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ១២. ឈ្មោះ​ភ័ស រក្សា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ១៣. ឈ្មោះ​លាង លី​ហេង ភេទ​ប្រុស អាយុ​៦​ឆ្នាំ ១៤. ឈ្មោះ​លាង លី​ហ៊ា​ង ភេទ​ស្រី អាយុ​៧​ឆ្នាំ ១៥. ឈ្មោះ​ហុំ ស្រី​ណា​ក់ ភេទ​ស្រី អាយុ​៥​ឆ្នាំ ១៦. ឈ្មោះ​តន អន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ១៧. ឈ្មោះ​អន ស្រី​លី ភេទ​ស្រី អាយុ​៣២​ឆ្នាំ ១៨. ឈ្មោះ​ផល្លា រតនា ភេទ​ប្រុស អាយុ​២​ឆ្នាំ ១៩. ឈ្មោះ​ផល្លា លី​កា ភេទ​ស្រី អាយុ​៥​ឆ្នាំ ២១. ឈ្មោះ​ធី អូន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ២១. ឈ្មោះ​ផ​ន កេង ភេទ​ស្រី អាយុ​៣០​ឆ្នាំ ២២. ឈ្មោះ​អូន ផានិត ភេទ​ប្រុស អាយុ​៨​ឆ្នាំ ២៣. ឈ្មោះ​អូន លី​តា ភេទ​ស្រី អាយុ​១​ឆ្នាំ ២៤. ឈ្មោះ​សុ​ន អង្គត់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ២៥. ឈ្មោះ​សុ​ន ច​យ ភេទ​ប្រុស អាយុ​១០​ឆ្នាំ និង​២៦. ឈ្មោះ រី ផាត ភេទ​ប្រុស អាយុ​៦២​ឆ្នាំ។

គួរ​បញ្ជាក់​ថា អ្នក​ប៉ះពាល់​ផ្ទាល់​សរុប​១២​នាក់​ខាងលើ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ខេត្តកំពង់ចាម​ហើយ ដោយឡែក​អ្នក​ប៉ះពាល់​ប្រយោល​សរុប​២៦​នាក់​វិញ ក៏​បានអោយ​ពួក​គាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ​ផង​។ ក្នុង​នោះ​ផង​ដែរ អ្នក​ដែល​ប៉ះពាល់​ផ្ទាល់ ក៏​កំពុង​ទៅ​បាន​យក​សំណាក​ទៅ​ពិនិត្យ​នៅ​រាជធានី​ភ្នំពេញ ព្រមទាំង​បាន​បញ្ជូន​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្រុង​កំពង់ចាម ដោយ​មានការ​តាមដាន​សុខភាព​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​។

អាជ្ញាធរ​មូលដ្ឋាន​បញ្ជាក់​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២៣ មេ​សា​២០២១ រដ្ឋបាល​ខេត្តកំពង់ចាម បាន​ចេញ​សេចក្តីសម្រេច​ពី​ការ​បិទ​ខ្ទប់​ជា​បណ្ដោះអាសន្ន​នៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម​ដែល​មាន​ប្រជាពលរដ្ឋ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហ​គមន៍​២០​កុម្ភៈ ដោយ​សម្រេច​បិទ​ចាប់ពី​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២១ រហូត​ដល់​មានការ​ជូនដំណឹង​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ