ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​អធិការដ្ឋាន​ខណ្ឌទួលគោក! ចាប់​ជនសង្ស័យ​ឆក់​ម្នាក់​ប្រាប់​ថាមិន​ស្រួលខ្លួន​៤​ថ្ងៃ​ហើយ ​វាស់​កម្តៅ​ជិត៣៨​អង្សា​ម៉ាស៊ីន​រោ​ទិ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ នគរបាលខណ្ឌទួលគោក​មានការ​ភ័.យ​ខ្លាច នាំ​គ្នា​ប្រុង​ប្រយ័ត្ន​បាញ់​អាល់កុល​គ្រប់​ៗ​គ្នា ខ​ណៈ​ពេល​ដែល​ចាប់ខ្លួន ជនសង្ស័យ​ឆក់​ទូរស័ព្ទ​ម្នាក់​ប​ញ្ចូ​ន​ទៅ​កាន់​អធិការដ្ឋាន ហើយ​ជន​នោះ​ប្រាប់​ថា មិន​ស្រួល​ខ្លួនអស់​រយៈ​ពេល​៤​ថ្ងៃ​កន្លង​មក​ហើយ និង​ធ្វើកា​វាស់​កម្តៅ​ឡើង​ដល់​៣៧,៥០​អង្សា​ ​រហូត​ម៉ាស៊ីន​រោ​ទិ៍​អោយ​សញ្ញា​ទៀតផង​​។…

រាជធានី​ភ្នំពេញ​ ៖ នគរបាលខណ្ឌទួលគោក​មានការ​ភ័.យ​ខ្លាច នាំ​គ្នា​ប្រុង​ប្រយ័ត្ន​បាញ់​អាល់កុល​គ្រប់​ៗ​គ្នា ខ​ណៈ​ពេល​ដែល​ចាប់ខ្លួន ជនសង្ស័យ​ឆក់​ទូរស័ព្ទ​ម្នាក់​ប​ញ្ចូ​ន​ទៅ​កាន់​អធិការដ្ឋាន ហើយ​ជន​នោះ​ប្រាប់​ថា មិន​ស្រួល​ខ្លួនអស់​រយៈ​ពេល​៤​ថ្ងៃ​កន្លង​មក​ហើយ និង​ធ្វើកា​វាស់​កម្តៅ​ឡើង​ដល់​៣៧,៥០​អង្សា​ ​រហូត​ម៉ាស៊ីន​រោ​ទិ៍​អោយ​សញ្ញា​ទៀតផង​​។

​ហេតុការណ៍​បង្ក្រាប​ចាប់​បាន​ជនសង្ស័យ​ឆក់​​ម្នាក់​ខាងលើ​នេះ​បាន​​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេ​សា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​លេខ​១៩២Z សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ​រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​រូប​នោះ​ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា ឈ្មោះ​ទូច ធី អាយុ​៣២​ឆ្នាំ មាន​លំនៅ​ម្តុំ​គល់​ស្ពាន​ស្ទឹង​មាន​ជ័យ ក្នុងភូមិទី​៥ សង្កាត់​ស្ទឹង​មាន​ជ័យ២ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ ។​ ចំណែកនារី​ជា​ម្ចាស់​ទូរស័ព្ទ​ឈ្មោះ​វ៉​ន សុខ​ណា ភេទ​ស្រី​ អាយុ៣៦ឆ្នាំ មុខរបរ​លក់​បាយ មាន​លំនៅ​តាម​ផ្លូវ​លេខ​២០២ ក្បែរ​កន្លែង​កើតហេតុ​ខាងលើ ។

​ តាម​​ប្រភព​ព័ត៌មាន​អោយ​ដឹង​ទៀត នៅ​មុន​ពេល​កើតហេតុ នារី​រង​គ្រោះ​បាន​អង្គុយ​កាន់​ទូរស័ព្ទ​និយាយ​នៅ​ចំណុច​តាម​ផ្លូវឌឿងហែម​លេខ ១៩២Z​ ក្រោយ​ផ្ទះ ស្រាប់តែ​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា ពាក់​ស្លាក​លេខ ភ្នំពេញ​១BQ.៦៦១២ ​មក​ក្បែរ​ ហើយ​ជន​ម្នាក់​ដែល​ជា​អ្នក​ឌុ​ប​បាន​ទះកំភ្លៀង​​នារីរងគ្រោះ​១​ដៃ ហើយ​ម្នាក់​ដែល​ជិះ​ក្រោយ​(​ជនសង្ស័យ​ចាប់ខ្លួន​បាន​​) ​ក៍បាន​ស្ទុះ​មក​ឆក់​ទូរស័ព្ទ​បាន​សម្រេចតែម្តង​ ។

​តាម​​ប្រភពពី​នារី​ម្ចាស់​ទូរស័ព្ទ​បានអោយ​ដឹង​ទៀត​ថា នៅពេលជនសង្ស័យ​២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទពីនាង ខ​ណៈនោះ​នាង​បាន​ស្រែក​ចោរៗ ហើយ​ស្ទុះ​ទៅ​ចាប់ប្រតាយ​ប្រតប់​ ភ្លាម​ៗ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះក៏​បាន​ស្ទុះ​ចេញ​មក​ជួយ​ស្ទាក់​ចាប់​បានជនសង្ស័យ​​ម្នាក់ ។ ​ចំណែក​ម្នាក់​ទៀត​បាន​ផ្តួល​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ។​ ដោយឡែក​ជនសង្ស័យម្នាក់នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​កម្លាំង​នគរបាល​ខណ្ឌ ចុះ​ទៅ​នាំ​ខ្លួន​ប​ញ្ចូ​ន​មក​កាន់​អធិការដ្ឋាន​ខណ្ឌទួលគោក ។

​តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា នៅ​ពេល​នាំ​ខ្លួន​ទៅ​ដល់​អធិការដ្ឋាន​នគរបាល​ក៍បាន​ចេញ​មក​ទទួល ​និង​ថតរូប​ ស្រាប់តែ​ជនសង្ស័យ​ប្រាប់​ថា មិន​ស្រួលខ្លួន (​ផ្តាសាយធំ​) រយះ​ពេល​៤​ថ្ងៃកន្លងមកហើយ ពេលនោះ​នគរបាល​ក៍បាន​នាំ​ចូល​ទៅ​ខាងក្នុងវាស់​កម្តៅ​ឡើង​ដល់​៣៧,៥០​អង្សា​ ហើយ​ម៉ាស៊ីន​វាស់កំដៅ​​រោទិ៍​ជា​​សញ្ញា រួច​​ក៍បាន​នាំ​ចេញ​មក​ក្រៅវិញ​ ។​ ទន្ទឹមនឹង​​នោះ សមត្ថកិច្ច​ម្នាក់​ៗ​មានការ​ភ័.យ​​ខ្លាច ​និង​ប្រុង​ប្រយ័ត្ន​ ហើយ​នាំ​គ្នា​បាញ់​អាល់កុល​គ្រប់​គ្នា ។ ​លុះ​ក្រោយមក ក៍បាន​វាស់​កម្តៅ​​ចំនួន​​២​ដង​ទៀត ទើប​កម្តៅ​ចុះ​មក​នៅ​ត្រឹម​៣៦​អង្សា​វិញ ។​

ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ថា ជនសង្ស័យ​មាន​វិជ្ជមាន​កូ​វី​ដ​១៩​ឬ​យ៉ាងណា​នោះ​ទេ ។ ​បើសិន​ជនសង្ស័យ​មាន​វិជ្ជមាន​កូ​វី​ដ អាច​ប្រឈម​​ការ​ឆ្លង​ទៅ​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ដែល​ចាប់​នោះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ