ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្តែកសៀង​មាន​អត្ថប្រយោជន៍ដល់​សុខភាព​យ៉ា​ង​ណាខ្លះ?

10 ឆ្នាំ មុន

ផ្អែក​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​សណ្តែកសៀង​ជា​ឃ្លាំង​នៃ​អត្ថប្រយោជន៍​ដល់​សុខភាព​យ៉ាង​ពិសេស ។ ចូរ​ពិនិត្យ​មើល​សារ​ប្រយោជន៍​ដែល​វា​ផ្តល់​ឱ្យ​រាង​កាយ​របស់​យើង​ដូច​ខាងក្រោម ៖

១-​ជា​ប្រភព​ប្រូ​តេ​អីុ​ន ៖
សណ្តែកសៀង​ត្រូវ​គេ​គិត​ថា ជា​ប្រភព​ប្រូ​តេ​អុ​ី​ន​ដ៏​សម្បូរ​បែប​សម្រាប់​រាង​កាយ ។

២-​កាត់​បន្ថយ​ហានិភ័យ​ដោយ​ជំងឺ​ទាក់ទង​នឹង​បេះដូង ៖
សារធាតុ​សរសៃ​ដែល​ងាយ​រលាយ​ក្នុង​សណ្តែកសៀង​ជួយ​សម្រួល​ឱ្យ​មានការ​ថយ​ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល ហើយ​ទីបំផុត​កាត់​បន្ថយ​បាន​អត្រា​ប្រឈម​ជាមួយនឹង​ជំងឺ​នានា​ដែល​ទាក់ទង​នឹង​បេះដូង ។

៣-​ជួយ​ឱ្យ​ចុះ​ទម្ងន់ ៖
ប្រូ​តេ​អីុ​ន​សណ្តែកសៀង​មាន​សារធាតុ​ខ្លាញ់​ទាប តែ​មានគុណ​ភាព​ខ្ពស់ ។ នៅ​ពេល​ដែល​អ្នក​ផឹកទឹក​សណ្តែក​ដោយ​មិន​ដាក់​ស្ករ វា​នឹង​ធ្វើ​ឱ្យ​អ្នក​ឆ្អែត​បាន​យូរ កាត់​បន្ថយ​បានការ​ញ៉ាំ​ច្រើន​ដង ។

៤-​ទប់ស្កាត់​ជា​ពិសេស​លើ​មហារីក​ដោះ ៖
ដោយសារ​វា​ផ្ទុក​ដោយ​សមាសធាតុ​ច្រើន​យ៉ាង ដូច្នេះ​អាហារ​ធ្វើ​ពី​សណ្តែកសៀង​មាន​ឥទ្ធិពល​លើ​មហារីក​ដោះ ។ សណ្តែកសៀង​ត្រូវ​គេ​គិត​ថា សម្បូរ​ទៅ​ដោយសារ​ធាតុ Phytoestrogen​ដែល​អាច​បន្ថយ​នូវ​ផលិតកម្ម​អ័រម៉ូន Testosterone ។

៥-​ធ្វើ​ឱ្យ​ឆ្អឹង​រឹង​មាំ ៖
បញ្ចូល​សណ្តែក​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក​អាច​កាត់​បន្ថយ​បាន​នូវ​បញ្ហា​ឆ្អឹង ។ សារធាតុ Isoflavones នៅ​ក្នុង​សណ្តែក​នឹង​ជួយ​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ដោយ​ជំងឺ​ពុក​ឆ្អឹង ។

៦-​បង្កើន​កម្លាំង​ប្រព័ន្ធ​ការពារ​រាង​កាយ ៖
អាហារ​ធ្វើ​ពី​សណ្តែកសៀង​ត្រូវ​គេ​ដឹង​ថា​សម្បូរ​ដោយ Saponins ដែល​នៅ​លាយឡំ​ជាមួយ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ពោះវៀន ហើយ​ទប់ស្កាត់​នូវ​ការ​ស្រូប​យក ។ Saponins បាន​ធ្វើ​ឱ្យ​វា​មាន​ផល​ល្អ​ក្នុង​ការ​ជួយ​ជំរុញ​កម្លាំង​ប្រព័ន្ធ​ការពារ​រាង​កាយ ។

ជម្រើស​ដ៏​ត្រឹមត្រូវ​ថា​តើ​លោក​អ្នក​គួរ​ទទួលទាន​អ្វី​ដែល​ជា​ការ​សម្រេចចិត្ត​យ៉ាង​សំខាន់បំផុត ៕