ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ឃុំខ្លួន​មន្ត្រី​យោធា​ ​បណ្តោះអាសន្ន ករណី​ជិះ​ម៉ូតូ​បុក​បា​រ៉ា​ស់ ជេរ​និង​វាយ​សមត្ថកិច្ច​នៅ​គោលដៅ​បិទ​ខ្ទប់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង នឹង​ជា​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជា​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២១​នេះ​ថា…

រាជធានី​ភ្នំពេញ ៖ លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង នឹង​ជា​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជា​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២១​នេះ​ថា លោក សេង លាង អនុប្រធាន​សាលាដំបូង ជា​ចៅក្រម​ស៊ើបសួរ បាន​សម្រេច​ឃុំខ្លួន​មន្ត្រី​យោធា​ម្នាក់​ពាក់​ពន្ធ​ករណី​ជិះ​ម៉ូតូ​បុក​បា​រ៉ា​ស់ ជេរ​ប្រមាថ នឹង​វាយ​វា​យស​សមត្ត​កិច្ច កំពុង​អនុវត្ត​វិធានការ​បិទ​ខ្ទប់ ដាក់​ពន្ធនាគា​ជា​បណ្តោះអាសន្ន ។

ការ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ពី​សំណាក់​លោក​ចៅក្រម​ស៊ើបសួរ​នេះ គឺ​យោង​ទៅ​លើ​ការ​ចោទប្រកាន់​ជា​ផ្លូវការ របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​ទៅ​នឹង​អំពើ​ហិង្សា​ជា​បទល្មើស​ព្រហ្មទណ្ឌ នឹង​បទល្មើស​ស្តី​ពី​វិធានការ​បិទ​ខ្ទប់ ដើម្បី​ប្រឆាំង​កូ​វី​ដ​-១៩ តាម​មាត្រា​៤ នឹង​មាត្រា​១១ ។

ជនសង្ស័យ​ឈ្មោះ ខៀវ ចាន់​សុភ​ក្ត្រា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​មន្ត្រី​យោធា មាន​ឋាន​ន្ទ​រ​ស័​ក្ត​ថ្នាក់​អនុសេនីយ៍ឯក​(​ស័​ក្ត​៣) នឹង​មាន​ទីលំនៅ​ផ្ទះ​លេខ ២២AE0 ផ្លូវ​៥៧២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១ លោក សឿ​ន មុនី​រ័​ត្ន ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ការ​ស៊ើបសួរ​សំណុំរឿង​មន្ត្រី​យោធា​ខាងលើ​នេះ ដែល​ជាប់​ពាក់​ពន្ធ​ករណី​ជិះ​ម៉ូតូ​បុក​បា​រ៉ា​ស់ ជេរ​ប្រមាថ នឹង​វាយ​លើ​សមត្ថកិច្ច​កំពុង​អនុវត្ត​វិធានការ​បិទ​ខ្ទប់ ដោយ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​រាជធានី​ភ្នំពេញ នឹង​ក្រុង​តា​ខ្មៅ ក្នុង​ខេត្តកណ្តាល ដែល​ជាទី​តាំង​ឆ្លង​រីក​រាលដាល​នូវ​ជំងឺ​កូ​វី​ដ​-១៩ ។

សូម​រម្លឹក​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ មេ​សា មាន​ហេតុការណ៍​មួយ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ចំណុច​គោលដៅ​បិទ​ខ្ទប់​ការ​ធ្វើ​ដំណើរ​ចំណុច​រង្វង់​មូល​តា​ព្រហ្ម ក្នុងភូមិ​ទី​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដោយ​កម្លាំង​សមត្ត​កិច្ច​គ​របាល​ខណ្ឌ​ជ្រោយចង្វារ បាន​ធ្វើការ​ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់ ដែល​បាន​ជិះ​ម៉ូតូ​បុក​បា​រ៉ា​ស់ ហើយ​ជេរ​ប្រមាថ និង​វា​យមក​លើស​មត្ត​កិច្ច​បណ្តាល​ឲ្យ​រង​របួស​មន្ត្រី​នគរបាល​ម្នាក់​ឈ្មោះ វេ​ង ឌី​ណា ភេទ​ប្រុស ពាក់​ស័ក្តិ​៣ បែក​ចិញ្ចើម​ផ្នែក​ខាងស្ដាំ ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្យាបាល​ភ្លាម​ៗ ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​មន្ត្រី​យោធា​នោះ ជា​មនុស្ស​កើត​ជំងឺ​ស​សៃ​ប្រសាទ ផ្តើម​ចេញពី​វិ​បត្ត​ក្នុង​ក្រុម​គ្រួសារ ដោយ​ជួប​ទុក្ខ​យ៉ាងធ្ងន់ធ្ងរ ។ នៅ​ព្រឹក​ថ្ងៃ​ចូល​តុលាការ គេ​សង្កេត​ឃើញ បុរស​ម្នាក់​ដែល​អះអាង​ថា ជា​ឪពុក ឈរ​ចាំ​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​យក​ថ្នាំពេទ្យ​មួយ​កញ្ចប់​ទៅ​ឲ្យ​កូន​លេប ពាក់ព័ន្ធ​ជំងឺ​ស​សៃ​ប្រសាទ ។

ក្នុង​ទឹកមុខ​ស្រងូតស្រងាត់ បុរស​ជា​ឪពុក​ជន​បង្ក បាន​បង្ហើប​ឲ្យ​ដឹង​ថា កូនប្រុស​គាត់​កើត​ជំងឺ​ស​សៃ​ប្រសាទ ចាប់ផ្តើម​ពី​ឆ្នាំ​២០១៧ ដែល​ថ្ងៃមួយ​នោះ​កូនប្រុស​គាត់ នឹង​ក្រុម​គ្រួ​សារបាន​ធ្វើ​ដំណើរ​ដោយ​រថយន្ត ចេញពី​ខេត្ត​កោះ ក្នុង​បំណង​ចូល​មក​រាជធានី​ភ្នំពេញ លុះដល់​ចំណុច​ផ្លូវបំបែក (​ស្រែអំបិល កោះកុង​) ក៏​មាន​រថយន្ត​មួយ​គ្រឿង បើក​បុក​រថយន្ត​កូន​គាត់ បណ្តាល​ឲ្យ​គ្រោះថ្នាក់​មាន​បងប្អូន​ត្រូវ​ស្លាប់ នឹង​របួស ពេល​នោះ​កូន​គាត់​(​ជនសង្ស័យ​) របួស​ត្រូវ​ក្បាល នឹង​ប្រពន្ធ​គេ​ក៏​រង​របួស​ដែរ ។ ក្រោយមក​ទើប​មានការ​ព្យាបាល​បាន​រួច​ផុត​ពី​ជីវិត​ទាំង​ប្តី​ប្រពន្ធ ដូច្នោះ​កូនប្រុស​គាត់​នៅ​បន្សល់​ទុក​ជំងឺ​ស​សៃ​ប្រសាទ​នេះ គ្មាន​អ្នក​ណា​និយាយ​គាត់​ស្តាប់​ទេ គាត់​ចង់​ធ្វើ​អី​តាម​ចិត្ត​គាត់ នឹង​មាន​ច​រិ​ក​ឆេវឆាវ​ថែម​ទៀត​ផង ដោយសារ​ជំងឺ​ស​សៃ​ប្រសាទ​នោះ​ហើយ បណ្តាល​ឲ្យ​បែកបាក់​គ្រួសារ ប្រពន្ធ​សុំ​លែងលះ ធ្វើ​ឲ្យ​កូន​គាត់​តែលតោល នឹង​បាន​រស់នៅ​ជាមួយ​ជីតា​រហូត​មក ។

ពេល​សមត្ត​កិច្ច​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការ គេ​បាន​សង្កេត​ឃើញ​មេធាវី​ការពារ​ក្តី​ឲ្យ​ជនសង្ស័យ កាន់​ឯកសារ​មួយ​ចំនួន ចេញ​ដោយ​វេជ្ជបណ្ឌិត​ព្យាបាល​រោគ​ស​សៃ​ប្រសាទ នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ យក​ទៅ​បង្ហាញ​ស្ថាប័ន​អយ្យការ ក្នុង​គោលបំណង​ជួយ​សម្រាល និង​ដើម្បី​ដោះ​បន្ទុក​លើ​ជនសង្ស័យ​ឲ្យ​រួច​ផុត​ពី​ការ​ចោទប្រកាន់​នោះ ។ ប៉ុន្តែ​យ៉ាងណា​ក្តី តំណាង​អយ្យការ​បាន​សម្រេច​ចោទប្រកាន់ នឹង​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធ​គារ​ជា​បណ្តោះអាសន្ន ។

ការ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​រូប​នេះ មតិ​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា ទំនងជា​តុលាការ​បើកផ្លូវ​ទុក​ពេល​ឲ្យ​ភាគី​ជនសង្ស័យ រក​ភស្តុ​តាង​គ្រប់គ្រាន់ បញ្ជាក់​ពី​ស្ថានភាព​សុខភាព ជំងឺ​(​ស​សៃ​ប្រសាទ​) ឲ្យ​បាន​ច្បាស់លាស់ មុន​នឹង​បើក​សវនាការ​ផ្តន្ទាទោស ។ ព្រោះ​តុលាការ​មិន​អាច​កាត់ទោស​លើ​ជន​មាន​វិប្បលាស សតិ​មិន​គ្រប់គ្រាន់​នោះ​ទេ ហើយ​បើសិនជា​រក​ឃើញ​ថា ជនសង្ស័យ​ពិតជា​មាន​ជំងឺ​ស​សៃ​ប្រសាទ​មែន នោះ​ជនសង្ស័យ​ពិតជា​បាន​រួច​ផុត​ពី​ការ​ចោទប្រកាន់ តែ​ផ្ទុយ​ទៅ​វិញ​បើសិនជា​ការ​ស៊ើប​សង្កេត បាន​រក​ឃើញ​ថា ជនសង្ស័យ​ជា​មនុស្ស​គ្មាន​ពាក់​ពន្ធ​ជំងឺ​ស​សៃ​ប្រសា​ទទេ តុលាការ​នឹង​បើក​សវនាការ​ផ្ត​ន្ទ​ទោស​លើ​ជនជាប់ចោទ​តាម​ច្បាប់​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ