ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​១៥ ត្រូវ​បាន​បិទ ​ដើម្បី​ទប់ស្កាត់​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បើ​តាម​ការ​កត់សម្គាល់​គិត​មក​ដល់​ពេល​នេះ ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​១៥​ ហើយ​បាន​បិទ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​កូ​វី​ដ​–១៩ ។ ការ​ផ្ទុះ កូ​វី​ដ​១៩​ នៅ​ក្រុងភ្នំពេញ បាន​រីក​រាលដាលគ្រប់មូលដ្ឋាន…

រាជធានី​ភ្នំពេញ​៖ បើ​តាម​ការ​កត់សម្គាល់​គិត​មក​ដល់​ពេល​នេះ ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​១៥​ ហើយ​បាន​បិទ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​កូ​វី​ដ​–១៩ ។

ការ​ផ្ទុះ កូ​វី​ដ​១៩​ នៅ​ក្រុងភ្នំពេញ បាន​រីក​រាលដាលគ្រប់មូលដ្ឋាន ទាំង ១៤ ខណ្ឌ​ ។ ផ្សារ​លក់ដូរមួយចំនួនស្ថិតក្នុងការ​ព្រួយបារម្ភ ដោយសារ មាន​ករណី​ផ្ទុះឆ្លងលើ​អាជីវករ សន្តិសុខ និងពលរដ្ឋចេញចូល​ ។

ជាក់ស្តែង​មក​ដល់​ពេល​នេះ មានផ្សារចំនួន ១៥​ត្រូវ ​បាន​ផ្អាកបណ្តោះអាសន្នក្នុងនោះ​មាន ៖

១. មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្សារ​អូរ​ឫស្សី (​ខណ្ឌ​៧​មក​រា​)
២. ផ្សារ​ដើម​គរ និង​ផ្សារ​បន្លែ (​ខណ្ឌទួលគោក និង​ខណ្ឌ​បឹង​កេងកង​)
៣. ផ្សារ​ចាស់ (​ខណ្ឌដូនពេញ​)
៤. ផ្សារ​ធំ​ទួល​សង្កែ (​ខណ្ឌឫស្សីកែវ​)
៥. ផ្សា​របឹង​ត្របែក​ផ្លា​ហ្សា (​ខណ្ឌចំការមន​)
៦. ផ្សារ​ត្រពាំង​ថ្លឹង (​ខណ្ឌ​ពោធិ៍​សែន​ជ័យ​)
៧. ផ្សារ​ឯករាជ្យ​១ (​ខណ្ឌ​ពោធិ៍​សែន​ជ័យ​)
៨. ផ្សារ​ទួល​ពង្រ (​ខណ្ឌ​ពោធិ៍​សែន​ជ័យ​)
៩. ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា (​ខណ្ឌ​ពោធិ៍​សែន​ជ័យ​)
១០. ផ្សារ​ពោធិ៍​ចិន​តុង (​ខណ្ឌ​ពោធិ៍​សែន​ជ័យ​)
១១. ផ្សារ​កណ្ដាល (​ខណ្ឌដូនពេញ​)
១២. ផ្សារ​ដេប៉ូ (​ខណ្ឌទួលគោក​)
១៣. ផ្សារ​ពិភព​ថ្មី​ឈូក​មាស (​ខណ្ឌ​សែន​សុខ​)
១៤. ផ្សារ​រីករាយ (​ខណ្ឌ​សែន​សុខ​)
១៥. ផ្សារ​អូ​ឡាំ​ពិ​ក (​ខណ្ឌ​បឹង​កេងកង​)

គិតត្រឹមថ្ងៃទី១៩ មេសា នៅផ្សារអូរឫស្សីមាន អ្នកឆ្លងចំនួន ៤១៩ នាក់ ផ្សារដើមគរចំនួន២១៣ នាក់ ផ្សារនាគមាស ចំនួន៩០ នាក់ ផ្សារ បឹងត្របែក ផ្លាហ្សា ចំនួន១៤នាក់ និងផ្សារកណ្តាល ចំនួន៤៨ នាក់ ដែលភាគច្រើនជាអាជីវករលក់ដូរ ក្នុងផ្សារទាំងនោះតែម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ