ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋប្រុស​-​ស្រី​3​នាក់មក​ពី​ស្រុក​សំបូរ ​ពាក់​ព័ន្ធ​ជា​មួយ​សាច់​​ញាតិ​អ្នកកើត​​កូវីដ១៩​ដែល​មក​ពី​ខេត្ត​កំពង់​​ធំ​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ កាលពីវេលា​ម៉ោង០៨និង៣០នាទីព្រឹក​​ថ្ងៃ​ទី២២ ​មេ​សា ​រថយន្ត​​​សង្គ្រោះស្រុក​សំបូរបាន​បញ្ជូន​ប្រជាពលរដ្ឋ​ចំនួន៣នាក់ ទៅ​កាន់មន្ទីរពេទ្យ​បង្អែក​ ខេត្តក្រចេះ​ បន្ទាប់ពី​មានការសង្ស័យ​​ពីវិជ្ជជមាន​កូ​វីត​19 ក្រោយ​ពាក់ព័ន្ធ​ជាមួយ​សាច់ញាតិ​អ្នកកើត​កូ​វី​ដម​ក​ពី​ខេត្តកំពង់ធំ ។…

ខេត្តក្រចេះ ៖ កាលពីវេលា​ម៉ោង០៨និង៣០នាទីព្រឹក​​ថ្ងៃ​ទី២២ ​មេ​សា ​រថយន្ត​​​សង្គ្រោះស្រុក​សំបូរបាន​បញ្ជូន​ប្រជាពលរដ្ឋ​ចំនួន៣នាក់ ទៅ​កាន់មន្ទីរពេទ្យ​បង្អែក​ ខេត្តក្រចេះ​ បន្ទាប់ពី​មានការសង្ស័យ​​ពីវិជ្ជជមាន​កូ​វីត​19 ក្រោយ​ពាក់ព័ន្ធ​ជាមួយ​សាច់ញាតិ​អ្នកកើត​កូ​វី​ដម​ក​ពី​ខេត្តកំពង់
ធំ ។

អាជ្ញាធរ​ខេត្តក្រចេះ​បានអោយ​ដឹង​ថា ​អ្នក​សង្ស័យ​មាន​កូ​វី​ដ​ទាំង៣នាក់ខាងលើ ១-ឈ្មោះឌឹ​ម សុខ​ឃី​ម ភេទ​ប្រុស ​អាយុ៤២ឆ្នាំ លក់​អីវ៉ាន់​នៅ​ដំបូក​ស ជា​មេការ​ក្រុមហ៊ុន សុ​ី​ង​បាយ​អូ​ថេ​ច (​ឪពុក​), ២-ឈ្មោះ ខុន ឌី​នុ​ត ភេទ​ស្រី​ អាយុ១៧ ឆ្នាំ (​ត្រូវជា​កូន​) និង៣-ឈ្មោះ មាស ខុន ភេទ​ប្រុស​អាយុ៦៥ឆ្នាំ ពួកគេ​ស្នាក់​នៅ​បណ្តោះ​​អាសន្ននៅចំណុច​ដំបូក​ស ភូមិ​សំ​រ៉ែ ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្តក្រចេះ​ ។

របាយ​ការ​ណ៌​របស់​អាជ្ញាធរ​បន្ត​អោយ​ដឹង​ថា អ្នក​ទាំង៣នាក់​ គឺ​មានជាប់​ពាក់ព័ន្ធ​ជាមួយ​ឈ្មោះ ផៃ វណ្ណ​ដា ភេទ​ប្រុស អាយុ៣១ឆ្នាំ ​រស់នៅភូមិ​ព្រែកក្រោល ឃុំ​ត្នោត​ជុំ ស្រុក​បារាយណ៍​ខេត្តកំពង់ធំ ដែលមាន​វិជ្ជមាន​កូ​វី​ដ​19​ កាលពី​ថ្ងៃ​ទី១៦ មេ​សា​ ។ ឈ្មោះ ផៃ វណ្ណ​ដា ជិះ​ម៉ូតូ​ពី​កំពង់ធំ មក​តាម​ភ្នំ​ជី​ មក​ដេក​នៅ​ខ្ទម​ចំការ​ក្នុង​តំបន់​ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេ​ច (​ដំបូក​ស​)​ស្នាក់​នៅ១យប់ ។ លុះដល់​ព្រឹក​ថ្ងៃ​ទី១៧ មេ​សា ​គាត់​បាន​ចូល​ទិញ​សម្ភារសែន​នៅផ្ទះ​ឈ្មោះ ឌឹ​ម សុខ​ឃី​ម ដើម្បី​យក​ទៅ​សែន​នៅ​កន្លែង​ដែល​ឪពុក​ខ្លួន​គ្រោះថ្នាក់​បាក់​ឈើ​សង្កត់​លើ រួច​ក៏​វិល​ត្រឡប់​ទៅ​ខេត្តកំពង់ធំ​វិញ ហើយ​បច្ចុប្បន្ន​ឈ្មោះ​ផៃ វណ្ណ​ដា បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ ជា​ស៊ី​ម កំពង់ថ្ម ខេត្តកំពង់ធំ​។

បច្ចុប្បន្ន​អ្នក​ទាំង​៣ខាងលើ ​បាន​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះ ហើយ​ចំពោះ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ក្រុមការងារ​បាន​ណែនាំ​ឲ្យ​ពួក​គាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ដោយ​ខ្លួនឯង និង រស់នៅ​ដាច់​ដោយឡែក ដើម្បី​ការពារ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​19 ។
គួរ​បញ្ជាក់​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២២ មេសា ​នេះ ករណី​អ្នក​កើត​កូ​វី​ដ​នៅ​ខេត្តក្រចេះ​ មាន​ចំនួន​3​នាក់ ជា​ស្បើយ១នាក់ ​ឈ្មោះ ជុំ ចន្ទី នៅ​ស្រុក​ស្នួល និង​អ្នក​ពាក់ព័ន្ធ នឹង​ប្រយោល​ជាង​770​នាក់ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ដោយ៖ ប៊ុន លីនណា​

អត្ថបទសរសេរ ដោយ