ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសា​កាហ្វេ​លើស​ពី​4​ពែង​ក្នុង​1​ថ្ងៃអាច​នឹង​ប្រឈម​ពី​ការ​ស្លាប់​មុន​អាយុ

10 ឆ្នាំ មុន

អ្នក​វិទ្យាសាស្ត្រ​សហរដ្ឋអាមេរិក​បាន​ព្រមាន​ថា បុរស​-​ស្ត្រី​វ័យ​ក្រោម​៥៥​ឆ្នាំ​ដែល​ពិសា​កាហ្វេ​ច្រើន​ជាង​៤​ពែង​ក្នុង​មួយ​ថ្ងៃ​អាច​ប្រឈម​នឹង​ការ​ស្លាប់​មុន​អាយុ​ដល់​ទៅ​៥០​ភាគរយ ។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ដែល​បាន​ពិសោធ​លើ​មនុស្ស​វ័យ​ពី​២៨​ឆ្នាំទៅ​៨៧​ឆ្នាំ​ប្រមាណ​៣​ម៉ឺន​៣​ពាន់​និង​៧២៤​នាក់​បាន​ដាក់​ការ​សង្ស័យ​ថា អ្នក​ដែល​ពិសា​កាហ្វេ​ច្រើន​លើសលប់​រហូត​ដល់​ទៅ​២៨​ពែង​ក្នុង​មួ​យស​ប្តា​ហ៍ ទំនងជា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រំលាយ​អាហារ​របស់​រាង​កាយ ហើយ​ការ​ប៉ះពាល់​នេះ​បាន​លុប​លើ​អត្ថប្រយោជន៍​សុខភាព​មួយ​ចំនួន​របស់​កាហ្វេ ។ បន្ថែម​ពីលើ​នេះ​ទៀត អ្នក​ដែល​ញៀន​កាហ្វេ​ខ្លាំង​ទាំងនេះ​ក៏​ទំនងជា​អ្នក​ដែល​រង​ផល​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ណាស់​ដែរ ។

Steven Blair ដែល​ជា​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ University of South Carolina បាន​ថ្លែង​ថា​៖ «​ច្បាស់​ណាស់ លទ្ធផល​នៃ​ការ​រក​ឃើញ​លើក​នេះ មិន​បាន​បង្ហាញ​នូវ​ការ​ជាប់​ពាក់ព័ន្ធ​គ្នា​រវាង​ការ​ពិសា​កាហ្វេ និង​សេចក្តីស្លាប់​ចំពោះ​បុរស​-​ស្ត្រី​វ័យចាស់​នោះ​ទេ​» ។ ទោះជា​យ៉ាងនេះ​ក្តី ក្រុម​ស្រាវជ្រាវ​របស់​លោក​មិន​បាន​ពន្យល់​ពី​មូលហេតុ​ដែល​កាហ្វេ​មិន​ផ្តល់​ផល​ប៉ះពាល់​ដូច​គ្នា​នេះ​លើ​មនុស្ស​វ័យចាស់​នោះ​ទេ ។

កាហ្វេ​ត្រូវ​គេ​ដឹង​ថា ផ្ទុក​ទៅ​ដោយសារ​ធាតុគីមី​ផ្សេង​ៗ​គ្នា​រាប់រយ​មុខ ហើយ​ដូច្នេះ វា​ផ្តល់​ទាំង​ផល​អាក្រក់ និង​ផល​ល្អ​ដល់​សុខភាព​អាស្រ័យ​លើ​អ្នក​ទទួលទាន ។ យោង​តាម​ការ​សិក្សា​ពី​មុន​មក​បាន​បង្ហាញ​ថា កាហ្វេ​ពិតជា​ផ្តល់​ផល​ល្អ​ដល់​សុខភាព ប្រសិនជា​អ្នក​ប្រើប្រាស់​វា​ក្នុង​កម្រិត​មធ្យម​៕