ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ប្រេងល្ង​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ​មាន​អត្ថប្រយោជន៍​សុខភាព​ច្រើន​យ៉ាង

10 ឆ្នាំ មុន

ផ្អែក​តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ប្រេងល្ង​គឺជា​ផ្នែក​មួយ​ដែល​គេ​អាចយ​កមក​ប្រើ​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ ប៉ុន្តែ​មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​បានដឹង​អំពី​អត្ថប្រយោជន៍​សុខភាព​របស់​វា ដូច្នេះ​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍៧​យ៉ាង​ដែល​បាន​មក​ពី​ការ​ប្រើប្រាស់​ប្រេងល្ង​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ ៖

១-​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ៖
ប្រេងល្ង​ត្រូវ​គេ​ដឹង​ថា អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ព្រមទាំង​សម្បូរ​ដោយ​សូ​ដ្យូ​ម​ផង​ដែរ ។ ដូច្នេះ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នេះ កិច្ចការ​សំខាន់​គេ​គួរ​ដាក់​បញ្ចូល​ប្រេងល្ង​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ។

២-​សម្បូរ​ដោយ​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម ៖
ប្រេងល្ង​សម្បូរ​ដោយ​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​ដែល​រាង​កាយ​ត្រូវការ ។ តាម​រយៈ​ការ​ប្រើប្រាស់​ប្រេងល្ង គឺ​ពិតជា​អាច​ជួយ​រាង​កាយ​ឲ្យ​មាន​លទ្ធភាព​ប្រឆាំង​នឹង​បាក់តេរី​ហើយ​ក៏​អាច​វាយបក​ប្រឆាំង​វីរុស​ដែល​ធ្វើ​ឱ្យ​រាង​កាយ​របួស​បាន​ដែរ ។

៣-​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យ​នៅ​ធម្មតា ៖
សម្រាប់​អ្នក​ដែល​កំពុង​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម នេះ​ពិតជា​ព័ត៌មាន​ល្អ ។ ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ប្រេងល្ង​មាន​ប្រសិទ្ធភាព​ខ្លាំង​អស្ចារ្យ​ក្នុង​ការ​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យ​នៅ​ធម្មតា ។

៤-​ជួយ​ឱ្យ​ស្បែក​មាន​សុខភាព​ល្អ ៖
ប្រេងល្ង​មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន E និង B ដែល​ជួយ​ឱ្យ​ស្បែក​មាន​សុខភាព​ល្អ​យា​៉​ង​ពិសេស ។ វីតាមីន​ទាំងនេះ​មិន​ត្រឹមតែ​ជួយ​ឱ្យ​ស្បែក​ឆាប់​ជា​ពីរ​បួស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឱ្យ​ស្បែក​មានមុខ​ស្រស់ថ្លា​ទៀត​ផង ។ ដើម្បី​ធ្វើ​ឱ្យ​ស្បែក​តឹង​រលោង​ស្រស់ថ្លា ចូរ​ប្រើ​ផលិតផល​ដែល​មាន​ប្រេងល្ង ឬ​លាប​វា​នៅ​លើ​ស្បែក ។

៥-​ជួយ​ព្យាបាល​ជំងឺ​ផ្តាសាយ ៖
ប្រេងល្ង​អាច​ជួយ​ប្រឆាំង​នឹង​ការ​ទល់លាមក​ដែល​អាច​នឹង​កើត​មាន​អំឡុង​ផ្តាសាយ ។ ហិត​ស្រូប​ចំហាយ​ពី​ប្រេង​នេះ​អាច​នាំ​ឱ្យ​អ្នក​ធូរស្បើយ​ពី​ជំងឺ​ផ្តាសាយ ។

៦-​ជួយ​ថែ​ទាំង​សក់​ឱ្យ​បាន​រលោង​ល្អ ៖
ម៉ាស្សា​ក្បាល​របស់​អ្នកជា​ប្រចាំ​ជាមួយ​ប្រេងល្ង​អាច​ជួយ​បំបាត់​អង្គែ ។ អ្នក​អាច​សាកល្បង​សាប៊ូ​កក់សក់​ណា​ដែល​មាន​ផ្សំ​ពី​ប្រេងល្ង​នេះ​ប្រសិនជា​អ្នកមាន​អង្គែ ។

៧-​កាត់​បន្ថយ​ភាព​តានតឹង (Stress) ៖
ការ​រក​ដំណោះស្រាយ​បញ្ហា Stress ដោយ​មធ្យោបាយ​ធម្មជាតិ​គឺជា​ការ​សម្រេចចិត្ត​ដ៏​ល្អ​បំផុត​មួយ ។ ចូរ​ប្រើ​ប្រេងល្ង​ឱ្យ​បាន​ទៀងទាត់​ជា​ប្រចាំ​កម្រិត Stress នឹង​ត្រូវ​បាន​កាត់​បន្ថយ​ជា​មិន​ខាន ៕