ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉េយ៉េ តារា​កំប្លែង ​វិជ្ជមាន​កូ​វី​ដ-​១៩

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ឆ្លងមួយករណីទៀតហើយ ដែល​តារា​លេចធ្លោក្នុង​វិស័យ​កំប្លែង​ យ៉េយ៉េ រក​ឃើញ​វិជ្ជមាន ​កូ​វី​ដ​-១៩ នា​ល្ងាច​ថ្ងៃ​ទី​២០ មេ​សា ឆ្នាំ​២០២១​នេះ​…

រាជធានីភ្នំពេញ ៖ ​ឆ្លងមួយករណីទៀតហើយ ដែល​តារា​លេចធ្លោក្នុង​វិស័យ​កំប្លែង​ យ៉េយ៉េ រក​ឃើញ​វិជ្ជមាន ​កូ​វី​ដ​-១៩ នា​ល្ងាច​ថ្ងៃ​ទី​២០ មេ​សា ឆ្នាំ​២០២១​នេះ​ ក្រោយតេស្ត​បាន​៣​ថ្ងៃ ។

យ៉េយ៉េ រំពឹង​ថា រួចខ្លួន ព្រោះ​២​ថ្ងៃ​ហើយនាង​ហាក់​ស្ងប់​ដំណឹង​ពេទ្យ​ខ​ល​ប្រាប់ ប៉ុន្តែ​នៅ​ទីបំផុត នៅ​ព្រលប់​ស្រាង​ៗ ប្រមាណ​៦​ល្ងាច ថ្ងៃ​ទី​២០ មេ​សា ​នេះ ពេទ្យខលប្រាប់ថា យ៉េយ៉េ រក​ឃើញ​ផ្ទុក​កូ​វី​ដ​-១៩ ។

អាការ​មិន​ស្រួលខ្លួន ក្តៅ​ស្រៀវស្រាញមួយ​រយៈ​នេះ បាន​ធ្វើ​អោយ​ក្រុម​គ្រួសារ យ៉េយ៉េ មួយ​ផ្ទះ​ប្រញាប់​យក​សំណាក​ទៅ​តេស្ត ។ ការ​យក​នេះ​ដើម្បី​អោយ​ប្រាកដ​ថា មាន​កូ​វី​ដ​-១៩ ឬ​មិន​មាន ?

យ៉េយ៉េ មានឈ្មោះ​ពិត​ថា ឃ្លោក មក​រា នឹក​ហួសចិត្ត​ពេល​ដឹង​ថា ខ្លួន​មាន​កូ​វី​ដ​-១៩ ដោយសារ តែ​គ្រប់​ជំហាន នាង​ការពារ​ណាស់ ។ មិន​ដែល​ទៅ​ណា នៅ​ក្នុងផ្ទះ​១​ខែ​ជាង​ហើយ ។ ចេញចូល​បាញ់អាល់កុលជា​ប្រចាំ មាន​ម៉ាស់ និង​របាំងមុខ ។ នេះ​ជា​រឿង​មួយ​ដែល​បងប្អូន​យើង​គួរតែ ប្រយ័ត្ន ហើយ​ថែរក្សា​សុខភាព កុំ​ប្រហែស​សោះឡើយ ។

មិត្ត​សិល្បករ ដែល​ដឹង​ថា យ៉េយ៉េ មាន​ផ្ទុក​កូ​វី​ដ​នេះ បាន​រួម​គ្នា​លើកទឹកចិត្ត​នាង អោយ​រឹង​មាំ ប្រមូល​ស្មារតី អនុវត្ត​តាម​វិធាន​សុខាភិបាល កុំ​គិត​ច្រើន ។ ម្យ៉ាង​គ្មាន​អ្នក​ណា​ចង់​កើត​ជំងឺ​ប្រភេទ​នេះ នាំ​លំបាក​ឡើយ ។ សង្ឃឹមថា យ៉េយ៉េ នឹង​បាន​ធូរ​ឡើង​វិញ ក្រោយ​ព្យាបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ