ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​អ្នក​សារព័ត៌មាន​គេហទំព័រ​ម្នាក់ លួច​ម៉ូតូ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​យក​ព័ត៌មាន​គេហទំព័រ កវី​ភ្នំ​ដែក ម្នាក់​ឈ្មោះ មុំ សុ​ជាតិ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ករណី​លួច​ម៉ូតូ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ អ្នក​យក​ព័ត៌មាន​គេហទំព័រ កវី​ភ្នំ​ដែក ម្នាក់​ឈ្មោះ មុំ សុ​ជាតិ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ករណី​លួច​ម៉ូតូ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ នេះ​បើ​យោង​តាម​ប្រភព​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

ការ​ឃាត់ខ្លួន​អ្នក​យក​ព័ត៌មាន​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ១៥​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២១ ដោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​ទី​២ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​ដែល​ជនសង្ស័យ លួច​កាច់ក ម៉ូតូ​មួយ​គ្រឿង នៅ​សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ មុំ សុ​ជាតិ ជា​អ្នក​យក​ព័ត៌មាន​គេហទំព័រ កវី​ភ្នំ​ដែក កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ធ្វើការ​សាកសួរ និង​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ