ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រៃវែង មាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ២៨​នាក់ កំពុង​សម្រាក​ព្យាបាល និង ៨០០​នាក់​ទៀត ធ្វើ​ច​ត្តា​ឡី​ស័ក

3 ឆ្នាំ មុន
  • ព្រៃវែង

​ខេត្តព្រៃវែង​៖ មកដល់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២១ ខេត្តព្រៃវែង មាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ២៨​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​មនុស្ស​ចំនួន…

​ខេត្តព្រៃវែង​៖ មកដល់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២១ ខេត្តព្រៃវែង មាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ២៨​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​មនុស្ស​ចំនួន ៨០០​នាក់​ទៀត កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ នេះ​បើតាម​លោក ចាន់ ថា អភិបាលរង​ខេត្តព្រៃវែង ទទួលបន្ទុក​គណៈកម្មកា​រ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ខេត្តព្រៃវែង​។​


លោក ចាន់ ថា អភិបាលរង​ខេត្តព្រៃវែង បញ្ជាក់ថា បើ​គិត​ចាប់ពី​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២១ មកដល់​ល្ងាច​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២១ នេះ សម្រាប់​ខេត្តព្រៃវែង បើ​សរុប​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ មាន​ចំនួន ៧៥​នាក់​។ ក្នុងនោះ ព្យាបាល​ជាសះស្បើយ​ចំនួន ៤៤​នាក់ និង​ស្លាប់ ចំនួន ៣​នាក់​។ បច្ចុប្បន្ន នៅសល់​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ២៨​នាក់ កំពុង​សម្រាក​ព្យាបាល ខណៈ​អ្នកពាក់ព័ន្ធ​ចំនួន ៨០០​នាក់​ទៀត កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​មណ្ឌល​ក្នុង​ខេត្ត​ផងដែរ​។​


​លោក ចាន់ ថា បញ្ជាក់​បន្តទៀតថា ក្នុងចំណោម​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ដែល​កំពុង​សម្រាក​ព្យាបាល​ទាំង ២៨​នាក់​នោះ គឺមាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ៩​នាក់ ដែល​មកពី​រាជធានី​ភ្នំពេញ បាន​លួច​មកលេង​ស្រុកកំណើត នៅតាម​បណ្តា​ភូមិ ឃុំ ស្រុក​នានា រួមមាន​៖

១.​ឈ្មោះ ឆាំ រី​ន​ឌី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​ចាក់​ខ្លាញ់ ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ បាន​យក​សំណាក​ទៅពិនិត្យ នៅ​ថ្ងៃទី​១៣ ខែមេសា (​យក​លើក​ទី​១) មកពី​ភ្នំពេញ​។

២.​ឈ្មោះ យៀវ លន ភេទ​ស្រី អាយុ ៤៦​ឆ្នាំ រស់នៅ​ភូមិ​ស្វាយចេក ឃុំ​ឬ​ស្សី​ស្រុក ស្រុក​ពាម​ជរ បាន​យក​សំណាក​ទៅពិនិត្យ នៅ​ថ្ងៃទី​១៣ ខែមេសា (​យក​លើក​ទី​១) គាត់​មកពី​រាជធានី​ភ្នំពេញ​។

៣.​ឈ្មោះ ឆែម ភា ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ រស់នៅ​ភូមិ​កូន​ពោធិ៍ ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ យក​សំណាក​ទៅពិនិត្យ នៅ​ថ្ងៃទី​១៤ ខែមេសា (​យក​លើក​ទី​១) គាត់​មកពី​ភ្នំពេញ​។

៤.​ឈ្មោះ ហ៊ាង ភី ភេទ​ប្រុស អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ស្រមោច ឃុំ​អង្គរ​រាជ្យ ស្រុក​ព្រះស្តេច យក​សំណាក់​ទៅពិនិត្យ​នៅ​ថ្ងៃទី​១៤ ខែមេសា (​យក​លើក​ទី​១) គាត់​មកពី​រាជធានី​ភ្នំពេញ​។ ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២១ ពិនិត្យ​សំណាក​ម្តងទៀត នៅ​ខេត្តព្រៃវែង ទទួលបាន​លទ្ធផល​។

៥.​ឈ្មោះ យ៉​ន ឡាំង​ហួយ ភេទ​ស្រី អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​ឬ​ស្សី​សាញ់ ឃុំ​ឬ​ស្សី​សាញ់ ស្រុក​ស៊ីធរ​កណ្តាល គាត់​មកពី​ភ្នំពេញ ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២១​។ ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សាលាបឋមសិក្សា​ឬ​ស្សី​សាញ់ យក​សំណាក​ទៅពិនិត្យ ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២១ (​យក​លើក​ទី​១) លទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩​។

៦.​ឈ្មោះ ខោល នី​ន ភេទ​ស្រី អាយុ ៤៤​ឆ្នាំ នៅ​ភូមិ​ចុង ឃុំ​ពោធិ៍​ទី ស្រុក​ស៊ីធរ​កណ្តាល ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សាលាបឋមសិក្សា​ពោធិ៍​ទី មកពី​ភ្នំពេញ ដល់​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ យក​សំណាក​ទៅពិនិត្យ ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២១ (​យក​លើក​ទី​១) លទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩​។

៧.​ឈ្មោះ ណែម ណុប ភេទ​ប្រុស អាយុ ១២​ឆ្នាំ នៅ​ភូមិ​ស្វាយ​សាក់ ឃុំ​ពោធិ៍​ទី ស្រុក​ស៊ីធរ​កណ្តាល ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សាលាបឋមសិក្សា​ពោធិ៍​ទី មកពី​ភ្នំពេញ ដល់​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១​យក​សំណាក​ទៅពិនិត្យ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២១ (​យក​លើក​ទី​១) លទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩​។

៨.​ឈ្មោះ ធា ណែ​ត ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ នៅ​ភូមិ​ពោធិ៍​ទី ឃុំ​ពោធិ៍​ទី ស្រុក​ស៊ីធរ​កណ្តាល ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សាលាបឋមសិក្សា​ពោធិ៍​ទី មកពី​ភ្នំពេញ ដល់​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ យក​សំណាក​ទៅពិនិត្យ នៅ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២១ (​យក​លើក​ទី​១) លទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩​។

៩.​ឈ្មោះ ឡា​ត់ ចាន់​ណ​ក់ ភេទ​ស្រី អាយុ ៣២​ឆ្នាំ នៅ​ភូមិ​ពោធិ៍​ទី ឃុំ​ពោធិ៍​ទី ស្រុក​ស៊ីធរ​កណ្តាល ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សាលាបឋមសិក្សា​ពោធិ៍​ទី មកពី​ភ្នំពេញ ដល់​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ យក​សំណាក​ទៅពិនិត្យ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២១ (​យក​លើក​ទី​១) លទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ