ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​រោគ​សញ្ញា​នៃ​ការ​ពុល​បង្គា​ក្រោយ​ពេល​ទទួលទាន​រួច

10 ឆ្នាំ មុន

ព្រោន​ឬ​បង្គា​ជា​ពពួកសត្វ​ដែល​គេ​ពេញ​និយម​យក​មក​ធ្វើ​ជា​គ្រឿងក្លែម​ក៏​ដូច​ជា​ទទួលទាន​ជា​លក្ខណៈ​អាហារ​ប្រណីត ។ ប៉ុន្តែ​ការ​ញ៉ាំ​បង្គា​ដែល​ផ្ទុកមេរោគ​ឬ​ក្រ​ខ្វក់​អាច​នាំ​ឲ្យ​អ្នក​ពុល​បាន ហើយ​ថែម​ទាំង​នាំ​ឲ្យ​មាន​បញ្ហា​ឈឺក្រពះ និង​រកកល់​ក្អួតចង្អោរ​ទៀត​ផង ។ រោគ​សញ្ញា​មួយ​ចំនួន​ដែល​បាន​លើក​ឡើង​នេះ​អាច​គំរាម​គំ​ហែង​ដល់​អាយុជីវិត​អ្នកផង​ដែរ ។

មាន​វិធីសាស្ត្រ​មួយ​ចំនួន​ជា​ការ​កត់សម្គាល់​ចំពោះ​ករណី​ពុល​ព្រោន​ឬ​បង្គា​នេះ ៖
បង្គា​ក្រ​ខ្វក់​ដែល​មាន​ផ្ទុក​បាក់តេរី ឬ​តូ​ស៊ី​ន​ផ្សេង​ៗ​ដែល​អាច​បណ្តាល​ឲ្យ​អ្នក​ទទួលទាន​ពុល​អាហារ ប៉ុន្តែ​អ្នក​នឹង​មិន​ប្រាកដជា​ញ៉ាំ​អាហារ​ដែល​ផ្អូម​ឬ​ខូចគុណភាព​នោះ​ឡើយ រហូត​ទាល់តែ​មាន​ពេល​មួយ​ដែល​វិវឌ្ឍន៍​ទៅ​រក​ភាព​ឈឺក្បាល រាក​រុស ឬ​អាការ​ដទៃ​ៗ​ទៀត ។ ចំពោះ​ការ​ពុល​អាហារ​ដែល​ចម្អិន​ពី​បង្គា​ជាក់លាក់​គឺ​ផ្អែក​ទៅ​តាម​បាក់តេរី​ជាក់ស្តែង​ដែល​ចម្លងរោគ​ដល់​បង្គា​នោះ ។ ជា​ទូទៅ​បើ​ទោះជា​សញ្ញា​ក្រៅពី​នេះ​រួម​មាន​ដូច​ជា​ធី​ង​ធោ​ង​វិលមុខ ឈឺ​ចុកពោះ និង​ភាព​ចុះ​ខ្សោយ​នៃ​សាច់ដុំ​(​អស់កម្លាំង​)​ជាដើម ។ អ្នក​អាច​ជួប​អាការ​គាំង​កម្រើក​មិនកើត ឬ​ដំណើរ​ដែល​ញ័រ​ឬ​ស្ពឹក​នៅ​នឹង​បបូរមាត់ អណ្តាត ដៃ ឬ​ជើង​ជាដើម ។ តូ​ស៊ី​ន​នៅ​ក្នុង​បង្គា​ក៏​អាច​បណ្តាល​ឲ្យ​អ្នកមាន​បញ្ហា​នៅ​ក្នុង​ការ​លេប​ចូល​អាហារ​ឬ​ការ​និយាយ​ផង​ដែរ ។ ការ​ពុល​អាហារ​ក៏​អាច​បណ្តាល​ឲ្យ​មាន​ឈាម​ជាប់​នឹង​លាមក​មក​ជាមួយ​ផង​ក៏​មាន​ដែរ ។ ការ​ពុល​អាហារ​អាច​នឹង​កើត​មាន​ចាប់ពី​អំឡុង​ពេល​កន្លះ​ម៉ោង​ទៅ​បី​បួន​ថ្ងៃ ដែល​ភាគច្រើន​សញ្ញា​ទូទៅ​នឹង​លេច​ចេញ​ក្នុង​រយៈពេល​១២​ម៉ោង​ទៅ​៧២​ម៉ោង ។

ការ​ព្យាបាល ៖
ស្វែងរក​គ្រូពេទ្យ​ព្យាបាល​ភ្លាម​ប្រសិនជា​អាការ​នេះ​ធ្ងន់ធ្ងរ ជា​ពិសេស​គឺ​អាការ​ស្ពឹក​ឬ​កម្រើកខ្លួន​មិន​រួច​ដែល​អាច​ប៉ះពាល់​ដល់​សមត្ថភាព​ដកដង្ហើម​របស់​អ្នក ។ អ្នក​ផ្តល់​សេវា​ថែទាំ​អាច​ជ្រើសរើស​វិធីសាស្ត្រ​ព្យាបាល​ចម្រោះ​នូវ​តូ​ស៊ី​ន​ចេញពី​រាង​កាយ​របស់​អ្នក ។ ជាង​នេះ​ទៅ​ទៀត​គន្លឹះ​ដែល​ធ្វើ​ឲ្យ​កាន់តែ​ឆាប់​ជា​សះស្បើយ​ឡើង​គឺ​ពាក់ព័ន្ធ​នឹង​ការ​រក្សា​ជាតិ​ទឹក​នៃ​សរី​រាង​របស់​អ្នក​ផ្ទាល់​តាម​រយៈ​ការ​ពិសា​ទឹក និង​វត្ថុ​ធាតុ​រាវ​ដទៃ​ទៀត​ឲ្យ​បាន​ច្រើន​ដើម្បី​បំពេញបន្ថែម​នូវ​វត្ថុ​ធាតុ​រាវ​ដែល​អ្នក​បាន​បាត់បង់ ។

របៀប​បង្ការ ៖
ការ​ពុល​អាហារ​ដែល​បណ្តាល​មក​ពី​បង្គា​ជា​និច្ចកាល​អាច​ចៀស​ផុត​បាន ។ នេះ​គឺជា​មធ្យោបាយ​មួយ​ចំនួន​គួរ​អនុវត្ត ៖ ក្លា​សេ​បង្គា​ឲ្យ​ត្រជាក់ ហើយ​អ្នក​កុំ​ញ៉ាំ​វា​ភ្លាម​ៗ​នោះ​ដែរ ។ ចៀសវាង​ការ​ញ៉ាំ​បង្គា​ពុល​ប្រសិនជា​អ្នក​មិន​ច្បាស់​ថា​តើ​គេ​ក្លា​សេវា​ក្នុង​រយៈពេល​យូរ​ប៉ុណ្ណា​នោះ ។ លាង​សម្អាត​ដៃ​របស់​អ្នក​ឲ្យ​បាន​ស្អាត​ខណៈ​ពេល​ចម្អិន​វា ឬ​ទទួលទាន​វា ។ ម្យ៉ាងទៀត​ត្រូវ​ពិនិត្យ​មើល​ថា​តើ​ការ​ចម្អិន​បង្គា​គេ​ប្រើប្រាស់​សីតុណ្ហភាព​ឬ​កំ​ដៅ​ត្រឹមត្រូវ​ហើយ​ឬ​នៅ ៕