ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​ទឹក​សណ្តែក​ជួយ​ទប់ស្កាត់​ការ​ប្រមូលផ្តុំ​ខ្លាញ់​ក្នុង​ថ្លើម

10 ឆ្នាំ មុន

អ្នក​ស្រាវជ្រាវ​របស់​អា​មេ​រិ​កបាន​អះអាង​ថា ទឹក​សណ្តែក​(​ពណ៌​ស​)​មិន​ត្រឹមតែ​ផ្តល់​ផល​ល្អ​សម្រាប់​អ្នក​ខ្វះ​ជាតិ​ស្ករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ផ្តល់​ផល​ល្អ​ដល់​សុខភាព​ថ្លើម​ផង​ដែរ។

ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​អីុ​លី​ណ​យ សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា ប្រូ​តេ​អីុ​ន​សណ្តែក​ជា​ពិសេស​នៅ​ក្នុង​តៅហ៊ូ អាច​កាត់​បន្ថយ​ការ​កកើត​ខ្លាញ់​អាក្រក់​ក្នុង​ថ្លើម​។ ទោះជា​យ៉ាងណា លទ្ធផល​នៃ​ការ​រក​ឃើញ​នេះ គឺ​គ្រាន់តែ​ជា​ដំណាក់កាល​ដំបូង​ប៉ុណ្ណោះ​។ អំឡុង​ការ​ពិសោធ ពួក​អ្នក​វិទ្យាសាស្ត្រ​បានធ្វើការ​ពិនិត្យ​មើល​ជា​ចម្បង​លើ​ថ្លើម​កណ្តុរ​ស្គម​និង​កណ្តុរ​ធាត់​ក្រោយ​ពី​ឱ្យ​ចំណី​ស៊ី​ដែល​មាន​ផ្ទុក​ប្រូ​តេ​អីុ​ន​សណ្តែក​ដូច​គ្នា ។ ជា​លទ្ធផល​បង្ហាញ​ថា កណ្តុរ​ស្គម​គ្មាន​ការ​ខុស​ប្លែក​ឡើយ ប៉ុន្តែ​កណ្តុរ​ធាត់​វិញ កម្រិត​ខ្លាញ់​នៅ​ក្នុង​ថ្លើម​របស់​វា​ត្រូវ​បាន​កាត់​បន្ថយ​អស់​២០% ។ ចំណែក​ខ្លាញ់​អាក្រក់​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ដល់​បេះដូង​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ក្នុង​កម្រិត​ដូច​គ្នា​ផង​ដែរ ។ នេះ​មាន​ន័យ​ថា ទឹក​សណ្តែក​អាច​ទប់ទល់​ប្រឆាំង​នឹង «​ជំងឺ​ខ្លាញ់​ក្នុង​ថ្លើម​» បាន​យ៉ាង​ល្អ​ប្រសើរ ។

អ្នកដឹកនាំ​ការ​សិក្សា​ស្រាវជ្រាវ វេជ្ជបណ្ឌិត Hong Chen មក​ពី​សាកលវិទ្យាល័យ​អីុ​លី​ណ​យ​បាន​បញ្ជាក់​ថា ស្ទើរ​១/៣​នៃ​មនុស្ស​ពេញវ័យ​ជា​ពិសេស​នៅ​អា​មេ​រិ​ក កើត​មាន​ជំងឺ​ខ្លាញ់​ក្នុង​ថ្លើម ហើយ​ភាគច្រើន​នៃ​ពួក​គេ​គឺ​គ្មាន​រោគ​សញ្ញា​លេច​ចេញ​ទេ ។ ការ​ធាត់​ដុះពោះ​លើស​ទម្ងន់ គឺជា​កត្តា​ប្រឈម​ដ៏​ផុយ​ស្រួយ​មួយ​នៃ​ជំងឺ​ខ្លាញ់​ក្នុង​ថ្លើម ។ នៅ​ពេល​ខ្លាញ់​ប្រមូលផ្តុំ​ក្នុង​សរីរាង្គ​មួយ​ដែល​មិន​មាន​តួនាទី​ជា​កន្លែង​ស្តុក​ខ្លាញ់​តួយ៉ាង​ដូច​ជា​ថ្លើម ដូច្នេះ​មុខងារ​សំខាន់​របស់​សរីរាង្គ​នោះ​ស្ថិត​ក្នុង​ភាព​ដ៏​គ្រោះថ្នាក់ ។
លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា បុគ្គល​ដែល​ធាត់​តែង​មាន​បញ្ហា​នៃ​ការ​ធ្វើ​ដំណើរ ហើយ​ខ្លាញ់​ច្រើន​លើសលប់​អាច​ហៀរ​ចេញពី​ថ្លើម ៕