តារា​កំប្លែង យេ​យេ ស្រូត​យក​សំណាក​មក​ធ្វើតេស្ត ព្រោះ​មួយ​ផ្ទះ​ចេះ​តែ​មិន​ស្រួលខ្លួន – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​កំប្លែង យេ​យេ ស្រូត​យក​សំណាក​មក​ធ្វើតេស្ត ព្រោះ​មួយ​ផ្ទះ​ចេះ​តែ​មិន​ស្រួលខ្លួន

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ភេទ​ទី​៣ ឃ្លោក មក​រា ហៅ យេ​យេ បាន​និង​កំពុង​ប្រញាប់ប្រញាល់​រួត​រះ​ម្នីម្នា​ខ្លាំង​យក​សំណាក​ដើម្បី​តេស្ត​រក​វីរុស​កូ​វី​ដ​១៩ ឱ្យ​ដឹង​ស​ខ្មៅ​។ ព្រោះតែ​កញ្ញា​ហាក់​ស្រពិចស្រពិល​នឹង​សុខភាព…

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ភេទ​ទី​៣ ឃ្លោក មក​រា ហៅ យេ​យេ បាន​និង​កំពុង​ប្រញាប់ប្រញាល់​រួត​រះ​ម្នីម្នា​ខ្លាំង​យក​សំណាក​ដើម្បី​តេស្ត​រក​វីរុស​កូ​វី​ដ​១៩ ឱ្យ​ដឹង​ស​ខ្មៅ​។ ព្រោះតែ​កញ្ញា​ហាក់​ស្រពិចស្រពិល​នឹង​សុខភាព ដោយសារ​ទាំង​នាង និង​អ្នក​ផ្ទះ​នាង​សុទ្ធតែ​មិន​ស្រួលខ្លួន ។ បើ​ទោះជា​នាង និង​អ្នក​ផ្ទះ មិន​បាន​ចេញ​ទៅ​ណា​មក​ណា និង​អនុវត្តន៍ «៣​កុំ ៣​ការពារ​» ក៏​នាង​ត្រូវ​តែ​នាំ​គ្នា​យក​សំណាក​ដើម្បី​ឱ្យ​អស់ចិត្ត​។

យេ​យេ បាន​សរសេរ​បង្ហោះ​នៅ​លើ​បណ្តាញ​គណនី​កាលពីមុន​នេះ​ថា «​យ៉ាប់​បែងចែក​ណាស់ រវាង​គ្រុន​ផ្ដាស់​សាយ និង COVID19 ឣ្វី​ដែល​សំខាន់​ខ្ញុំ​បានការ​ពារ​រួច​ហើយ មិន​ដែល​ចេញ​ខាងក្រៅ​រយៈពេល​1​ខែ​10​ថ្ងៃ មិន​ទទួល​កា​ងារ​។ ទៅ​ផ្សារ​ទិញ​ម្ហូប​១​ឣា​ទិ​ត្យ​ម្ដង ពាក់​ម៉ាស់ របាំងមុខ បាញ់​ឣា​កុ​ល​លើ​ថង់​មុន​ពេល​ទទួល​របស់ ។ បាញ់​ឣា​កុ​ល​លើ​លុយ តែ​ពេល​នេះ​សមាជិក​ក្នុងផ្ទះ​ខ្ញុំ​មាន​ឣា​កា​រៈ​មិន​ស្រួលខ្លួន​សឹងតែ​គ្រប់​គ្នា មាន​តែ​ទៅ​ធ្វើតេស្ដ​ទេ​ទើប​ឣា​ច​ឣ​ស់​សង្ស័យ​»​។

Picture

ជា​ការ​ជាក់ស្តែង​តាម​ដំណឹង យេ​យេ បាន​មក​ដល់​កន្លែង​ធ្វើតេស្ត​នា​មន្ទីរពេទ្យ​មួយ​នា​រសៀល​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២១​នេះ រួច​ជា​ស្រេច ដើម្បី​រង់ចាំ​យក​សំណាក​តេស្ត​។ នាង និង​សាច់​ញាត់​នាំ​គ្នា​តេស្ត​ទាំងអស់ ហើយ​រង់ចាំ​លទ្ធផល​៤៨​ម៉ោង​ទៀត​។

តារា​ក្នុង​ក្រុម និង​ក្នុង​គ្រុបពេល​ដឹង​ហេតុផល​នេះ ក៏​បាន​ជូនពរ​ឱ្យ​នាង​រួច​ផុត​ពី​ករណី​នេះ​ទាំងអស់​គ្នា​ផង​ចុះ​។ យេ​យេ នឹង​នៅ​ផ្តាច់ខ្លួន​១៤​ថ្ងៃ តែឯង​អំឡុង​ពេល​ស្តាប់​លទ្ធផល​ធ្វើតេស្ត​នេះ​។ រលក​កូ​វី​ដ​១៩ ដែល​បក់​មក​ជា​ថ្មី​នេះ បាន​បង្ក​នូវ​ភាព​ស្មុគស្មាញ​ណាស់​នៅ​ក្នុង​សង្គម​កម្ពុជា​។

Picture

មេរោគ​មួយ​នេះ​នាំ​ឱ្យ​កម្ពុជា ឆ្លង​ជា​ច្រើន​នាក់​គួរ​ឱ្យ​បារម្ភ ជា​ពិសេស​មិន​ថា តារា ឬ​មិនមែន​ជាតា​រា​នោះ​ទេ គឺ​វា​អាច​ឆ្មក់​ចូល​វាយលុក​គ្រប់ពេល​។ ជាមួយ​គ្នា​នេះ​ដែរ រដ្ឋាភិបាល កងកម្លាំង​សមត្ថកិច្ច គ្រប់​ថ្នាក់ និង​ក្រសួងសុខាភិបាល បាន​រួម​សហការ​គ្នា​យ៉ាង​ខ្លាំង ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ទប់ស្កាត់​មិន​គិត​នឿយហត់​។ ដូចនេះ​ពលរដ្ឋ​ចូលរួម​ស្តាប់​គោលការណ៍​ថ្នាក់លើ​គោរព​តាម​ពេល​នេះ ដើម្បី​ឆាប់​វិល​មក​រក​ភាព​ប្រក្រតី​វិញ​។

Picture
Picture
Picture
Picture
Picture
Picture
Picture