ករណីកូនស្លាប់ក្នុងស្បូនស្តាប់ទៅហាក់ដូចជាបង្កបញ្ហាធ្ងន់ណាស់ តែបើផ្អែកតាមសភាពជាក់ស្តែងក្លាយជារឿងដែលស្រាលទៅវិញ ព្រោះថាទារកដែលស្លាប់នោះមិនយូរប៉ុន្មាននឹងត្រូវស្បូនរួមតូចរុញសពទារកចេញមកខាងក្រៅយ៉ាងប្រាកដ ។ ការស្លាប់របស់ទារកអាចមានមូលហេតុជាច្រើនដូចជា៖
-អាចមកពីម្តាយ
-អាចមកពីគភ៌
-អាចមកពីទងសុក
-អាចមកពីការខុសឈាមគ្នារវាងម្តាយនិងគភ៌ជាដើម ។
ទារកដែលស្លាប់ក្នុងស្បូនគ្មានអ្វីដែលគួរឲ្យភិតភ័យពេកទេ មិនយូរប៉ុន្មានក៏ត្រូវស្បូនរុញសពនោះចេញមកខាងក្រៅជាមិនខាន ប៉ុន្តែចំពោះមធ្យោបាយត្រូវដោះស្រាយយ៉ាងណានោះ គឺអាស្រ័យទៅលើទឹកភ្លោះ តើបែកទឹកភ្លោះឬក៏នៅ ? បើទឹកភ្លោះមិនទាន់បែកទេ វាគ្មានការអ្វីដែលគួរឲ្យបារម្ភច្រើនទេ ។ ផ្ទុយទៅវិញ បើសិនជាទឹកភ្លោះបែកហើយ ស្ត្រីត្រូវតែប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ កុំបង្អង់យូរ ពីព្រោះបែកទឹកភ្លោះ គឺជាមូលហេតុមួយបណ្តាលឲ្យមានមេរោគឆ្លងបានយ៉ាងងាយ ដែលអាចនាំឲ្យមានជំងឺ និងបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ទៀតផង ។
បន្ទាប់ពីព្យាបាលរួច ស្ត្រីគប្បីពិនិត្យដោយខ្លួនឯងរកឲ្យឃើញនូវមូលហេតុដែលបណ្តាលឲ្យស្លាប់កូនក្នុងផ្ទៃ មកពីមូលហេតុអ្វី ទុកជាមេរៀនទៅថ្ងៃក្រោយដើម្បីការពារកុំឲ្យមានបញ្ហានេះកើតឡើងសាជាថ្មីទៀត ។
ស្ត្រីគួរចងចាំថា ក្នុងករណីគភ៌មានអាយុ៥ឬ៦ខែក្នុងរយៈពេលនេះគភ៌អាចបញ្ចេញចលនាបម្រះច្រើន បើសិនជាគភ៌ស្លាប់ក្នុងស្បូននោះ នឹងឃើញថាគភ៌គ្មានបម្រះតទៅទៀតទេ ស្បូនមានសភាពស្ងាត់ស្ងៀមដូចជាពេលគ្មានកូន ហើយពោះចេះតែរួមតូចទៅៗ នេះជាសញ្ញាដែលស្ត្រីគួរដឹង ៕
ចែករំលែកព័តមាននេះ