ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​នៅ​រាជធានី​ភ្នំពេញ​លួច​ធ្វើ​ដំណើរ​មក​កំពង់ចាម​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ដោយ​មិន​បន្ធូរ​ដៃ​នោះ​ទេ ឯកឧត្តម​អ៊ុ​ន ចាន់​ដា​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ រួម​នឹង​សហការី គឺ​បន្ត​បេសកកម្ម​ចុះ​ពិនិត្យ​គោលដៅ​សំខាន់​ៗ​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១…

ខេត្តកំពង់ចាម ៖ ដោយ​មិន​បន្ធូរ​ដៃ​នោះ​ទេ ឯកឧត្តម​អ៊ុ​ន ចាន់​ដា​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ រួម​នឹង​សហការី គឺ​បន្ត​បេសកកម្ម​ចុះ​ពិនិត្យ​គោលដៅ​សំខាន់​ៗ​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១ ដោយ​មានកម្ម​ការិនី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​នៅ​រាជធានី​ភ្នំពេញ​លួច​ធ្វើ​ដំណើរ​មក​កំពង់ចាម ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ ។

ក្នុង​នោះ​រួម​មាន​១.​ស្រុក​បា​ធា​យ​-​ស្រុក​ពញាឮ ខេត្តកណ្តាល ២.​ស្រុក​ជើងព្រៃ​-​ស្រុក​តាំងគោក​ខេត្តកំពង់ធំ ៣.​ព្រំប្រទល់​ស្រុក​ចំការលើ​-​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។ ដើម្បី​ពង្រឹង​ដល់​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្នុង​វិធាន​នៃ​ការ​ទប់ស្កាត់​មិន​ឱ្យ​ប្រជាពលរដ្ឋ​ចេញចូល​ឆ្លងកាត់​រវាង​ខេត្ត និង​ខេត្ត ។

ទោះជា​បែប​នេះ​ក្តី មានកម្ម​ការិនី​រោងចក្រ​ម្នាក់​បាន​លួច​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​មក​លេង​ស្រុក​កំណើត​នៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម មាន​វិជ្ជមាន​កូ​វី​ដ​-១៩ ។

លោក​ផេ​ន សុផល អភិបាលស្រុក​បា​ធា​យ ប្រាប់​ឲ្យ​ដឹង​ថា ចាប់តាំងពី​មានការ​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត​កម្លាំង​រដ្ឋបាល​ស្រុក​បាន​រៀបចំ​កម្លាំង​ដាក់​ប៉ុស្តិ៍​យាម​ប្រចាំការ​ចំនួន​ពីរ​គោលដៅ​ក្នុង​នោះ​មាន មួយ​ផ្នែក​ជាប់ និង​ស្រុក​មុខកំពូល​ខេត្តកណ្ដាល និង​មួយ​ផ្នែក​ទៀត​ជាប់​ស្រុក​ពញ្ញាឮ​ខេត្តកណ្ដាល ដោយ​អនុវត្ត​តាម​ការ​ណែនាំ​លេខ​៤៤ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ។ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មានការ​ធ្វើ​ដំណើរ​ពី​សំណាក់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ពី​ខេត្ត​មួយ​ឆ្លង​ទៅ​ខេត្ត​មួយ ជៀសវាង​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វី​ដ ។

បន្ទាប់​ពី​សម្ដេច​តេ​ជោ​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​បិទ​រាជធានី​ភ្នំពេញ​និង​ក្រុង​តា​ខ្មៅ រយៈពេល​២ ស​ប្តា​ហ៍​បន្ត​ទៀត រហូត​មក​ដល់​ពេល​នេះ​នៅ​តាម​ដងផ្លូវ គឺ​មាន​សភាព​ស្ងប់ស្ងាត់ គឺ​មាន​តែ​រថយន្ត​ដឹក​ទំនិញ​បើក​ឆ្លងកាត់​តែ​ប៉ុណ្ណោះ ។​ក្នុង​ពេល​អញ្ជើញ​ចុះ​ពិនិត្យ​ឯកឧត្តម​អភិបាលខេត្ត​បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ស្រុក​ត្រូវ​តែ​រឹត​បន្តឹង​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​ធ្វើ​យ៉ាងណា​ទើប​ប្រើ​អត់​ការ​ធ្វើ​ដំណើរ​អោយ​មាន​ប្រសិទ្ធភាព​ដើម្បី​ជៀស វាង​បង្ការ​កុំ​ឲ្យ​មាន​ជំងឺ​កូ​វី​ដ ។

លោក​អូត ឈាង​លី អភិបាលស្រុក​ជើងព្រៃ​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​ឯកឧត្តម​អភិបាលខេត្ត​អញ្ជើញ​ចុះ​ពិនិត្យ​គោលដៅ​ព្រំប្រទល់​ស្រុក​ជើងព្រៃ​ជាមួយនឹង​ស្រុក​តាំងគោក​ខេត្តកំពង់ធំ អាន​ជួយ​ឧបត្ថម្ភ​ក្នុង​នោះ​រួម​មាន ប្រដាប់​វាស់​កំ​ដៅ មី ទឹកបរិសុទ្ធ​រួម​នឹង​ថវិកា​ជូន​ដល់​កងកម្លាំងប្រដាប់អាវុធ ។ នៅ​តាម​ដងផ្លូវ​មាន​សភាព​ស្ងប់ស្ងាត់​ដោយ​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ជើងព្រៃ​ខ្លាចរអា​នឹង​ជំងឺ​កូ​វី​ដ នាំ​គ្នា​សំងំ​តែ​នៅ​ក្នុងផ្ទះ ដោយ​មិន​ចេញ​ទៅ​ណា​នោះ​ទេ ។ ទាំងនេះ​គឺ​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​ដោយ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ទៀត​ផង ។

សូម​បញ្ជាក់​ថា កន្លង​ទៅ​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត ឯកឧត្តម​ខ្លូត ផ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អមដំណើរ​ដោយ​មន្ត្រី​ថ្នាក់ដឹកនាំ​ខេត្ត​ជា​ច្រើន​បាន​អញ្ជើញ​ឡើង​លើ​ភ្នំ​ប្រុស ភ្នំ​ស្រី ក្នុងស្រុក​ជើងព្រៃ បួងសួង សូម​សេចក្តីសុខ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ជាង​ព្រៃ​ក៏​ដូច​ជា នៅ​ក្នុង​ខេត្តកំពង់ចាម​ទាំងមូល​ឱ្យ​ចៀស​ផុត​ពី​ឧបទ្រពចង្រៃ ។ ទី​នេះ​ទៅ​បាន​គេ​ចាត់ទុកជា​កន្លែង​ដែល​មាន​បារមី​ស័ក​សិទ្ធ​ហើយ​ការ​បួងសួង​អ្វីមួយ​ច្រើន​តែ​បាន​សម្រេច​តាម​បំណងប្រាថ្នា ។

លោក​វរសេនីយ៍ឯក​ប៉ែន ទៀង​ចំរើន អធិការ​នគរបាល​ស្រុក​ចំការលើ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ឯកឧត្តម​អភិបាលខេត្ត​និង​សហការី​នា​ព្រឹក​ថ្ងៃ​ទី​១៦ មេ​សាបាន​អញ្ជើញ​ចុះ​ពិនិត្យ​គោលដៅ​ប្រចាំ​ព្រំប្រទល់​ស្រុក​ចំការលើ និង​ស្រុក​បារាយណ៍​ខេត្តកំពង់ធំ ។​ក្នុង​នោះ​មាន​ឧបត្ថម្ភ គ្រឿង​ឧបភោគ បរិភោគ ប្រដាប់​វាស់​កំ​ដៅ ជូន​ដល់​កម្លាំង​ដែល​នៅ​ប្រចាំការ ដោយ​ជម្រុញ​ធ្វើ​យ៉ាងណា​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ចេញចូល​ឱ្យ​មាន​ប្រសិទ្ធភាព ។

នៅ​តាម​ដងផ្លូវ គឺ​មាន​តែ​រថយន្ត​ដឹក​ទំនិញ រថយន្ត​ដឹក​កសិផល​បើក​ឆ្លងកាត់​ប៉ុស្តិ៍​យាម​ប្រចាំការ​ជាមួយ​នោះ​ឯកឧត្តម​អភិបាលខេត្ត​បាន​អញ្ជើញ​ចូល​បុណ្យសព​លោក​វរសេនីយ៍ត្រី​មុំ ធន់​អាយុ​៥៣ ឆ្នាំ​ទទួល​ផែន​គ្រឿងញៀន​នៃ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ចំការលើ ដែល​បាន​ស្លាប់​ដោយសារ​គាំងបេះដូង ។ ដោយ​បាន​អញ្ជើញ​ទៅ​ដល់​ផ្ទះ​បុណ្យ​នៅ​ភូមិ​ពែង​មាស​ត្បូង ឃុំ​ស្ពឺ ស្រុក​ចំការលើ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តកំពង់ចាម ចុះ​ថ្ងៃ​ទី​១៦ មេ​សា ២០២១ មាន​ប្រជាពលរដ្ឋ​ចំនួន​២​នាក់​ក្នុង​នោះ​រួម​មាន​: ១.​ឈ្មោះ​ហូ ហ៊ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​មុខរបរ​កម្មករ​សំណង់ ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ទ្រា ស្វាយ​ពោធិ៍ ស្រុក​ស្រី​សន្ធរ ២.​ឈ្មោះ​កេ​ន សំអាត ភេទ​ស្រី​អាយុ​២៦​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​ហ្វ​ជូ​ណា​ន នៅ​ត្រពាំង​ថ្លឹង ផ្លូវ​វេ​ង​ស្រេង​រាជធានី​ភ្នំពេញ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ ដោយ​មាន​អ្នក​ប៉ះពាល់​ផ្ទាល់​ចំនួន​៩​នាក់ និង​ប្រយោល​ចំនួន​៦​នាក់​កំពុង​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ