ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​នឹង​ចាប់ផ្តើម​អនុវត្ត​វិធានការ​ពិន័យ​អន្តរកាល​ដល់​បុគ្គល​ដែល​មិន​ពាក់​ម៉ាស រក្សា​គម្លាត

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២១​នេះ​ក្រុមការងារ​រដ្ឋបាល​ខេត្តសៀមរាប​បាន​ចុះ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ដល់​អាជីវករ​នៅ​ក្នុង​ផ្សា​រលើ​ធំ​ថ្មី ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​អនុវត្ត​វិធានការ​ពាក់​ម៉ាស់​ឲ្យ​បាន​គ្រប់​ៗ​គ្នា ។ ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ ក្រោម​ការ​ដឹកនាំ​របស់​លោក ពិន…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២១​នេះ​ក្រុមការងារ​រដ្ឋបាល​ខេត្តសៀមរាប​បាន​ចុះ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ដល់​អាជីវករ​នៅ​ក្នុង​ផ្សា​រលើ​ធំ​ថ្មី ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​អនុវត្ត​វិធានការ​ពាក់​ម៉ាស់​ឲ្យ​បាន​គ្រប់​ៗ​គ្នា ។

ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ ក្រោម​ការ​ដឹកនាំ​របស់​លោក ពិន ប្រាកដ អភិបាលរង​នៃ​គណៈ​អភិ បាល​ខេត្តសៀមរាប រួម​ជាមួយ​មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល​ខេត្ត កងកម្លាំង​សមត្ថកិច្ច​ផង​ដែរ ។ នា​ឱកាស​នោះ​លោក ពិន ប្រាកដ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ធ្វើការ​នាំ​ដល់​ប្រជាពលរដ្ឋ​ដែល​ចេញ​.​ចូល​ផ្សារ និង​តាម​ទីប្រជុំជន គឺ​ត្រូវ​ពាក់​ម៉ាស់​ឱ្យ​បាន​គ្រប់​ៗ​គ្នា កាលណា​បងប្អូន​មិន​ចូលរួម​ពាក់​ម៉ាស់​នោះ​ទេ ប្រសិនបើ​មានការ​ឆ្លង​ជំងឺ​កូ​វី​-១៩​នោះ​នឹង​ត្រូវ​បិទ​ផ្សារ​នេះ​តែ​ម្តង ។

ក្នុង​ការ​ចុះ​មក​ផ្ទាល់ យើង​ក៏​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​មានការ​ភ្ញាក់រលឹក ម្ចាស់​ការ​ខ្លួនឯង ដោយ​បាន​ពាក់​ម៉ាស​ស្ទើរតែ​៩៥​ភាគរយ អ្នកខ្លះ​ការ​ប្រើ​ម៉ាស់​បាន​ត្រឹមត្រូវ និង​អ្នកខ្លះ​ទៀត​នៅ​មិន​ទាន់​បាន​ត្រឹមត្រូវ​នៅឡើយ ក្នុង​នោះ​ដែរ លោក​បាន​បញ្ជាក់​ថា គណៈកម្មការ​នៅ​មិន​ទាន់​អនុវត្ត​វិធានការ​ក្នុង​ការ​ផាកពិន័យ​នូវឡើយ​ទេ គឺ​គ្រាន់តែ​ចុះ​មក​អប់រំ​ណែនាំ​បងប្អូន​ជា​បន្តបន្ទាប់​ទៀត ។

ជាមួយនឹង​ការ​អប់រំ​ផ្សព្វផ្សាយ​នេះ ក្រុមការងារ​បាន​ផ្សព្វផ្សាយ​ដល់​ផ្សារ​ចំនួន​បី​មាន​ផ្សា​រលើ​ធំ​ថ្មី ផ្សារ​សាមគ្គី និង​ផ្សារ​ទំនើប​អង្គរ ហើយ​ថ្ងៃ​បន្ត​ក្រុមការងារ និង​ចុះ​អប់រំ​នៅ​តាម​ផ្សារ​មួយ​ចំនួន​ទៀត ដោយ​បែងចែក​ក្រុមការងារ​តាម​ការ​កំណត់​ទុក ។

លោក អភិបាលរង​ខេត្ត​ក៏​បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន និង​កុំ​មើល​ស្រាល​លើ​ជំងឺ​ដ៏​កាច​សាហាវ​នេះ ដោយ​អនុវត្ត​វិធានការ​របស់​ប្រមុខ​រាជរ​ដ្ឋា ភិ​បាល ៣​កុំ​-​កុំ​នៅ​បន្ទប់​បិទ​ជិត​-​កុំ​នៅ​កន្លែង​កុះករ​-​កុំ​ប៉ះពាល់​គ្នា និង​៣​ការពារ​-​ត្រូវ​ពាក់​ម៉ាស់​-​ត្រូវ​លាងដៃ​-​ត្រូវ​រក្សា​គម្លាត​បុគ្គល ។

សូម​បញ្ជាក់​ផង​ដែរ​ថា រដ្ឋបាល​ខេត្ត​បាន​រៀបចំ​គោលដៅ​ក្រុមការងារ​ចុះ​អប់រំ ណែនាំ មាន​ចំនួន​៣​ក្រុម ដោយ​ក្រុម​ទី​១ ចុះ​គោលដៅ នៅ ផ្សារ​ដើម​ក្រឡាញ់ , ផ្សារ​ទល់មុខ​វត្ត​ព្រះ​ឥន្ទ កោ​សា , ផ្សារ​វត្ត​ពោធិ​លង្កា , ក្រុម​ទី​២ ,​ផ្សារ​កន្ត្រក ,​ផ្សារ​ពោធិ៍​ក្រោម ,​ផ្សារ ភ្នំ​ក្រោម និង ក្រុម​ទី​៣ ,​ផ្សារ​ចាស់ ,​ផ្សារ ខ្នារ និង ផ្សារ​ស្វាយ​ធំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ