ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​៧​នាក់​ត្រូវ​ពិន័យ​អន្តរការណ៍​ដែល​មិន​ពាក់​ម៉ាស​នៅ​ខេត្ត​ព្រះ​សីហ​នុ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ព្រៃ​នប់ បាន​ធ្វើការ​ពិន័យ​អន្តរការណ៍​ចំពោះ​ប្រជាពលរដ្ឋ​ចំនួន​០៧​នាក់ ដែល​មិន​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស ។ នៅ​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២១ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ព្រៃ​នប់…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ព្រៃ​នប់ បាន​ធ្វើការ​ពិន័យ​អន្តរការណ៍​ចំពោះ​ប្រជាពលរដ្ឋ​ចំនួន​០៧​នាក់ ដែល​មិន​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស ។

នៅ​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២១ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ព្រៃ​នប់ បាន​ធ្វើការ​ពិន័យ​អន្តរការណ៍​ចំពោះ​ប្រជាពលរដ្ឋ​ចំនួន​០៧​នាក់ ដែល​មិន​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស ហើយ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ សូម​សូម​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​សហការ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ ៣​កុំ ៣​ការពារ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​នៅ​ក្នុង​សហគមន៍ ។

យោង​តាម​អនុក្រឹត្យ​លេខ ៣៧ អន​ក្រ​.​បក ស្តី​ពី​វិធាន ការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត ត្រង់​មាត្រា ១៩ បាន​កំណត់​ថា «​ត្រូវ​ពិន័យ​អន្តរការណ៍​ពី ២០០.០០០ (​ពីរ​សែន​) រៀល ទៅ ១.០០០.០០០ (​មួយ​លាន​) រៀល​ចំពោះ​បុគ្គល​ដែល​មិន​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព និង​ត្រូវ​ពិន័យ​អន្តរការណ៍​ពី ១.០០០.០០០ (​មួយ​លាន​)​រៀល ទៅ ៥.០០០.០០០ (​ប្រាំ​លាន​) រៀល ចំពោះ​អ្នក​ទទួលខុសត្រូវ​រៀបចំ​ការ​ជួបជុំ​មនុស្ស ឬ​សកម្មភាព​សង្គម​ដទៃ​ទៀត​ដែល​មិន គោរព​វិធានការ​គម្លាត​សុវត្ថិភាព​»​។

ប្រជាពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ណែនាំ​អ្នក​នៅ​ជុំវិញ​ខ្លួន​ឱ្យ​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ដើម្បី​បាន​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។
ចំពោះ​ជន​ដែល​ប៉ុនប៉ង និង​បំផ្លាញ​សុខភាព​សាធារណៈ​របស់​ជាតិ យើង​ត្រូវ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត និង​គ្មាន​ការ​លើកលែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ