ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ ឱ វណ្ណ​ឌី​ន ៖ សុំ​រក្សា​ភាព​ស្ងប់ស្ងៀម ជា​ជាង​សម្រុក​ទៅ​ផ្សារ ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ឱ វណ្ណ​ឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សុំ​រក្សា​ភាព​ស្ងប់ស្ងៀម ជា​ជាង​សម្រុក​ទៅ​ផ្សារ ដែល​បង្កើត​បានជា​ភាព​កកកុញ​មនុស្ស​ច្រើន…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ឱ វណ្ណ​ឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សុំ​រក្សា​ភាព​ស្ងប់ស្ងៀម ជា​ជាង​សម្រុក​ទៅ​ផ្សារ ដែល​បង្កើត​បានជា​ភាព​កកកុញ​មនុស្ស​ច្រើន ជម្រុញ​នូវ​ហានិភ័យ​កាន់តែ​ខ្ពស់​ឡើង​ថែម​ទៀត​ដល់​បងប្អូន ក្នុង​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ។

បងប្អូន​អាច​នឹង​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ បាន​គ្រប់ពេល​នៅ​ពេល ដែល​នៅ​កន្លែង​ប្រជ្រៀត​គ្នា​ខ្លាំង​ពេក​នោះ ឫ​កន្លែង​ដែល​មិន​មាន​គម្លាត​គ្នា ពី​មួយ​ម៉ែត្រ​កន្លះ​ឡើង ហើយ​មិន​មាន​ពាក់​ម៉ាស់ និង​លាងដៃ​ញឹកញាប់​ទេ​នោះ ។ សូម​ត្រូវ​ចង​ចាំ​ថា វីរុស​កូ​វី​ដ​-១៩ សប្បាយចិត្ត​ខ្លាំង ចូល​ចិត្តខ្លាំង និង​ពេញ​ចិត្តជា​ទីបំផុត ក្នុង​ការ​ដើរ​ចម្លង​ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់​ទៀត បាន​យ៉ាង​ងាយស្រួល ដោយ​មិន​មាន​របាំង​ហាមឃាត់ ឫ​សម្លាប់​វីរុស​ដ៏​សាហាវ​នេះនោះ ។

សុំ​ជឿជាក់​លើ​វិធានការ​របស់​រាជ​រដ្ឋ​ភិ​បាល ដែល​មានការ​គិតគូរ​ត្រឹមត្រូវ នឹង​មិន​បិទ​ជិតឈឹង មិន​ឲ្យ​មាន​វិធី​ក្នុង​ការ​រក​ម្ហូបអាហារ​ទទួលទាន​នោះ​ឡើយ ។ សូម​ចូលរួម​អនុវត្ត​វិធានការ ៣​ការពារ ៣​កុំ ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ និង​ចូល​ឆ្នាំ​នៅផ្ទះ ដើម្បី​ឈ្នះ​ការ​វ៉ៃ​លុក​កូ​វី​ដ​-១៩ ដោយ​បុគ្គល​មានការ​ទទួលខុសត្រូវ​ខ្ពស់ សម្រាប់​សុខភាព​ផ្ទាល់ខ្លួន សុខភាព​គ្រួសារ​ខ្លួន និង​ដើម្បី​សហគមន៍​យើង ។

ការប្រកាសរបស់លោកជំទាវ ឱ វណ្ណឌីន ធ្វើឡើង ក្រោយពីមានពលរដ្ឋសម្រុកចូលផ្សារទិញទំនិញក្រោយបែកធ្លាយសារមិនផ្លូវការទាក់ទងនឹងការបិទរាជធានីភ្នំពេញ ។ សូមបញ្ជាក់ថា នាព្រលប់ថ្ងៃទី ១៤ មេសា ចំថ្ងៃទី១ នៃការចូលឆ្នាំខ្មែរ មានបែកធ្លាយព័ត៌មានមិនទាន់ផ្លូវការមួយ ទាក់ទងនឹងការគ្រោងបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្ដកណ្ដាល​ រយៈពេល២សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ ក្រោយការចែកចាយនូវសារសម្លេងដែលបើកធ្លាយនោះ គឺមានប្រជាពលរដ្ឋជាច្រើន​បានសម្រុកនាំគ្នាទៅទិញនិងរបស់របរទុកប្រើប្រាស់នៅតាមហាងទំនើបនិងផ្សារជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ ។ តាមរូបភាពដែលចែកចាយនៅតាមបណ្ដាញសង្គម ឃើញមានមនុស្សណែនតាន់តាប់នៅតាមទីផ្សារ មិនថាផ្សារលក់ទំនិញធម្មតាឬផ្សារទំនើប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ